រថភ្លើង បុកប៉ះរថយន្តបែនដឹកដីទៀតហើយ នៅស្រុកព្រៃនប់
ព្រះសីហនុៈ (ដំណឹងបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ រទេះភ្លើង បុកប៉ះរថយន្តបែនដឹកដី ស្ថិតក្នុងភូមិទូល ឃុំទឹកថ្លា ស្រុកព្រៃនប់ នៅកន្លែងថ្នល់រថភ្លើងឆ្លងកាត់ផ្លូវជាតិលេខ៣ វេលាម៉ោងជាង១១ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។ ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ប៉ុន្តែរថភ្លើងបានផ្អៀងធ្លាក់ពីផ្លូវដែក ដោយរថយន្ត និងរថភ្លើងរងការខូចខាតផ្នែកខ្លះដូចគ្នា។…