គ្មានអ្វីរំភើបជាងមនុស្សងងឹតហើយមើលឃើញវិញទេ!

ភ្នំពេញៈ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រំភើបបំផុតក្រោយបានជួយដល់ស្ត្រីពិការភ្នែកទាំងសងខាង ឲ្យមើលឃើញពន្លឺថ្ងៃឡើងវិញ។ បងស្រី ស៊ុន សុខុម អាយុ៤០ឆ្នាំ ដែលរស់នៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញបានធ្លាក់ខ្លួនងងឹតភ្នែកជាយូរឆ្នាំ។ បន្ទាប់ពីលោក រ័ត្ន ស្រ៊ាង…

អ្នកកាសែតស្រ្តីមីយ៉ាន់ម៉ាម្នាក់ ត្រូវគេបណ្តេញចេញពីការងារ ក្រោយផ្សាយរឿងយោធាចាប់រំលោភអ្នកភូមិ ៣០នាក់

បរទេសៈ អ្នកកាសែតស្រ្តីម្នាក់ ដែលធ្វើការឲ្យកាសែតជាភាសាអង់គ្លេស Myanmar Times បាននិយាយថា នាងត្រូវបានគេបណ្តេញចេញពីការងារ ដោយសារតែនាងបានសរសេរអត្ថបទចោទប្រកាន់ទៅលើកងកម្លាំងសន្តិសុខចាប់រំលោភស្រ្តីនៅក្នុងភូមិមួយអស់ប្រហែល ៣០នាក់។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ការបណ្តេញបុគ្គលិកចេញនេះ គឺបន្ទាប់ពីមានការដាក់សម្ពាធពីសំណាក់រដ្ឋាភិបាលមកលើស្ថាប័នកាសែត។ អ្នកកាសែតស្រ្តីដែលត្រូវគេបណ្តេញចេញពីការងារនោះឈ្មោះ Fiona…

ចែវទូកទៅរកខ្យងទុកក្លែមស្រា គួរឲ្យអនិច្ចាដល់កណ្តាលបឹងលិចទូកបណ្តាលឲ្យលង់ស្លាប់ម្នាក់ ចំណែកម្នាក់ទៀតជួយសង្គ្រោះទាន់

កណ្តាលៈ បុរសម្នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីប៉ុនប៉ងចែវទូកទៅរកខ្យងទុកក្លែមស្រា ចំណែកម្នាក់ទៀត សំណាងល្អ ត្រូវបានជួយសង្គ្រោះទាន់ពេល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចបឹងស្វាយ‌ជ្រុំ ភូមិ‌ស្វាយ‌ជ្រុំ ឃុំ‌ស្វាយ‌ជ្រុំ ស្រុក‌ខ្សាច់‌កណ្ដាល ខេត្ត‌កណ្ដាល‌។ ជនរងគ្រោះ‌ឈ្មោះ‌…

សហគមន៍រកឃើញបទល្មើសកាប់ឈើសារជាថ្មី ក្នុងតំបន់ឧទ្យានជាតិវីរជ័យ

រតនគិរីៈ សហគមន៍តំបន់ការពារធម្មជាតិអូរតាបូក ស្ថិតក្នុងឧទ្យានជាតិវីរជ័យ ក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី រកឃើញបទល្មើសកាប់ឈើប្រណីតមានតម្លៃជាថ្មីទៀតក្នុងព្រៃអភិរក្ស គ្រាដែលសហគមន៍នាំគ្នាដើរល្បាតព្រៃឃ្លាំមើលព្រៃឈើនៅសេសសល់ ក្រោយពីការលួចកាប់យកឈើអស់ជាច្រើននៅឧទ្យានជាតិវីរជ័យ នៅប៉ុន្មានឆ្នាំកន្លងទៅនេះ។ ក្រុមល្បាតព្រៃសហគមន៍អូរតាបូក រួមជាមួយមន្ត្រីបរិស្ថាន និងមន្ត្រីអង្គការសង្គ្រោះសត្វព្រៃកម្ពុជា ប្រទះឃើញចំនៀរឈើប្រណីតថ្មីៗបន្សល់ចោលក្នុងតំបន់ព្រៃការពារធម្មជាតិ ជាភស្តុតាងបង្ហាញថា ជនល្មើសបានលួចអារយកឈើមានតម្លៃក្នុងព្រៃការពារជាថ្មីទៀត ខណៈរដ្ឋាភិបាលបានប្រកាសប្ដេជ្ញាទប់ស្កាត់បទល្មើសព្រៃឈើឲ្យខាងតែបាននោះ។ ក្រសួងបរិស្ថាន បានកាត់ចេញតំបន់ព្រៃឈើ ២.៨០០ហិកតាពីឧទ្យានជាតិវីរជ័យ…

ប្រធានកងទ័ពអាម៉េរិកកូរ៉េ៖ ប្រព័ន្ធការពារមីស៊ីល THAAD នឹងត្រូវដាក់ពង្រាយនៅកូរ៉េខាងត្បូង រយៈពេល ៨ទៅ១០ខែទៀត

សេអ៊ូលៈ បើតាមប្រធានកងកម្លាំងសហរដ្ឋអាម៉េរិកកូរ៉េ (USFK) បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិក នឹងត្រូវដាក់ពង្រាយនៅប្រទេស កូរ៉េខាងត្បូង ក្នុងរយៈពេល ៨ ទៅ១០ខែទៀត ដើម្បីធ្វើឲ្យប្រសើរឡើងក្នុងការប្រឆាំងការគម្រាមកំហែងពីសំណាក់ប្រទេស កូរ៉េខាងជើង។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ Vincent K.…

លោកស្រីផាក ថានឹងទទួលយកការស៊ើបអង្កេតលើលោកស្រីខ្លួនឯង ប្រសិនបើចាំបាច់

សេអ៊ូលៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឿនហេ នៅថ្ងៃសុក្រ បាននិយាយថា លោកស្រីនឹងទទួលយកការស៊ើបអង្កេតលើខ្លួនឯង ជុំវិញរឿងរ៉ាវពុករលួយដ៏ធំពាក់ព័ន្ធនឹងមនុស្សជំនិតលោកស្រី ប្រសិនបើចាំបាច់។ ការរំពឹងទុកនេះ បានប្រែក្លាយលោកស្រី ដែលជាប្រមុខរដ្ឋប្រទេស កូរ៉េខាងត្បូងទីមួយហើយ ដែលប្រឈមមុខនឹងការស៊ើបអង្កេតដោយព្រះរាជអាជ្ញា។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦…

ជនចំណាកស្រុករាប់រយនាក់ស្លាប់ ដោយសារលិចទូកពីរគ្រឿងនៅឈូងសមុទ្រលីប៊ី

ប៊ីប៊ីស៊ីៈ បើតាមមន្រ្តីទទួលបន្ទុកជនភៀសខ្លួន បាននិយាយថា ជនចំណាកស្រុកប្រហែល ២៤០នាក់ គឺត្រូវបានគេជឿជាក់ថាស្លាប់ នៅក្នុងឧបតិហេតុលិចទូកចំនួនពីរគ្រឿង នៅឈូងសមុទ្ររបស់ប្រទេស លីប៊ី។ យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រាប់អ្នកសារព័ត៌មានថា អ្នកនៅរស់រានមានជីវិតត្រូវបានគេនាំមកលើកោះ Lampedusa របស់ប្រទេស អ៉ីតាលី…

អភិបាលខណ្ឌពោធិ៍សែនជ័យ ជួបសំណេះសំណាលជាមួយកីឡាករអ៊ុំទូក មុនពេលចេញប្រកួត

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក សេង គន្ធ អភិបាលរង និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាលជាមួយក្រុមកីឡាករទូកង ដែលមានទីតាំងនៅវត្តវត្តពូនភ្នំ និងវត្តភ្នៀតសិម្ពលី។ តាមការបញ្ជាក់របស់លោក ហែម ដារិទ្ធិបានឲ្យដឹងថា…

រថយន្តក្រឡុកស៊ីម៉ង់ដ៏ បើកចុះពីលើស្ពានព្រះមុនីវង្សថ្មីជ្រុលទៅបុករនាំងថ្មចែកទ្រូងផ្លូវខូចខាត

ភ្នំពេញៈ រថយន្តក្រឡុកស៊ីម៉ង់ដ៏ មួយគ្រឿងបើកចុះពីលើស្ពានមុនីវង្សថ្មី មកដល់ចំណុចផ្លូវកោង មិនព្រមបន្ថយល្បឿនក៏ជ្រុលទៅបុកនិងរនាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យខូចខាត ធ្វើឲ្យរថយន្តកល់ជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទី យប់ថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងកើតស្ពានព្រះមុនីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រភពពីអ្នកដែលបានឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ មានរថយន្តក្រឡុកស៊ីម៉ង់ដ៏ មួយគ្រឿង…

តុលាការផ្តន្ទាទោសម៉ែយ៉ែមជួញដូរព្រហ្មចារីក្មេងស្រីឱ្យតាតា ២នាក់ដាក់ពន្ធនាគារម្នាក់៧ឆ្នាំ

ភ្នំពេញៈ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ស្ត្រី២នាក់ ដាក់ពន្ធនាគារកំណត់រយៈពេល ៧ឆ្នាំក្នុងម្នាក់ៗ ក្រោមបទចោទប្រកាន់ សញ្ចារកម្ម ដោយនាំក្មេងស្រី យកទៅលក់ព្រហ្មចារីឱ្យភ្ញៀវដេកជាមួយ២យប់ ក្នុងតម្លៃ១.៥០០ដុល្លារ ទៅ២.០០០ដុល្លារ និងទទួលបានកម្រៃជើងសារចំនួន ៥០០ដុល្លារ…