តាក់ស៊ីម៉ែត្រដឹកភ្ញៀវបរទេស អ្នកបើកបរងងុយដេករេចង្កូតធ្លាក់ផ្លូវ របួសស្រាល៤នាក់
ព្រះសីហនុៈ រថយន្តតាក់ស៊ីម៉ែត្រម៉ាក corolla មួយគ្រឿងបានដឹកភ្ញៀវបរទេស៣នាក់ ខណៈធ្វើដំណើរតាមផ្លូវ អ្នកបើកបរងោកមួយភ្លាំងរេចង្កូតធ្លាក់ បណ្ដាលឲ្យជនរទេសរងស្រាល រួមទាំងអ្នកបើកបរផងដែរ។ គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រលេខ១៦៤-១៦៥ ភូមិតានៃ ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្តបង្កម៉ាក corolla ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ…