រថយន្តធំបុករះរថយន្តជាច្រើនគ្រឿង រួចបន្តបុកចូលផ្ទះពលរដ្ឋ ស្លាប់ស្ត្រីម្នាក់ នៅព្រះសីហនុ

ព្រះសីហនុៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំ បុករះរថយន្តជាច្រើនគ្រឿង ហើយបន្តទៅបុកចូលដល់ផ្ទះលក់ចាប់ហួយជាប់ផ្លូវ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះ កើតទ្បើងនៅផ្លូវបំបែករ៉ា វេលាម៉ោងជិត៣កន្លះរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩៕

First News៖ សង្ស័យអគ្គិភ័យឆេះការ៉ាស់សាំងមួយកន្លែង នៅស្រុកគគរ

ពោធិ៍សាត់ៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ខណៈនេះ កំពុងមានការសង្ស័យអគ្គិភ័យឆាបឆេះ ការ៉ាស់សាំងមួយកន្លែង នៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកគគរ ខេត្តពោធិ៍សាត់។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៣ និង៤៦នាទីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈនេះរថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ច ចេញអន្តរាគមន៍ហើយ សម្រាប់ព័ត៌មានលម្អិត…

ចោរលួចរថយន្តយកមកផ្លុងចោល ប៉ះចំសមត្ថកិច្ចល្បាត ប្រទះឃើញសង្ស័យ ទើបដឹងការពិត

ព្រៃវែងៈ នៅវេលាម៉ោង ៦និង៣០ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចប្រទះឃើញរថយន្តកាមរីមួយគ្រឿង ទុកចោលគួរឲ្យសង្ស័យ នៅចំណុចមុខដេប៉ូប្រេងឥន្ធនៈ យីហោ (ផែង ណាន) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ចន្លោះគៅឡូម៉ែត្រ៦៤-៦៥ ក្នុងភូមិសាស្ត្រភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ រថយន្តខាងលើម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ…

ប្ដឹងសមត្ថកិច្ចឲ្យចាប់ប្អូនថ្លៃ ក្រោយលួចខ្សែដៃមាស ទៅលក់យកប្រាក់ ទិញថ្នាំញៀន

កោះកុងៈ នៅវេលាម៉ោង ១១ និង២០នាទីព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ដងទង់ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានទទួលបណ្តឹងពីប្រជាពលរដ្ឋមានឈ្មោះ លី ស៊ុលអាហ្សីរ៉ស់ ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ…

អាមេរិក អភិវឌ្ឍមីស៊ីលប្រភេទ Hypersonic នៅក្នុងការប្រកួតប្រជែង ជាមួយចិន និងរុស្ស៊ី

អាមេរិកៈ លោកស្រី Heather Wilson អគ្គលេខាធិការកងកម្លាំងទ័ពអាកាសអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា អាមេរិកកំពុងខិតចូល ទៅកាន់តែជិតនូវការអភិវឌ្ឍមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង ៥ ដង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។ ដោយលោកស្រី Wilson បាននិយាយនៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា…

ជនជាតិវៀតណាម ៣នាក់ ធ្វើសកម្មភាពប៉ុនប៉ុងលួចម៉ូតូ មិនសម្រេច ត្រូវពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច

កណ្ដាលៈ កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីប៉ុនប៉ុងលួចម៉ូតូ នៅចំណុចស្រែប្រាំងឈ្មោះរ៉េត នៅភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ វ៉ាន់ វៀត ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅសព្វថ្ងៃ នៅភូមិក្រោលគោ…

អាងកាមេរ៉ាសុវត្ថិភាព ខ្ចីរថយន្ដរបស់ប្អូនមកជិះ បែរជួបរឿងនឹងស្មានមិនដល់

កណ្ដាលៈ កាលពីវេលាម៉ោង០២ និង១៩នាទីទៀបភ្លឺថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីបាត់រថយន្ត នៅចំណុចភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ជុំ ឡេងហាក់ ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ដ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ សម្ភារបាត់បង់៖…

ខ្លាំងប៉ះខ្សោយ! យកថ្នោលទូកវាយគ្នា ម្នាក់ចូលប៉ុស្តិ៍ ឯម្នាក់ទៀតដេកពេទ្យ

តាកែវៈ កាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលរដ្ឋបាលបាស្រែស្រុកអង្គរបូរី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីបង្កហិង្សា ដោយចេតនា នៅស្ទឹងសន្តោក ត្រង់ចំណុចព្រែកវាំងកែវ ស្ថិតក្នុងភូមិពួនកកា ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ការឃាត់ឃាត់ខ្លួននេះ ធ្វើទ្បើងតាមពាក្យបណ្តឹងជនរងគ្រោះ បន្ទាប់ពីជនសង្ស័យ យកថ្នោលទូកវាយទៅលើជនរងគ្រោះ ត្រូវត្រង់ក្បាលចំហៀងខាងស្តាំ បណ្តាលឲ្យរងរបួសជាទម្ងន់។…

សិស្សសាលាវិទ្យាល័យព្រៃព្នៅប្រុសស្រី ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ

ព្រៃវែងៈ សមត្ថកិច្ច បានប្រាប់ Post News ថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលស្រុកពារាំង រួមសហការជាមួយកម្លំាងការិយាល័យព្រហ្មទណ្ឌ និងការិយាល័យ បច្ចេកទេសខេត្ត បានចុះស្រាវជ្រាវរកមុខសញ្ញាលួច ដែលបានប្រព្រឹត្តបទល្មើស កាលពីវេលាម៉ោង ៣ និង៣០នាទីសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩…

ម៉ូតូមួយគ្រឿង ជិះបុករថយន្តមានពាក្យស្លោក «ខ្ញុំស្លូតទេ អ្នកលេងពូថៅដៃ VIP» ស្លាប់ និងរបួស ២នាក់ នៅព្រះសីហនុ

ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកប៉ះរថយន្តក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ០៧ និង១០នាទីព្រឹក នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០០-២០១ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ម៉ូតូម៉ាក…