គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក! ទូកនិងទូកបុកគ្នា ស្លាប់អ្នកបើក
កណ្ដាលៈ បុរសម្នាក់បានលង់ទឹកស្លាប់ ក្រោយពីជួបឧបទ្ទវហេតុទូក២គ្រឿងបុកគ្នា បណ្តាលឲ្យក្រឡាប់លិចក្នុងទឹកកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចចុងព្រែកតាសោម (ស្ពានលេខ៣៦) ភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះយ៉ យ៉ាំងសាវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅៗភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ…