អាណិតណាស់! សង្ស័យឪពុកម្ដាយបោះបង់ចោល ក្មេងប្រុសម្នាក់ ត្រូវបានគេប្រទះឃើញស្រែយំ ក្នុងគំនរសំរាម ទាំងមានរបួសទៀត
ភ្នំពេញៈ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីប្រទះឃើញក្មេងប្រុសអាយុជាង១ខួបម្នាក់ នៅគំនរសំរាមដីឡូត៍មួយកន្លែងក្បែរគល់ស្ពានអាកាស៥មករាផ្នែកខាងកើត ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។ តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឮសំទ្បេងក្មេងប្រុសខាងលើស្រែកយំចេញពីទីតាំងកើតហេតុ។ ទើបនាំគ្នាដើរកមើល ស្រាប់តែប្រទះឃើញក្មេងប្រុស កំពុងវារចេញមកពីក្នុងគំនរសំរាមស្រែកទ្រហោយំ ហើយមានរបួសរលាត់ចិញ្ចើមចេញឈាមគួរឲ្យសង្វេគណាស់ សង្ស័យឪពុកម្តាយបោះបង់ចោល។ ភ្លាមៗនោះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ និងជួយស្វែងរកឪពុកម្តាយរបស់ក្មេងប្រុសខាងលើ។…