បុរសម្នាក់ ចងកសម្លាប់ខ្លួនជាប់នឹង​ចេតិយវត្តអង្គតាមិញ

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតបន្ទាប់ប្រជាពលរដ្ឋប្រទះឃើញ បុរសម្នាក់ បានចងកសម្លាប់ខ្លួននៅជាប់ចេតិយវត្តអង្គតាមិញដោយមិនដឹងមូលហេតុ។ ហេតុការណ៍នេះ បានបង្កឲ្យ​មានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវត្តអង្គតាមិញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសអត្តឃាត​ខាងលើ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ​ដឹងថា បុរសខាងលើ ជាសន្តិសុខមិនដឹងថាក្រុមហុនអ្វីនោះទេ ហើយកាលពីយប់ថ្ងៃទី១៨ មករា គេបានឃើញជនរងគ្រោះបានដើរឆ្លេឆ្លាទៅវិញទៅមក​នៅក្បែរកន្លែងកើតហេតុដោយមិនដឹងមានរឿងអ្វីនោះទេ…

កម្លាំងនគរបាលអន្តោប្រវេសន៍ ចុះឃាត់ខ្លួនជនជាតិវៀតណាមនិងចិន២០នាក់ ក្នុងការដ្ឋានសំណង់ “ស្កាយទ្រីខុនដូ”

ភ្នំពេញៈ កម្លាំងនាយកដ្ឋានសើបអង្កេត និងអនុវត្តន៍នីតិវិធិ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះឆែកឆេរការដ្ឋានសំណង់ “ស្កាយទ្រីខុនដូ” ឃាត់ខ្លួនជនជាតិចិន និងវៀតណាមចំនួន២០នាក់ វៀតណាម៣នាក់ និងចិន១៧នាក់ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចការដ្ឋានជេអិនអិលប្រូវិដធីឌីវ៉ែលលុបម៉ែន នៅផ្លូវបេតុ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវរាជនីភ្នំពេញ។ ការ​ចុះ​ឃាត់ខ្លួនជនជាតិបរទេសខាងលើនេះ គឺដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក…

បញ្ជូនខ្លួនបុគ្គលិកមីក្រូហិរញ្ញវត្ថុអម្រឹតញៀនល្បែងលួចលុយក្រុមហ៊ុនមកតុលាការ

កណ្តាលៈ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនខ្លួនបុគ្គលិកមីក្រូហិរញ្ញវត្ថុអម្រឹតញៀនល្បែនលួចលុយក្រុមហ៊ុនមកសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បើតាមមន្ត្រីព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យ​ដឹងថា ជនសង្ស័យមានឈ្មោះ ឈ្មោះអ៊ូ សារ៉ាវុធ ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតភូមិបារាយណ៍កើត ឃុំបារាយណ៍ស្រុកព្រៃវែង ខេត្តព្រៃវែង មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុអម្រឹត។ ចំណែកឯជនរងគ្រោះឈ្មោះ ជា…

First News: ឆេះឡានក្រុង ផ្អើលក្រុងស្វាយរៀង

សា្វយរៀងៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះ មានហេតុការណ៍ឆេះរថយន្តក្រុង​ប្រភេទ២៥កៅអី ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ នៅជិតសកលវិទ្យាល័យក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ព័ត៌មានលម្អិត Post News នឹងរាយការណ៍បន្ថែមពេលក្រោយ

ឃាត់ខ្លួនមុខសញ្ញាម្នាក់ ដកហូតថ្នាំញៀន៥កញ្ចប់

កណ្ដាលៈ មុខសញ្ញាម្នាក់ កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ត្រូវបាន​កម្លាំងជំនាញយុត្តិធម៌ និងកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដែក ធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញ​នូវសារធាតុញៀនខុសច្បាប់មួយចំនួន។ ការឃាត់ខ្លួននេះ ធ្វើឡើងវេលាម៉ោង១និង៣០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិផ្សារដែកលើឃុំផ្សារដែក ស្រុកពញឮ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ហុន សេងហាក់ ហៅ (អ៊ិ )ភេទប្រុស…

នគរបាល និងអាវុធហត្ថ៖ ១៧ថ្ងៃក្នុងយុទ្ធការបង្ក្រាបការជួញដូរថ្នាំញៀនឃាត់ខ្លួនមនុស្សជិត២០០នាក់នៅខេត្តកណ្តាល

កណ្តាលៈ ជនសង្ស័យ១០៩នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្នុងនោះមានព្រះសង្ឃ៨អង្គផងដែរ ហើយបានកសាងសំណុំរឿងបញ្ជូនឡើងតុលាការ៨៥នាក់ ខណៈអ្នកប្រើប្រាស់ចំនួន២៤នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលកែប្រែ។ បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីក្រសួងមហាផ្ទៃក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំជំហ៊ានដំបូងចាប់តាំងពីថ្ងៃទី០១ ខែមករាដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ទូទាំងខេត្តកណ្តាល ទាំងកម្លាំងនគរបាល ក៏ដូចជាកងរាជអាវុធហត្ថបានបើកប្រតិបត្តិការទាំងយប់ទាំងថ្ងៃ ជាលទ្ធផលក្នុងរយៈពេល១៧ថ្ងៃ ដើមខែមករា នេះ គឺបានធ្វើការបង្ក្រាបបានចំនួន៥៦ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន១០៩នាក់…

ឈ្មួញដឹកសត្វព្រៃមកលាក់ទុក ពលរដ្ឋឃើញរាយការណ៍ប្រាប់សមត្ថកិច្ច

កណ្ដាលៈ ពស់ចំនួន៦ថង់ ត្រូវបានឈ្មួញដឹកយកមកទម្លាក់ទុកនៅចំណុចខាងលិចផ្លូវជាតិក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។ លោកមេឃុំព្រែកអញ្ចាញ បានឲ្យដឹងថា បន្ទាប់ពីលោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញពស់ចំនួន៦ថង់ ត្រូវបានគេដឹកមកទម្លាក់ចោលនៅចំណុចខាងលើ លោកក៏បានរាយការណ៍បន្តប្រាប់មកសមត្ថកិច្ចនគរបាលស្រុក ទើប​សមត្ថកិច្ចបានសហការជាមួយកងរាជអាវុធហត្ថស្រុកបានចុះទៅពិនិត្យនៅកន្លែងកើតហេតុតែម្ដង។ ក្រោយចុះទៅដល់ កម្លាំងសមត្ថកិច្ចបានពិនិត្យឃើញ​សត្វព្រៃ​ចំនួន៦ថង់ ក្នុងនោះរួមមាន ៖ -ពស់សង់សឿមាន49.2Kg -ពស់ចាន់ល្មម មាន…

បិទមុខចូលប្លន់ យកទ្រព្យសម្បត្តិអស់ចំនួនធំ

កណ្ដាលៈ ជនបិទមុខចំនួន២នាក់ បានប្រើប្រាស់កាំបិតចុងស្រួចចូលធ្វើសកម្មភាពភ្ជង់ប្លន់ផ្ទះមួយកន្លែង រួចប្រមូលយកទ្រព្យសម្បត្តិអស់ចំនួនធំ ហើយគេចខ្លួនបានដោយសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ស៊ុយ សុខឃឿន ភេទស្រី៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះមានទីលំនៅភូមិឃុំកើតហេតុ។ ស្រ្តីរងគ្រោះបានប្រាប់សមត្ថកិច្ចបានឲ្យដឹងថា…

នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងថ្នាំញៀន​

ភ្នំពេញៈ ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន៥កញ្ចប់ ត្រូវកម្លាំងជំនាញអធិការដ្នាននគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍បែកចាន ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១០និង០៥នាទីយប់​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ចំណុចផ្លូវលំភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនមាន​ឈ្មោះ ឈន់ វណ្ណា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ កម្មករសំណង់ស្នាក់នៅ…

កម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ៦នាក់ រួមទាំងថ្នាំញៀន៣៦កញ្ចប់

ភ្នំពេញៈ ជនសង្ស័យ៦នាក់ រួមទាំងថ្នាំញៀន៣៦កញ្ចប់ ត្រូវបាន​កម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន​កាលពីវេលាម៉ោង៧ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជួលបុរីសន្តិភាព២ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មន្រ្តីព្រហ្មទណ្ឌខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ហួន សុខមុន្នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្រយឹង…