ឃាត់ខ្លួនបុរសម្នាក់ ដកហូតសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន
ភ្នំពេញៈ ជនសង្ស័យពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ ធ្វើការឃាត់ខ្លួន និងដកហូតបានសម្ភារៈប្រើប្រាស់មួយចំនួន កាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យផ្លូវលំ ក្រុម០៦ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោកអនុសេនីយ៍ឯក ញាណ នន នាយប៉ុស្តិ៍ និងលោកអនុសេនីយ៍ទោ…