Nokia ប្តឹង Apple លួចចម្លងបច្ចេកវិជ្ជា ៣២ មុខរបស់ខ្លួន
ក្រុមហ៊ុន Nokia បានថ្លែងនៅថ្ងៃពុធម្សិលម្សិញថា ខ្លួនកំពុងដាក់ពាក្យបណ្តឹងប្រឆាំងក្រុមហ៊ុន Apple ពីបទលួចចម្លងកម្មសិទ្ធិបញ្ញាលើបច្ចេកវិជ្ជារបស់ខ្លួនចំនួន ៣២ មុខ ដែលគ្របដណ្តប់ទៅលើអេក្រង់ កម្មវិធី ផ្ទាំងកម្មវិធីប្រើប្រាស់ បន្ទះឈីប កូដវីដេអូ អង់តែន និងមុខងារជាច្រើនផ្សេងៗទៀត។ ពាក្យបណ្តឹងនេះ ត្រូវបានក្រុមហ៊ុនដាក់ទៅកាន់តុលាការតំបន់ក្នុងប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក មួយថ្ងៃក្រោយពីក្រុមហ៊ុនបច្ចេកវិជ្ចាយក្សរបស់អាមេរិក បានប្តឹងក្រុមហ៊ុនម្ចាស់កម្មសិទ្ធិអាជ្ញាបណ្ណចំនួនពីរ…