Update: មន្ត្រីនគរបាលខេត្តកំពតម្នាក់ជាមេក្លោងជួញដូរគ្រឿងញៀន
កំពតៈ មន្ត្រីនគរបាលខេត្តកំពត១រូប ដែលតែងតែមានការស្និទ្ធស្នាលខ្លាំងជាមួយយុវវ័យ និងក្មេងជំទង់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស ឃាត់ខ្លួន ខណៈរកឃើញថា ជាមេក្លោងជូញដូរគ្រឿងញៀន។ ការឃាត់ខ្លួននេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការប្រជុំដាក់ផែនការអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី1 នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមៈធុរិទ្ធ ស្នងការនគរបាលខេត្ត ទើបកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១៧ មករា កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច…