ដាច់ភ្លើង!​ ថ្ងៃនេះខណ្ឌសែនសុខដាច់ភ្លើងពេញមួយព្រឹក!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានប្រាប់ឱ្យដឹងថា អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នបន្ទប់ភ្លើងលេខ P663 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលមានទីតាំងនៅ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង៩និង៥០នាទីព្រឹកនេះ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១២ថ្ងៃត្រង់នេះ។  

សមត្ថកិច្ចឃាត់ខ្លួនស្រី្តម្នាក់ ជំនាញខាងលូកវះហោប៉ៅរបស់បងប្អូនប្រជាពលរដ្ឋ!

ភ្នំពេញ: ចោរស្រីម្នាក់ជំនាញខាងលូកវះហោប៉ៅរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេធ្វើសកម្មភាពលូក និងវះហោប៉ៅកម្មការិនីរោងចក្រ២នាក់ យកទូរស័ព្ទចំនួន ២គ្រឿង ជាបន្តបន្ទាប់ ត្រូវបានម្ចាស់ដឹងខ្លួនទាន់ចាប់ក្របួចបានប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខរោងចក្រកាត់ យីហោ (ខៃថាន) ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ…

លោកដូចគ្នាសោះគ្រាន់តែចាក់ធម៌លឺៗ ខឹងសឹងមិនលក់ទាញកាំបិតកាប់ ម្ខាងរបួសធ្ងន់ម្ខាងចូលគុក

បាត់ដំបង: សកម្មភាពប្រើប្រាស់អាវុធដោយចេតនាទៅលើព្រះសង្ឈដូចគ្នាដោយសារតែជនរងគ្រោះចាក់ធម៌ខ្លាំងធ្វើឱ្យជនបង្កសឹងមិនលក់ ក៏បង្កជាហិង្សាទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសថ្ពាល់ទាំងសងខាង។​ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១និង១៥នាទីរំលងអាធ្រាត្រ នៅចំណុចក្រុមទី១ ក្នុងបរិវេណវត្តរូងជ្រៃ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ជនរងគ្រោះជាព្រះសង្ឈ ព្រះនាម ស្រែ ស្រស់ ហៅ ឆក…

បុរសម្នាក់ជួញដូរគ្រឿងញៀន សមត្ថកិច្ចរកឃើញ ត្រូវឃាត់ខ្លួន!

ភ្នំពេញ: ករណីឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែលប្រព្រឹត្តទៅនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១០និង១០នាទីយប់់ នៅចំណុចប្លុក រោងចក្រឆ្នាំង ក្រុមទី១០៥ ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ កែវ ថាន់ ភេទប្រុស អាយុ៥០ឆ្នាំ…

រថយន្តទេសចរណ៍បើកបុកម៉ូតូមួយគ្រឿង ព្យាយាមរត់គេច តែត្រូវសមត្ថកិច្ចតាមទាន់!

បាត់ដំបង: គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទេសចរណ៍២៥កៅអីជាមួយនិងម៉ូតូមួយគ្រឿងដែលបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៧និង២៩នាទីយប់ នៅលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុង ភូមិព្រៃកូនខ្លា សង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនបង្កឈ្មោះ ងួន ពិសិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅ ភូមិតាកុក ឃុំនរា…

បានដៃជិះម៉ូតូឆក់ឡែបថបជនជាតិអូស្រ្តាលីម្នាក់ សមត្ថកិច្ចតាមទាន់អស់ឬទ្ធិ!

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនដោយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងសហការជាមួយកំលាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញពីបទលួច (ជិះម៉ូតូឆក់ឡែបថប) របស់ស្រ្តីជនជាតិអូស្រ្តាលីម្នាក់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៧និង៤០នាទីព្រឹក នៅចំណុចផ្លូវលេខ២២២កែងផ្លូវលេខ៥១ ភូមិទី៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ជា អ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ…

កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យបាន២នាក់!

កណ្តាល: ករណីឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស​ (ប្លន់) កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ នៅចំណុច ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ដោយយោងតាម​ពាក្យបណ្តឹងរបស់ជនរងគ្រោះ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ភូមិតាខ្មៅ…

ខឹង Call ប្រពន្ធមិនលើកទូរស័ព្ទបង្កជាហិង្សា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!

កណ្តាល: សកម្មភាពប្រើហិង្សាទៅលើប្រពន្ធកូនដោយសារតែខឹង Call ទៅប្រពន្ធច្រើនដងមិនលើកទូរស័ព្ទ បែរជាវាយប្រពន្ធនិងកូន បណ្តាលឱ្យរងរបួសស្នាម ពេលនោះជនរងគ្រោះបានរត់ចេញពីផ្ទះ បន្ទាប់មកជនបង្កបានយកអង្រែបុកគ្រឿងទៅវាយកញ្ចក់បង្អួចផ្ទះបណ្តាលឲ្យបែកអស់ចំនួន១០ និងវាយទូរកញ្ចក់បែកអស់ចំនួន១។​ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧​ វេលាម៉ោង៤និង៥នាទី នៅចំណុច ភូមិវិហារជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានចំនួន២នាក់…

សង្សារខ្ចីម៉ូតូតែ១ថ្ងៃទៅបាត់១ខែមិនឃើញយកមកសងវិញ ទើបដាច់ចិត្តប្តឹងសមត្ថកិច្ច!

ភ្នំពេញ: យុវជនម្នាក់ត្រូវបានសង្សារខ្ចីម៉ូតូជិះតែមួយថ្ងៃទៅបាត់រហូតមួយខែមិនឃើញត្រឡប់មកវិញក៏ធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅដើម្បីដាក់ពាក្យបណ្តឹង។ ជនរងគ្រោះឈ្មោះ បូ សុផារ៉ាន់ អាយុ១៧ឆ្នាំ មុខរបរ អ្នកលក់ទឹកសុទ្ធ ស្នាក់នៅ ភូមិទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិបព្រៃ ឃុំបព្រៃ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ នារីដែលជាសង្សារខ្ចីម៉ូតូជិះទៅនោះឈ្មោះ ស្កាក់ គុណ…

ជាប់គុកម្តងមិនរាង! ចាប់ដៃគូនឹងអ្នកកាសែតសម្រិតព្រះខែ ចេញលួចជាប់ខ្នោះដដែល

កណ្តាល: បុរស២នាក់ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចុះល្បាតឃាត់ខ្លួន បន្ទាប់ពីប្រទះឃើញថាជាមុខសញ្ញាសង្ស័យ ហើយបានហៅអោយឈប់ តែមិនព្រមឈប់ជិះរត់គេចបានប្រហែល២គីឡូម៉ែត្រ ទើបឃាត់បាន ត្រួតពិនិត្យរកឃើញវត្ថុតាងជាសម្ភារ:មួយចំនួនផងដែរ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ នៅចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុង ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យទាំង២ ត្រូវបានឃាត់ខ្លួន ទី១ឈ្មោះ…