អាសូរណាស់! ក្មេងស្រី​ម្នាក់ រត់ចេញពីរោងការ​ ត្រូវរថយន្តបុកស្លាប់

ព្រះសីហនុៈ ក្មេងស្រីម្នាក់ ត្រូវបានរថយន្តបានឡែនមួយគ្រឿងបុក បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅចន្លោះបង្គោលគីឡូម៉ែត្រ191-192 ស្ថិតនៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ខេត្តព្រះសីហនុ។ ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តបង្កម៉ាកបាឡែន ពណ៌ស មិនចាំស្លាកលេខ ធ្វើដំណើរពីភ្នំពេញឆ្ពោះមកខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុបានបុកក្មេងស្រីម្នាក់ ដែលកំពុងរត់ឆ្លងថ្នល់ពីទិសខាងលិច…

Update: រថយន្តដឹកដី បើកបុកម៉ូតូ កិនបុរសម្នាក់ស្លាប់ និងនារីម្នាក់រងរបួសធ្ងន់ នៅលើស្ពាន

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងគួរឲ្យ​រន្ទត់ ខណៈដែលរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ(ឡានដឹកដី) បានបើកបុកម៉ូតូនៅលើស្ពាន ពេញទំហឹង បណ្តាលឲ្យ​បុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗ និងស្ត្រីម្នាក់ទៀត រងរបួសធ្ងន់ នៅនិងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០ នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោ យផ្លូវជាតិលេខ2ចន្លោះគីឡូម៉ែត្រលេខ24-25 ចំណុចភូមិ ជ័យជំនះ ឃុំសៀមរាម ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តា​ល។…

យប់ស្អែក ដាច់ទឹករយ:ពេល៦ម៉ោង នៅខណ្ឌដង្កោ

ភ្នំពេញ: រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់​ផ្គង់ទឹកក្នុងតំបន់ខ្លះ​នៃសង្កាត់ដង្កោ ខណ្ឌដង្កោ រយៈពេលប្រមាណ៦ម៉ោង គឺនៅ​យប់​ថ្ងៃទីចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧ ចាប់ពីម៉ោង១០យប់ ដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកាត់​តបំពង់ដំឡើងនាឡិកាទឹកមួយកន្លែងមាន​ទំហំ ២០០មម នៅលើផ្លូវលេខ១០ដេ កែងនឹងផ្លូវ២១៧។ ជាមួយគ្នា រដ្ឋាករទឹក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ មេត្តាត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់…

ធ្វើប្រជាការពារភូមិមិនសូវកាក់កប បន្ថែមអាជីព… ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យជាប្រជាការពារម្នាក់ ត្រូវនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័ឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ ខែករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ រាជនីភ្នំពេញ។ លោកអនុសេនីយ៍ឯក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជយ័បានឲ្យ​ដឹងថា ជនសង្ស័យមានឈ្មោះ សែម ហុឹម ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់ចំណុចកើតហេតុខាងលើ មុខរបរប្រជាការពារសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។…

រន្ធត់! ហ៊ីយ៉ាន់ដាយបុកម៉ូតូឈប់ស្ដុប អូសបុរសម្នាក់ជាប់ក្រោយរថយន្ត និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីវេលាម៉ោង​ជាង៧ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវហាណូយ កែងនឹងផ្លូវម៉ុងរិទ្ធី រវាងរថយន្ត​ហ៊ីយ៉ាន់ដាយបុកជាមួយម៉ូតូកំពុងឈប់ បណ្តាលឱ្យបុរសម្នាក់ស្លាប់គាបជាប់ក្រោមរថយន្ត យ៉ាងអណោយអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់។ បើតាមអ្នកឃើញហេតុការណ៍បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហតុគេឃើញ​ រថយន្តបង្កម៉ាក HYUNDAIដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 3D-5797 បើកមក​បុកម៉ូតូដែលកំពុងឈប់ស្តុបពីក្រោយ ហើយអូសបុរសម្នាក់…

First News: រថយន្តធុនធំបើកបុកម៉ូតូ កិនបុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ នៅហួសរង្វង់មូលគួរស្រូវ

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរចរណ៍មួយបានឡើត រវាងរថយន្តធុនធំមួយគ្រឿងបើកបុកម៉ូតូ និងកិន បណ្ដាលឲ្យ​បុរសម្នាក់ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ រីឯស្ត្រីម្នាក់ទៀតរងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ២ ហួសរង្វង់មូលគួរស្រូវប្រហែល២គីឡូម៉ែត្រ។ ព័ត៌មានលម្អិត Post News នឹងរាយការណ៍ពេលក្រោយ៖

ចិត្តមិនដាច់! ប្ដី​ចាប់បង្ខាំងប្រពន្ធទុកក្នុងផ្ទះសំណាក់​ សមត្ថកិច្ចឃាត់ខ្លួន

ស្ទឹងត្រែងៈ បុរសម្នាក់ ត្រូវកម្លាំងមូលដ្ឋានក្រុងស្ទឹងត្រែងឃាត់ខ្លួន បន្ទាប់ពីរូបគេ​ចាប់​បង្ខាំងប្រពន្ធអស់រយៈពេលជាង៤៨ម៉ោងកាលពីថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០១៧​ ត្រង់ចំណុចសាលារៀន៤មករា​ ភូមិកណ្ដាល​ សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តីមានឈ្មោះខេន​ លីហុង​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ ជន​ជាតិខ្មែរ​ មុខរបរបើកបរ​ ផ្ទះនៅភូមិកំពង់ក្របី​ ឃុំក្រគរ​ ស្រុកកំពង់សៀម​…

កាមរីគូថស្វិតបុកយីឌុបដឹកដំឡូងពេញទំហឹង ស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល២នាក់

ស្ទឹងត្រែងៈ រថយន្តកាមរីគូថស្វិតមួយគ្រឿងបានបុកជាមួយរថយន្តយីឌុប​ដឹកដំឡូងលាន់ដូចរន្ទះ បណ្ដាលមនុស្សម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ស្រាល។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បើតាមសម្តីបងប្រុសនារីរងគ្រោះបាននិយាយថា ប្អូនស្រី និងគាត់ ព្រមទាំងម្តាយក្មេកប្អូនស្រី បានបើក​រថយន្តកាមរីគូថស្វិត ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ គ4987ភព២…

សាហាវ! RX300 បើកលឿនដូចហោះរេចង្កូតបុករះ​បង្គោល​ភ្លើង និងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសម្នាក់

កណ្ដាលៈ មានករណីគ្រោះថ្នាក់​ចរាចរណ៍មួយបង្កឡើងដោយរថយន្តឡិចស៊ីស RX300 បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតបុករះបង្កោលភ្លើង និងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសស្រាល ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចខាងលិចសាលាខេត្តកណ្តាលលើផ្លូវជាតិលេខ២ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្ក​ម៉ាកឡិចស៊ី RX300ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ…

ជនសង្ស័យប្រុសស្រី៥នាក់ រួមនឹងថ្នាំញៀន​៤០​កញ្ចប់ ត្រូវនគរបាលខណ្ឌសែនសុខបង្ក្រាប

ភ្នំពេញៈ កម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែនសុខ ធ្វើការបង្ក្រាបគ្រឿងមួយកន្លែង ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៥នាក់ និងថ្នាំញៀន១៣កញ្ចប់ធំ ២៧កញ្ចប់តូច កាលវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំង នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការចុះប្រត្តិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោកអធិការ ម៉ក់ ហុង សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា បានចុះបង្ក្រាប និងឆែកឆេផ្ទះប្រជាលពរដ្ឋមួយកន្លែងនៅចំណុចកើតហេតុខាងលើ…