អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញៈ មនុស្ស៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងព្រឹកថ្ងៃទី០៩ វិច្ឆិកា ២០១៦។ ជនសង្ស័យទី១ត្រូវបានកម្លាំអាវុធហត្ថដូនពេញឃាត់ខ្លួនបាន នៅចំណុច ចំណតរថយន្តសុរិយាមល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងដកហូតបានថ្នាំញៀនគ្រាប់ចំនួន២៧គ្រាប់, ម្សៅក្រាមពណ៌ស០១កញ្ចប់, រថយន្តVestoចំនួន០១គ្រឿង ព្រមទាំងវត្ថុតាងផ្សេងៗទៀត។ ដោយឡែកជនសង្ស័យ៤នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ៧មករា…

តុលាការដោះលែងមនុស្សបីនាក់ ពាក់ពន្ធ័នឹងករណីដឹកឈើសុក្រំខុសច្បាប់ ឲ្យនៅក្រៅឃុំ

ស្ទឹងត្រែង: មនុស្សចំនួនបីនាក់ដែលអាវុធហត្ថលើផ្ទៃប្រទេសឃាត់ និងចាប់ខ្លួនព្រមទាំងរថយន្តសាំយ៉ុងដឹកឈើសុក្រំខុសច្បាប់កាលពីចុងខែតុលា ឆ្នាំ២០១៦នោះ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ គួររំឭកផងដែរថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦កន្លងមកនេះ អាវុធហត្ថលើផ្ទៃប្រទេសបានចាប់រថយន្តសាំយ៉ុងដឹកឈើសុក្រំ១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2C-1808 ដែលដឹកចេញពីស្រុកឆែប ខេត្តព្រះវិហារ ដើម្បីយកទៅខេត្តក្រចេះ ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង ព្រមទាំងឃាត់ខ្លួនមនុស្សចំនួនបីនាក់បញ្ជូនទៅកាន់តុលាការ។ ក្រោយមកនៅថ្ងៃទី២៦…

ខឹងឪពុកម្តាយហាមមិនឲ្យដើរលេង យុវតីម្នាក់សម្រេចចិត្តចងក សម្លាប់ខ្លួន!

ពោធិ៍សាត់ៈ ក្មេងស្រីដែលមានអាយុទើបតែ១២ឆ្នាំម្នាក់ បានដាច់ចិត្តទៅចងកសម្លាប់ខ្លួន បន្ទាប់ពីខឹងនឹងឪពុកម្តាយ ដែលហាមមិនឲ្យដើរលេង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៣ ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្រោមផ្ទះជនរងគ្រោះ ស្ថិតនៅភូមិថ្គោលធំឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយជនរងគ្រោះចងក នឹងខ្សែនីឡុងជាមួយខោជើងវែងរបស់ខ្លួនភ្ជាប់នឹងធ្នឹមផ្ទះ។ ជនរងគ្រោះឈ្មោះ សៃ វណ្ណា អាយុ…

ប្រទះឃើញសាកសពដេកស្លាប់ជាប់គល់ស្ពានទន្លៀងទី២ សង្ស័យសម្លាប់ហើយយកមកផ្លុងចោល

ស្វាយរៀង: បុរសម្នាក់វ័យ៣០ឆ្នាំជាងគេប្រទះឃើញដេកស្លាប់ក្នុងកំពោតព្រៃជិត និងគល់ស្ពានទន្លៀងទី២សង្ស័យគេវាយសម្លាប់យកមកផ្លុងចោលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចោមរោមមើល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២:៤០នាទីថ្ងៃត្រង់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាប់និងគល់ស្ពានទន្លៀងទី២តាមបណ្តោយផ្លូវជាតិ១ស្ថិតក្នុងភូមិ ទន្លៀង ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ ព័ត៌មានបឋម ជនរងគ្រោះអាចស្លាប់បណ្តាលមកពីត្រូវគេវាយស្លាប់នៅកន្លែងផ្សេងហើយយកមកផ្លុងចោលនៅទីតាំងកើតហេតុខាងលើពីព្រោះសពមានស្លាកស្នាមបែកលើចិញ្ចើមប្រហែល១សង់ទីម៉ែត្រប្រវែងប្រហែល២សង់ទីម៉ែត្រនិងដៃសងខាងមានស្លាកស្នាមជាំមេជើងមានរលាតដាច់ស្នាមដូចគេឆូតនិងស្នាមជាច្រើនកន្លែងទៀតមួយទៀតអាចបណ្តាលមកពីជង្ងឺរ៉ាំរៃ។ បើតាមក្រុមគ្រួសារសពបានប្រាប់អ្នកសាព័ត៌មានដឹងថា ជនរងគ្រោះមានឈ្មោះ មិន…

សាលារាជធានីភ្នំពេញឧបត្ថម្ភរថយន្តមួយគ្រឿងដល់ពន្ធនាគារ រាជធានីភ្នំពេញ

ភ្នំពេញៈ ក្រោយពីមានការស្នើសុំពីសំណាក់ថ្នាក់ដឹកនាំពន្ធនាគាររាជធានីភ្នំពេញ PJ សាលារាជធានីភ្នំពេញបាន សម្រេចឧបត្ថម្ភរថយន្តមួយគ្រឿង ម៉ាក Ford ១៥កៅអី ជូនដល់ពន្ធនាគារមួយនេះដើម្បីសម្រួលដល់កិច្ចការងារដឹកជញ្ជូនជនជាប់ឃុំទៅកាន់តុលាការ ទទួលការវិនិច្ឆ័យសេចក្តី។ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគារ PJ បានថ្លែងបញ្ជាក់ថា ការឧបត្ថម្ភរថយន្តខាងលើនេះបានធ្វើឡើងក្រោយពីពន្ធនាគារ…

ស្ត្រីម្នាក់ឈឺពោះ ត្រូវគ្រូពេទ្យឯកជនគ្លីនិក ចំរើន ឲ្យលេបថ្នាំ២គ្រាប់និងចាក់ថ្នាំមួយម្ជុលប្រកាច់ស្លាប់

ភ្នំពេញៈ ស្ត្រីចំណាស់ម្នាក់ឈឺពោះខ្លាំង ខណៈពេលសំរាកព្យាបាលនៅក្នុងគ្លីនិកឯកជនមួយ ត្រូវបានគ្រូពេទ្យនៅទីនោះឲ្យលេបថ្នាំ២គ្រាប់និងចាក់ថ្នាំមួយម្ជុលចំត្រង់ពោះ ធ្វើឲ្យជនរងគ្រោះឈឺរឹតតែខ្លាំង និងប្រកាច់ ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យព្រះកុសមៈតែត្រូវស្លាប់បាត់ទៅ។ ករណីនេះបង្ករភ្ញាក់ផ្អើរឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី ៨ខែវិច្ឆិកា ឆ្នាំ ២០១៦ ត្រង់ចំណុចក្នុងគ្លីនិកឯកជន ចំរើន ស្ថិតតាមបណ្ដោយផ្លូវ២៧១ ស្ថិតភូមិបុរីកម្មករ(ភូមិត្រពាំងឈូក)ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ស្ត្រីដែលស្លាប់ខាងលើនេះ ឈ្មោះ សៅ…

អតីតជំនួយការលោកស្រី ផាក ផ្តល់សក្ខីកម្មថា លោកស្រីប្រធានាធិបតីជាអ្នកធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់

សេអ៊ូលៈ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង បានផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា អតីតជំនួយការដែលស្និទនឹងប្រធានាធិបតីកូរ៉េខាងត្បូង ផាក គឿនហេ បានផ្តល់សក្ខីកម្មទៅព្រះរាជអាជ្ញាថា លោកបានធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់ ទៅមនុស្សជំនិតរបស់លោកស្រីផាក គឺលោកស្រី ឆយ សួនស៊ីល រយៈពេលជាយូរមកហើយ ដែលស្ថិតក្រោមការណែនាំរបស់លោកស្រី ប្រធានាធិបតី។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា…

ជនជាតិអាមេរិកកាំងម្នាក់ មកដេកស្លាប់នៅក្នុងសណ្ឋាគារ EIHTY8

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំនុចផ្ទះសំណាក់ EIHTY8 ផ្ទះលេខ96+98 បន្ទប់លេខ៨ ជាន់ទី១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយមានករណីជនបរទេសដេកស្លាប់។ សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ CHRISTENSEN JORDAN CALEB…

នគរបាលក្រុងតាខ្មៅឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនបាន០២នាក់

កណ្តាល: កម្លាំងនគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរៈសេនីយ៍ ចំរើន បញ្ញា អធិការរងក្រុងតាខ្មៅ បានដឹកនាំកម្លាំងចេញល្បាតតាមមូលដ្ឋាន ស្រាប់តែឃើញមុខសញ្ញាចែកចាយគ្រឿងញៀន ក៏ធ្វើការឃាត់ខ្លួន និងឆែកឆេរបានថ្នាំញៀន០២កញ្ចប់ រួមនិងវត្ថុតាងមួយចំនួនទៀត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅជិតរង្វង់មូលលោកតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ លោកវរៈសេនីយ៍ ចំរើន…

ក្មេងប្រុសម្នាក់ ជាប់ភក់មាត់ស្ទឹងពោធិ៍សាត់ រើមិនរួច

ពោធិ៍សាត់ៈ ក្មេងប្រុសសប្បុរខ្មៅម្នាក់ មានអាយុជាង១០ឆ្នាំ ត្រូវបានអ្នកមើលថែសួនច្បារនៅមាត់ស្ទឹងពោធិ៍សាត់ របស់សម្ដេចឪ ប្រទះឃើញជាប់ភក់ មាត់ស្ទឹងពោធិ៍សាត់ រើ និងដើរមិនរួច ក្នុងសភាពខ្សោយកម្លាំង។ ករណីប្រទះឃើញនេះ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ត្រូវបានអ្នកថែសួនទីនោះរាយការណ៍ជូនកំលាំងប៉ុស្តិ៍ផ្ទះព្រៃ ជួយសង្រ្គោះយកទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់។ បើតាមលោក…