ចាន់ វឌ្ឍនាកា មិនមានឈ្មោះក្នុងប្រកួតដំបូងរបស់ក្លឹប Fujieda MYFC ទេ

ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍានាកា ពុំត្រូវបានគ្រូបង្វឹកក្លឹបថ្មីនៅលីគទី៣ជប់ុន Fujieda MYFC ដាក់បញ្ចូលក្នុងបញ្ជីកីឡាករប្រកួត នាជំនួបដំបូងតទល់ក្លឹប Kagosima FC ឡើយ។ ដំណឹងដ៏ល្អកាលពីម្សិលមិញ គ្រូបង្វឹកជម្រើសជាតិកម្ពុជាថ្មី បានកោះហៅវឌ្ឍនាកាមកវិញ ប៉ុន្តែគួរអោយស្តាយដែលថ្ងៃនេះ កីឡាករកុមារមាសរបស់ Fox Sport មិនមានឈ្មោះ សូម្បីបម្រុង។ តាមប្រភពគួរអោយទុកចិត្តមួយបញ្ជាក់ថា…

កីឡាករ​ដែល​ជាប់​គុក​៦​ឆ្នាំ ដោយសារ​សម្លាប់​មិត្ត​ស្រី ពេល​នេះ​បាន​ក្លឹប​ថ្មី​លេង​ហើយ

ក្រោយ​ពី​ចំណាយ​ពេល​៦​ឆ្នាំ​ក្នុង​គុក ​ដោយសារ​តែ​សម្លាប់​មិត្ត​ស្រី​ខ្លួន​ឯង​នោះ ​ពេល​នេះ កីឡាករ Bruno ​បាន​រួច​ទោស​ហើយ ​ថែម​ទាំង​ទទួល​បាន​ការងារ​ថ្មី​ថែម​ទៀត​ផង​ជាមួយ​ក្លឹប​នៅ​លីគ​លំដាប់​ទី​២​របស់​ប្រទេស​ប្រេស៊ីល។ រឿង​រ៉ាវ​សម្លាប់​មិត្ត​ស្រី​ខ្លួន​ឯង ដោយសារ​តែ​ការ​យល់​ច្រឡំ​នេះ ​បាន​ធ្វើ​ឱ្យ​កក្រើក​ពិភព​លោក​ម្ដង​មក​ហើយ​កាល​ពី​ឆ្នាំ​២០១០​កន្លង​ទៅ។ ដោយ​គ្រា​នោះ នរណា​ៗ​ក៏​និយាយ​ពី​រឿង​សាហាវ​មួយ​នេះ​ដែរ ព្រោះ​អី​ជា​ឃាតកម្ម​សម្លាប់​បំបាត់​សាកសព​តែ​ម្ដង។ បើ​និយាយ​សង្ខេប​រឿង​នេះ​ទៅ Bruno ​មាន​មិត្ត​ស្រី​ម្នាក់​ស្រស់ស្អាត​ខ្លាំង​ណាស់ ​ហើយ​ពួកគេ​មាន​ទំនាក់ទំនង​គ្នា​តាំង​ពី​ឆ្នាំ​២០០៨​មក។ រហូត​មក​ដល់​ឆ្នាំ​២០១០​នោះ ​មិត្ត​ស្រី​ម្នាក់​នោះ​ក៏​មាន​កូន ​ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​កូន​របស់​នរណា​នោះ​ទេ…

ឡៅ ចន្ទ្រា ថាហោចណាស់ក៏បានមេដាយមួយមកជូនជាតិ ពីស៊ីហ្គេម

« រាល់ថ្ងៃខ្ញុំខំហាត់ណាស់បង មិនប្រហែសទេ ធ្វើម៉េចអោយសមត្ថភាពកាន់តែខ្លាំង ដើម្បីរកមេដាយមួយមកជូនជាតិ។ ខ្ញុំតាំងចិត្តថា បើបានតែទៅហើយ យ៉ាងណាក៏ត្រូវតែខំដើម្បីបានមេដាយមួយអីដែរ។» នេះជាសម្តីជើងខ្លាំង ឡៅ ចន្ទ្រា ដែលបានប្តេជ្ញាស្វែងរកមេដាយ ក្នុងព្រិត្តិការណ៍ស៊ីហ្គេម នាខែសីហាខាងមុខ។ ចន្ទ្រា ថាខ្លួនហ្វឹកហាត់យ៉ាងទៀងទាត់ជាមួយលោក អេ ភូថង និង លោក…

គ្រូជម្រើសជាតិ កោះហៅកីឡាករថ្មី៤នាក់ រួមទាំងវឌ្ឍនាកា និង ធារី មកវិញ

លោក Leonardo បានកោះហៅកីឡាករ៤នាក់ចូលជម្រើសជាតិលើកដំបូង និងខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា រួមទាំង ធារី ចន្ថាប៊ីន មកជួយជម្រើសជាតិ ត្រៀមជំនួបមិត្តភាពជាមួយឥណ្ឌា និងយុទ្ធនាការពានរង្វាន់ AFC Asian Cup ។ គ្រូសញ្ជាតិប្រេហ្ស៊ីល បានផ្តល់ឱកាសលើកដំបូងដល់អ្នកចាំទីអោម ឧត្តម របស់ស្វាយរៀង…

ប្រធាន FIFA ​ថា​បម្រាម​របស់ Trump ​ធ្វើ​ឱ្យ​អាមេរិក​មិន​អាច​ធ្វើ​ម្ចាស់​ផ្ទះ World Cup

លោក Gianni Infantino ​ប្រធាន​ FIFA ​បាន​បញ្ជាក់​ថា​បម្រាម​ចំពោះ​ជន​ម៉ូស្លីម​របស់​លោក Donald Trump ​អាច​នឹង​ធ្វើ​ឱ្យ​អាមេរិក​មិន​អាច​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពាន​រង្វាន់ World Cup ​នៅ​ឆ្នាំ​២០២៦​នោះ​ទេ។ Trump ​បាន​ចេញ​បម្រាម​មួយ​សម្រាប់​ជន​ម៉ូស្លីម​ចូល​ទឹក​ដី​អាមេរិក ​ខណៈ​ដែល​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​ប្រឆាំង​ជា​ខ្លាំង រហូត​មាន​បាតុកម្ម​ជា​ច្រើន​កន្លែង​ថែម​ទៀត​ផង។ ដោយ​ឡែក​បម្រាម​នោះ​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​ប្រជាជន​មក​ពី​ប្រទេស​អឺរ៉ង់ សិរី លីបី សូម៉ាលី…

PSG ​នឹង​រៀប​ចំ​អង្គរក្ស​ការពារ​កីឡាករ ក្រោយពី​ចាញ់ Barcelona

ក្រុម Paris Saint-Germain ​អាច​នឹង​រៀប​ចំ​អង្គរក្ស​ការពារ​កីឡាករ​របស់​ខ្លួន ​ក្រោយ​ពី​ចាញ់​ក្រុម FC Barcelona ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខឹង​សម្បា​ជា​ខ្លាំង។ ក្រោយ​ពី​បរាជ័យ​មិន​គួរ​ឱ្យ​ជឿ​នៅ​ទឹក​ដី​អេស្ប៉ាញ​មក ​ក្រុម​កីឡាករ​របស់ PSG ​បាន​ត្រលប់​ទៅ​បារាំង​វិញ ​ហើយ​ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​រង់ចាំ​ធ្វើ​បាប​ពួកគេ​ផង​ដែរ។ តួយ៉ាង​ដូចជា​ម្សិលមិញ​នេះ ​ឡាន​របស់​កីឡាករ​ម្នាក់​ត្រូវ​អ្នក​គាំទ្រ​ស្កាត់​វាយ​កម្ទិច​ ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​មាន​កីឡាករ​របួស​ស្នាម​នោះ​ទេ។ ហេតុដូច្នេះ​ហើយ ​បាន​ជា​ក្រុម PSG ​បាន​ចេញ​សេចក្ដី​ប្រកាស​ឱ្យ​កីឡាករ​របស់​ខ្លួន​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ហេតុការ​ផ្សេង​ៗ…

ខ្សែក្រវ៉ាត់គូបូតាវគ្គ៧ ខ្មែរ៤ថៃ៤ តែរូបមន្តប្លែកមិនធ្លាប់មាន

កម្មវិធីប្រកួតដណ្តើមខ្សែក្រវ៉ាត់គូបូតាវគ្គ៧ បានប្តូរមករៀបចំនៅរៀងរាល់យប់ថ្ងៃសុក្រ ហើយមានប្រកាសសមាសភាពកីឡាករថ្មីដែលមានខ្មែរ៤ថៃ៤ដូចកម្មវិធីនានា ប៉ុន្តែរូបមន្តប្លែកមិនធ្លាប់មាននៅកម្ពុជា។ តាមប្រភពពីអ្នករៀបចំកម្មវិធីនេះបង្ហើបថា កីឡាករទាំងអស់នឹងប៉ះគ្នាវគ្គវិលជុំទាំងអស់ ដើម្បីសន្សំពិន្ទុ យកអ្នកពិន្ទុខ្ពស់៤រូបទៅវាយវគ្គខ្វែងតែម្តង។ ប្រការនេះធ្វើអោយអ្នកប្រដាល់រួមសញ្ជាតិខ្មែរថៃ នឹងប៉ះគ្នាជាស្រេចនៅជុំដំបូង ហើយអ្នកឡើងទៅវគ្គខ្វែងត្រូវតែមានពិន្ទុខ្ពស់ជាងគេ និងមិនប្រកាន់ខ្មែរថៃ។ ការធ្វើបែបនេះគឺផ្ទុយពីលក្ខខណ្ឌខ្សែក្រវ៉ាត់មួយចំនួនដែលកំណត់យកខ្មែរ២ ថៃ២ ឡើងវគ្គខ្វែង ដោយគិតពិន្ទុតាមពូលកីឡាករ ហើយធ្វើអោយពេលខ្លះអ្នកពិន្ទុច្រើនជាងត្រូវធ្លាក់ទៅវិញ។ ខ្មែរក្រវ៉ាត់ដ៏សុក្រិតនេះ នឹងចាប់ផ្តើមនាខែមេសាខាងមុខ ហើយបេក្ខភាពខ្មែរទាំង៤មាន…

មិន​ត្រឹម​តែ​ឈ្នះ​ឡើង​វគ្គ​បន្ដ​ទេ Messi ​យប់មិញ ​បង្កើត​កំណត់ត្រា​ស្មើ Ronaldo ​ទៀត

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បង្កើត​កំណត់ត្រា​ស៊ុត​បាល់​ប៉េណាល់ទី​ស្មើ​ជាមួយ​កីឡាករ Cristiano Ronaldo ​ហើយ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ។ ការ​វាយ​បក​យក​ឈ្នះ​លើ​ក្រុម PSG ​កាល​ពី​យប់មិញ​នេះ ​គឺ​ជា​កំណត់ត្រា​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពាន​រង្វាន់ UEFA Champions League ​។…

Di Maria ​អាច​នឹង​សោកស្ដាយ​បំផុត ​ព្រោះ​ហេតុផល​មួយ​នេះ

Angel di Maria ​អាច​នឹង​មាន​ការ​សោកស្ដាយ​ខ្លាំង​បំផុត​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ដោយសារ​តែ​រូបគេ​បាន​បង្ហាញ​កាយវិការ​ឱ្យ​អ្នក​គាំទ្រ Barcelona ​ស្ងាត់​មាត់ ​នៅ​ពេល​ដែល Cavani រក​គ្រាប់​បាល់​បាន តែ​ចុង​ក្រោយ​បែរ​ជា​ក្រុម​ខ្លួន​ធ្លាក់​ចេញ​ទៅ​វិញ។ ក្នុង​បាល់ទាត់​អ្វី​ក៏​អាច​កើត​មាន​ឡើង​មែន ​ដោយ​ក្រុម FC Barcelona ​អាច​​វាយ​បក​យក​ឈ្នះ​ក្រុម PSG ​៦-១ ​ជើង​ទី​២​នេះ ​ឡើង​ទៅ​វគ្គ​បន្ទាប់​បាន​យ៉ាង​អស្ចារ្យ…

មិនគួរអោយជឿ! Barcelona វាយបក PSG ៦-១ ឡើងវគ្គ៨ក្រុមចុងក្រោយ UCL

អ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកស្ទើរគិតថា Barca ធ្លាក់ពី UCL ទៅហើយ ក្រោយចាញ់ PSG កាលពីជើងទៅ១ដល់ទៅ ៤-០។ ប៉ុ​ន្តែភាពអស្ចារ្យបានកើតឡើងកាលពីយប់មិញ ដោយក្រុមអ្នកមានបុណ្យបានវាយបកយកឈ្នះក្រុមបារាំង ដោយលទ្ធផល ៦-១ ក្នុងដីខ្លួនឯង នាជើងទី២។ Barca ស្ទើររំលាយក្តីសង្ឃឹមអស់ទៅហើយ ប៉ុន្តែ Suarez, Messi,Roberto…