គូស្នេហ៍១គូ ជិះម៉ូតូវ៉ា​រថយន្តជ្រុលទៅបុករបាំងថ្មដួល ត្រូវរថយន្តកិនស្លាប់ទាំងគូ

ភ្នំពេញៈ គូស្នេហ៍មួយគូ បានជិះម៉ូតូ១គ្រឿងឌុបគ្នា ហើយព្យាយាមជិះ​វ៉ារថយន្ត ១គ្រឿង ដែលកំពុងបើកបរស្របទិសគ្នា ក៏ជ្រុលចង្កូតទៅបុករះរបាំចែកទ្រូងផ្លូវ​ បណ្តាលឱ្យដួលម៉ូតូផ្លោងខ្ទាតលើ​ថ្នល់ ស្របពេលនោះ មានរថយន្ត១គ្រឿងទៀតកំពុងបើកស្របទិសគ្នា កិនអូសជាង​ ៥ម៉ែត្រស្លាប់ភ្លាមៗ ទាំងពីរនាក់នៅកន្លែងកើតហេតុគួរឲ្យ​រន្ធត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៥នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយជាតិលេខ៤ នៅត្រង់ចំណុចការដ្ឋានធ្វើស្ពានសម្រាប់អ្នកថ្មើរជើងផ្សារជម្ពូវន្ត័…

កំពុងជួញដូរថ្នាំញៀន សមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ កម្លាំងជំនាញយុត្តិធម៌ស្រុកពញាឮ សហការជាមួយ​កម្លាំងជំនាញប៉ុស្តិ៍ ចុះបង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅចំណុច ភូមិស្វាយលាប ឃុំទំនប់ធំ ស្រុកពញឮ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ វង្ស សុវីន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ…

ភ្ញាក់ផ្អើល! ភរិយាថៃ នរៈពិទូ ពរពោះជាង២ខែ ក្នុងពេលប្រឈមជាប់ពន្ធនាគារ ជាព្រឹត្តិការណ៍សំខាន់ប្រចាំសប្ដាហ៍នេះ

ភ្នំពេញៈ ព្រឹត្តិការណ៍សំខាន់ៗជាតិ និងអន្តរជាតិ ក្នុងរយៈពេល១សប្តាហ៍ដែល Post News សង្ខេបឡើងមកសម្រាប់ថ្ងៃទី១៥ ខែកមរា ឆ្នាំ២០១៧នេះ៖ ថៃ នរ:វិទូ ប្រឈមជាប់គុក ក្រោយរកឃើញពាក់ព័ន្ធគ្រឿងញៀន ភ្ញាក់ផ្អើល! ភរិយាថៃ នរៈពិទូ ពរពោះជាង២ខែ ក្នុងពេលប្រឈមជាប់ពន្ធនាគារ បញ្ជូនក្រុមចោរប្លន់ កាំភ្លើងAK…

បាត់ខ្លួន៥ថ្ងៃ រកឃើញក្លាយជាសាកសព

ពោធិ៍សាត់ៈ សាកសពបុរសម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋឈ្មោះ ជុំ គីនីន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងជុសជុលទូរសព្ទ នៅផ្សារគោកមនជិតគ្នា រស់នៅភូមិគោកស្វាយ ឃុំគោកមន ប្រទះឃើញចងកសម្លាប់ខ្លួនកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃ១៤ ខែមករា ឆ្នាំ២០១៧ នៅលើផ្ទះឈ្មោះ សៀប រម្យ មាន​ប្រពន្ធឈ្មោះ សឿត អ៊ីន…

រំលំឈើ​មិនប្រយ័ត្ន សង្កត់ខ្លួនឯងស្លាប់

រតនគិរីៈ បុរសវ័យចំណាស់ម្នាក់ទៅកាប់រំលំដើមឈើនៅចម្ការរបស់ខ្លួនមិនបានប្រុងប្រយ័ត្ន បណ្ដាលឲ្យ​ដើមឈើរលំចំក្បាលបែកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨នឹង៥នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្រែទាហ៊ាន ស្ថិតនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ នគរបាលស្រុកកូនមុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ម៉េត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិឃុំកើតហេតុខាងលើ។ ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់…

ខណៈនេះ ឆេះផ្ទះពលរដ្ឋមួយកន្លែងទៀតហើយ នៅភូមិចម្រើនផល

ភ្នំពេញៈ តាមសេចក្តីរាយករណ៍បានឲ្យដឹងថា បន្ទាប់ពីអគ្គិភ័យបាន​ឆាបឆេះរោងចក្រផលិតពូកក្បែររោងចក្រផលិតក្បឿង ដែលមានទីតាំងស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈនេះអគ្គិភ័យបាននឹងកំពុងតែលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតហើយ ភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ផ្ទះប្រជាពលរដ្ឋ១ខ្នងមានទំហំ ៨m x ២០m ដំបូលស័ង្កសី ត្រូវបានអគ្គិភ័យឆេះខូចសម្ភារៈសរុប​ចំនួន៣០០០ដុល្លារ។ អគ្គិភ័យនេះបានរលត់ជាស្ថាពរហើយ ក្រោយពីមានការអន្តរាគមន៍ពីអ្នកជិតខាង។ ព័ត៌មានលម្អិត Post…

First News: អគ្គិភ័យកំពុងឆាបឆេះ អគារនៅ​ក្បែររោងចក្រផលិតក្បឿង​នៅខណ្ឌពោធិ៍សែន យ៉ាងសន្ធោសន្ធៅ

ភ្នំពេញៈ តាមសេចក្តីរាយករណ៍បានឲ្យដឹងថា ខណៈនេះ អគ្គិភ័យកំពុងឆាបឆេះឃ្លាំងមួយកន្លែងនៅក្បែររោងចក្រផលិតក្បឿង ដែលមានទីតាំងស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមសេចក្តីរាយការណ៍បានបន្ថែមថា ឃ្លាំងដែលអគ្គិភ័យកំពុងឆាបឆេះ គឺជារោងចក្រផលិតពូក ដែលមានទំហំ៥០គុណ៥០ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ហើយកំពុងរាលដាលឆេះបន្តទៅអគារផ្សេងទៀត ដែលនៅក្បែរនោះ​។ តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ករណីអគ្គិភ័យនេះ ស្រ្តីដែលជាកម្មករារិនីម្នាក់ កំពុងជាប់ក្នុងអគារនោះ ហើយត្រូវក្រុមកម្មករដូចគ្នាជួយអន្តរាមន៍រំដោះចេញមកវិញដោយសុវត្ថិភាព។ មូលហេតុ…

ឃាត់ខ្លួនមុខសញ្ញាចែកចាយ​៣នាក់ ដកហូតថ្នាំញៀន២០០គ្រាប់ និង២កញ្ចប់ធំ

បន្ទាយមានជ័យៈ លោក ចាប សុផារឹទ្ធ បានថ្លែងប្រាប់អង្គភាព post news នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះថា កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនបាននៅមុខផ្សារនៃស្រុកម៉ាឡៃកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ម្សិលមិញនេះ។ លោកស្នងការបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនទី១-ឈ្មោះ ទិត្យ មុំ ភេទស្រី…

Update: ចាប់វាយខ្នោះជនសង្ស័យ៥នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់​គ្រឿងញៀន

ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ និង​ប្រជាការពារសង្កាត់ បាន​ធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែង និងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ ព្រមទាំងបានដកហូតថ្នាំញៀន៣កញ្ចប់តូចធំ ដាវសាំម៉ូវ៉ៃ២ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ទី១៣ ខែមករា ឆ្នាំ២០១៧ នៅត្រង់មុខស្ថានីយទូរទស្សន៍ CTN ច្រកចូលផ្សារគីឡូម៉ែត្រលេខ៦ ស្ថិតនៅចំណុចផ្ទះលេខ៨១ ផ្លូវលំ ក្រុម៨…

តុលាការឃុំខ្លួនជនបង្កផឹក​ ABC ៦កំប៉ុង​ បង្ក​​សោកនាដកម្ម​ស្លាប់​មនុស្ស​៣នាក់

កណ្ដាលៈ បុរស​ម្នាក់​សារភាព​ថា​ គាត់​បាន​ផឹក​ស្រា​បៀរ​ ABC អស់​៦កំប៉ុង​​ រួច​បើក​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ក៏​ជ្រុល​បុក​ម៉ូតូ​មួយ​គ្រឿង ​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៣នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​ ​ទីបំផុតជនបង្ក​ ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល​ សម្រេច​ឃុំ​ខ្លួន​ដាក់​បណ្តោះអាសន្ន​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​។ មន្ត្រី​តុលាការ​បញ្ជាក់​ថា​ ជនបង្ក​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៧ ត្រូវ​បាន​លោក​ ទី​ សំណាង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​…