ចិញ្ចៀនគ្មានតម្លៃលើទីផ្សារ ត្រូវបានប្រើក្នុងពិធិភ្ជាប់ពាក្យ​មហាសេដ្ឋី និងតារាហុងកុង​

តួស្រីរបស់ហុងកុងនាង Ady An បានសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយមិត្តប្រុសខ្លួនជា​មហាសេដ្ឋី កាលពីថ្ងៃទី​១៥ ខែមីនា​ ឆ្នាំ​២០១៧ ខណៈដែ​ល​ចិញ្ចៀនភ្ជាប់ពាក្យរបស់គេ​ធ្វើឲ្យទស្សនិកជននឹកស្មានមិនដល់​។​ បើទោះបីជា​មានថវិកា​មហាសាលក្តី ប៉ុន្តែប្រភពព័ត៌មាន iFeng និង straitstimes បានចុះផ្សាយ​ឲ្យដឹងថា តារាស្រី​ហុងកុង​វ័យ​៣៦ឆ្នាំ បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ជាមួយនឹងមហាសេដ្ឋី Chen Rong…

ម៉ាក សែនសូនីតា បំពានច្បាប់បើកបរ​ រងការរិះគន់​

បន្ទាប់ពីរតនៈ ពិសិដ្ឋ ពៅ លីដា និង​តារាផ្សេងទៀត​ដែលបានធ្វើដំណើរទៅប្រគំតន្ត្រីនៅជប៉ុន ​ធ្វើការ​ Surprise ខួបកំណើតដល់ តារាសម្តែង​ម៉ាក សែនសូនីតា តាមរយៈការ​ខល​លើបណ្តាញសង្គម សកម្មភាពនេះបានធ្វើឲ្យទស្សនិកជនរិះគន់នាង​យ៉ាងដំណំ តែម្តង​។​ វា​មិនជាអ្វីនោះទេ បើសិនជា ម៉ាក សែនសូនីតា ទទូលខលវីដេអូតាមបណ្តាញសង្គម​ នៅតាមហាង ផ្ទះផ្ទាល់ខ្លួន…

ខ្ចរខ្ចាយ​ព័ត៌មានថា G-Dragon បង្កាត់ភ្លើងស្នេហ៍ជាមួយ Sulli

ការលេចឭនូវដំណឹងថា G-Dragon មានស្នេហា​ជាមួយនិង​តារាសម្តែង Sulli បានធ្វើឲ្យអ្នកគាំទ្រនៅក្នុងប្រទេសកូរ៉េ ភ្ញាក់ផ្អើល យ៉ាងខ្លាំង​។ កាលពីថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៧ នៅលើបណ្តាញសង្គម​ក្នុងប្រទេសកូរ៉េ បានចាប់ផ្តើមបែកខ្ចាយ​នូវព័ត៌មានថា Sulli និង G-Dragon កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា​ ខណៈដែល​តារាស្រីខាងលើទើបតែចែកផ្លូវ ផ្តាច់ស្នេហ៍ធ្លាប់សាង​ជាមួយគ្នា ៣ឆ្នាំ លោក…

សាវិន ហ្វីលីព ដឹកដៃកូន​សម្តែង​ក្នុង​សាច់រឿង​ពិតរបស់ខ្លួន​

ដើម្បីអបអរដល់ថ្ងៃ​ ទិវារំឭកគុណ​ម្តាយ ដែលធ្វើឡើងក្នុងពេលខាងមុខនេះ តារាសម្តែង​ជើង​ចាស់ ក្តោបបានតំណែង​តួសំខាន់ៗ របស់ផលិតករបរទេស លោក សាវិន ហ្វីលីព បានផលិតបទចម្រៀងមួយបទ ទាក់ទងសាច់រឿងពិតរបស់ខ្លួន ដោយតម្រូវ​ឲ្យកូនប្រុស​ច្បង​របស់លោកចូលរួមសម្តែង​។ បទ​«អ្នកមានគុណ» ត្រូវបានលោក សាវិន ហ្វីលីព បង្កើតឡើងនិងបញ្ចេញជា Trailer ជាផ្លូវការហើយ ដែលច្រៀងដោយ…

អ៊ឹម ជីវ៉ា យំហើមភ្នែក​បាត់បង់សមាជិកយាមផ្ទះ១៤ឆ្នាំ​

តារាសម្តែង អ៊ឹម ជីវ៉ា កាលពីរាត្រីយប់មិញ នេះបានយំហើមភ្នែក ក៏ព្រោះតែបាត់បង់សមាជិក​យាមផ្ទះខ្លួន១៤ឆ្នាំ​ ដែលតែងតែស្វាគមន៍ខ្លួន​មកពីកម្មវិធីខាងក្រៅ ជានិច្ចជាកាល​។​ ក៏ព្រោះតែ​ឆ្កែ​របស់ខ្លួន​តែងតែ​ព្រុស​ឲ្យសញ្ញា​ថា​ស្វាគមន៍ ចំពោះម្ចាស់ខ្លួន បានវិលត្រឡប់មកផ្ទះវិញ និង​លិឍដៃ លិឍជើង រាល់ពេលដែលខ្លួន​មកពីក្រៅម្តងៗ និង​រស់នៅជាមួយគ្នា រយៈពេល ១៤ឆ្នាំ ហើយនោះ បានធ្វើឲ្យតារាសម្តែង ខាងលើ…

តារាកូរ៉េ​ ៤ដួង​ទទួលរងនូវការចាប់រំលោភរហូត​ដល់ផ្តាច់ជីវិត​

នៅលើវិថីជោគជ័យរបស់សិល្បករ​ជាច្រើន បានធ្វើការផ្លាស់ប្តូរ​អ្វីៗគ្រប់យ៉ាង​ដែលមិនធ្លាប់ជួបពីមុនមក ក្នុងជីវិតរបស់ពួកគេ ។ នៅទីនេះ​ មានអ្នកសិល្បៈខ្លះ ត្រូវបានគេរំលោភ ហើយសម្រាប់អ្នកមានសេចក្តីក្លាហាន ដើម្បីយកឈ្នះទុក្ខវេទនា ដែលលងក្នុងជីវិតរបស់គេ ដោយការផ្តាច់សង្ខារបស់ខ្លួន​។ ខាងក្រោមនេះដែរគឺ​ តារាៗ ដែលទទួលរងនូវការរំលោភ និងទុក្ខវេទនា​៖ ១.តារាសម្តែង Yoo In Na តួស្រីក្នុងខ្សែភាពយន្ត…

ចំណងដៃថ្មីពី ប៉ាច់ គីមមួយ និង​ Vid Cooler

សម្រាប់​តារាចម្រៀង ប៉ាច់ គីមមួយ និងអ្នករ៉េប​​ Vid Cooler បានចាប់​ដៃគូ​គ្នា បំផ្ទុះ​អារម្មណ៍ប្រិយមិត្ត តាមរយៈបទថ្មី ក្រោមចំណងជើងថា «គុយទាវSexy»។ ប្លែកទៀតហើយ គ្រាន់តែឃើញចំណង​ជើង «គុយទាវSexy» ពិត​ជា​ចាប់អារម្មណ៍ ខណៈដែលបទនេះ​ និពន្ធទំនុកច្រៀង និង Melody ដោយ​តារាចម្រៀង​…

សុខ ស្រីនាង ត្រៀមបំបុកបទថ្មីនៅហង្សមាស ក្រោយចូលឆ្នាំខ្មែរ​

បន្ទាប់ពីធ្លាយដំណឹងច្បាស់ការថា តារាចម្រៀង​ សុខ ស្រីនាង ទៅហង្សមាស ពេលនេះ​លេចដំណឹងមួយទៀតហើយ ថា​អតីតតារាចម្រៀងផលិតកម្មសាន់ដេ គ្រោងនឹងបើកទំព័រ​អាលប៊ុមថ្មីរបស់ខ្លួន ក្រោយចូលឆ្នាំខ្មែររួច។​ ម្ចាស់បទចម្រៀង«កូនប្រសារស្រី» កញ្ញា សុខ ស្រីនាង កន្លងទៅថ្មីៗ ត្រូវបានបុគ្គលិក និង​អ្នករួម​អាជីពដូចគ្នា លួច​ខ្សឹបប្រាប់ Post Komsan ថា…

Fan Bingbing អួតថា​បើមិនស្អាត​ដូចបច្ចុប្បន្ន ច្បាស់ណាស់នឹងវះកាត់

ជា​រាជនីក្នុង​វិស័យសិល្បៈចិន ដែលមានសម្រស់ស្រស់សោភា កញ្ញា Bingbing បានលើកឡើងថា នាងមិនបាច់វះកាត់ទេ តែបើមិនស្អាតវិញ ច្បាស់ណាស់បច្ចុប្បន្ននឹងធ្វើការវះកាត់កែសម្រស់​។ Fan Bingbing ត្រូវបានគេដឹងថា មានមុខ​ទម្រង់អក្សរវី សាច់សខ្ចី និងរូបរាងសិចស៊ី ធ្វើឲ្យ​នាងកំពុងក្លាយ​ជានិម្មិតរូប នៃវិស័យឧស្សាហកម្មកម្សាន្ត ក្នុងប្រទេសចិន​។ ថ្មីៗនេះ តារាចិនខាងលើបានទទួលសំនួរ​ជាច្រើនពី ប្រិយមិត្តថា​នាងបានវះកាត់កែសម្រស់ឬអត់…

ម្ចាស់ផលិតកម្មឌីភី ត្រូវគេចាត់អោយទៅហុងកុង យ៉ាងតក់ក្រហល់

កាលពីល្ងាចថ្ងៃទី១២ មីនា តារាចម្រៀង និងជាម្ចាស់ផលិតកម្មឌីភី លោកកុយ ស៊ីឌឿន ត្រូវបានក្រសួងព័ត៌មានបញ្ជូនចេញទៅកាន់ទីក្រុងហុងកុងយ៉ាងតក់ក្រហល់ ដើម្បីអោយចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ ដែលព្រឹត្តិការណ៍មានភាពយន្តខ្មែរជាង១០រឿងបញ្ជូនទៅអោយចូលរួមដែរ។ ដំណើររបស់លោកត្រូវបានគេដឹងថា ឥតមានព្រាងទុកនោះទេ ដើម្បីធ្វើជាគណប្រតិភូក្នុងនាមជាទីប្រឹក្សារបស់ក្រសួងព័ត៌មាន ជួយជំរុញអោយពិពណ៌ភាពយន្តរបស់ខ្មែរនៅក្នុងទីក្រុងនោះ កាន់តែទទួលការចាប់អារម្មណ៍ទ្វេរឡើងលើឆាកអន្តរជាតិ។ លោកកុយ ស៊ីឌឿនបានថ្លែងប្រាប់តាមឆាតមុនឡើងយន្តហោះជាមួយភរិយាថា លោកត្រូវបានក្រសួងព័ត៌មានចាត់តាំងអោយចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយកំណត់អោយទៅអោយទៅអោយទាន់នៅថ្ងៃបើកសម្ពោធនាល្ងាចថ្ងៃទី១៣ មីនានេះ។ ដំណើររបស់លោកមិនបានដឹងពីចម្ងាយនោះទេ…