មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើចាប់រថយន្តលុចស៊ីច លួចដឹកឈើប្រណីត៤៣សន្លឹក

កំពង់ធំៈ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ដឹកនាំដោយលោកព្រះរាជអាជ្ញា ធ្វើការបង្គ្រាបបទល្មើសព្រៃឈើ ក្នុងក្រុងស្ទឹងសែន ដោយបានចាប់ឃាត់រថយន្ត ០១គ្រឿង ម៉ាក លុចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-7138 ដឹកជញ្ជូនឈើអារប្រភេទប្រណីត ប្រភេទ…

នារីវ័យក្មេងម្នាក់ ត្រូវប្តីរត់ចោលសំរាលកូននៅក្នុងមន្ទីពេទ្យឯកជនដោយគ្មានប្រាក់ឲ្យពេទ្យ

ភ្នំពេញៈ នារីវ័យក្មេងម្នាក់ ត្រូវប្តីរត់ចោល ហើយមកសំរាលកូននៅមន្ទីពេទ្យឯកជន មួយកន្លែង ដោយគ្មានប្រាក់ឲ្យពេទ្យដង្ហើយរកសសប្បុរជនជួយឧបត្ថម្ភ។ នារីវ័យក្មេងដែលសំរាលកូនគ្មានប្រាក់នោះមានឈ្មោះ ហ៊ុន ស្រីណេ អាយុ ២៣ឆ្នាំ មុខរបរ នៅផ្ទះ ជាកូនកំព្រាគ្មានឪពុកម្តាយ ហើយកូនស្រីដែលទើបនឹងកើតនេះ ជាកូនទី១ នាងស្នាក់នៅផ្ទះជួល ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។ ចំណែកឯប្តីហេងស៊យនោះមានឈ្មោះ…

នគរបាលស្រុកកោះធំ បង្ក្រាបអ្នកផ្តល់ទីតាំង និងកំពូលអ្នកលេងល្បែងស៊ីសងខុសច្បាប់

កណ្តាល: នគរបាលស្រុកកោះធំ ដឹកនាំផ្ទាល់ដោយលោកវរៈសេនីយ៍ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានដឹកនាំកម្លាំងចុះបង្ក្រាបកន្លែងផ្តល់ទីតាំង និងកំពូលអ្នកញៀនល្បែងស៊ីសង (បៀរ កន្ទុយលេខ) បាន០៩នាក់ ដោយប្រើរយៈពេលតែ០៣ថ្ងៃប៉ុណ្ណោះ។ ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅចំណុច ផ្ទះរបស់ឈ្មោះ ជ ហួយ…

សមត្ថកិច្ចឃាត់ខ្លួនថៅកែស្រីម្នាក់ និងស្រីម៉ាស្សាកោសជប់ ៣នាក់ លួចបង្កប់សេវាបំរើផ្លូវភេទ

ភ្នំពេញៈ ស្ត្រីដែលជាថៅកែហាងម៉ាស្សាកោសជប់ម្នាក់ និងនារីបំរើសេវាកម្មផ្លូវភេទ ៣នាក់ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាបកាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្ទះលេខ៤១៩ យីហោ ៩៩ កោសជប់ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។…

ចៅក្រមសម្រេចឃុំខ្លួន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងបក្ខពួក

ភ្នំពេញៈ ក្រោយសាកសួរពេញមួយថ្ងៃរួចមក នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក វេង ហ៊ត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងមន្រ្តីរបស់លោកម្នាក់ ជាបណ្តោះអាសន្នហើយ។ លោក លី…

កូរ៉េខាងជើង នាំចូលអង្ករ ក្នុងបរិមាណដ៏ច្រើនកាលពីខែកញ្ញា ពីប្រទេសចិន

បរទេសៈ ប្រទេស កូរ៉េខាងជើង បាននាំចូលអង្ករក្នុងបរិមាណធំធេងបំផុតពីប្រទេសចិន កាលពីខែកញ្ញា ចាប់តាំងពីប្រធានាធិបតី គីម ជុងអ៊ុន ចូលកាន់តំណែងនៅឆ្នាំ២០១១។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក បានចេញផ្សាយ។ យោងតាមសារព័ត៌មាន Koreatimes ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា កូរ៉េខាងជើង នាំចូលអង្ករចំនួន ១៨.៤៧៧តោន…

ប្រធានាធិបតីកូរ៉េខាងត្បូង ទំនងជាមិនអាចគេចផុតពីការស៊ើបអង្កេត

បរទេសៈ លោកស្រី ផាក គឿនហេ ប្រធានាធិបតីប្រទេស កូរ៉េខាងត្បូង បានធ្វើឲ្យប្រវត្តិសាស្រ្តកូរ៉េធ្លាក់ចុះ ខណៈលោកស្រីជាប្រធានរដ្ឋទីមួយ ដែលនឹងត្រូវអាជ្ញាធរបើកការស៊ើបអង្កេត។ យោងតាមសារព័ត៌មាន Koreatimes ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ព្រឹត្តិការណ៍ដែលមិនធ្លាប់កើតមានពីមុនមកនេះ បានកើនឡើងភាពតានតឹងជារៀងរាល់ថ្ងៃ ដោយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋសភាជាតិកូរ៉េខាងត្បូង រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក…

រុស្ស៊ី ប្រាប់ក្រុមឧទ្ទាមស៊ីរី ឲ្យចាកចេញពីទីក្រុង អាឡេពប៉ូ

ប៊ីប៊ីស៊ីៈ ប្រទេស រុស្ស៊ី និងរដ្ឋាភិបាលស៊ីរី បានប្រាប់ឲ្យក្រុមឧទ្ទាម ចាកចេញពីទីក្រុងអាឡេពប៉ូ ឲ្យបានមុនល្ងាចថ្ងៃសុក្រ ដោយក្រសួងការពារជាតិរុស្ស៊ីថា នឹងអនុញ្ញាតឲ្យកងកម្លាំងក្រុមឧទ្ទាមចាកចេញដោយគ្មានការឈឺចាប់ តាមច្រករបៀងពិសេសពីរនៅថ្ងៃសុក្រ ខណៈដែលផ្លូវចំនួន៦ខែ្សទៀត នឹងត្រូវបើកសម្រាប់តែជនស៊ីវិល ដែលឈឺ និងរបួសប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា…

Update៖ បាញ់សម្លាប់កូនចៅរបស់ខ្លួន សង្ស័យថាមានគំនុំកន្លងមក

កំពង់ចាមៈ មន្ត្រីយោធាម្នាក់មានឋានៈជាអនុប្រធាន(គ) ត្រូវបានមេបញ្ជាការរបស់ខ្លួនដែលមានឋានៈជាប្រធាន(គ) ប្រើប្រាស់កាំភ្លើងខ្លីបាញ់ប្រហារ១គ្រាប់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាម ខណៈដែលអ្នកទាំង២បានទាស់ពាក្យសម្ដីគ្នា និងសង្ស័យថាមានគំនុំនាពេលកន្លងមក។ ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ តុលា ២០១៦ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដោយការបាញ់ប្រហារពីសំណាក់មេបញ្ជាការរបស់ខ្លួននេះ គឺមានឈ្មោះចាន់ ពៅ មានឋានៈជាអនុប្រធាន(គ)…

ប្រជានេសាទដាក់មងជាប់ត្រី គល់រាំង ដ៏កម្រ ទម្ងន់ជាង១៣០គីឡូក្រាម

ពោធិ៍សាត់ៈ ប្រភេទត្រីញី មេពូជដ៏ធំមួយក្បាលទៀត ទម្ងន់ប្រហែល១៣០គីឡូក្រាម មានដោយកម្រ ត្រូវបានលែងចូលក្នុងបឹងទន្លេសាបវិញ ក្រោយពីប្រជានេសាទរាយមងបានជាលើកទី២។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៥២នាទីរសៀល ថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិសាស្ត្រផ្ទៃបឹងទន្លេសាប ស្ថិតក្នុងចំហៀងខាងកើត ភូមិកំពង់ឃ្នាស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកស្វាយ…