គ្រោះថ្នាក់ចរាចរណ៍នៅស្រុកសន្ទុក រថយន្តបុកម៉ូតូ ស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ

កំពង់ធំៈ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ម៉ាក សង់សេ ១២៥មួយគ្រឿង កាលពីវេលាម៉ោង ៦ និង៤៥នាទីព្រលប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់លើស្ពានអូរប្រាសាទថ្មី ស្ថិតនៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក រវាងរថយន្ត…

អាវុធហត្ថស្រុក បារាយណ៍ ឃាត់រថយន្តមួយគ្រឿងដឹកឈើ ១៣០ដុំ

កំពង់ធំៈ កម្លាំងអាវុធហត្ថស្រុកបារាយណ៍ ខេត្តកំពង់ធំ ដឹកនាំដោយលោក វ៉ាសុផា មេបញ្ជាការរងស្រុកចុះបង្ក្រាបរថយន្តដឹកឈើក្រញូងនៅចំណុចភូមិតាប្រុក ឃុំឈូខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង១ និង២៥នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ នៅក្នុងការបង្រ្កាបនោះ កម្លាំងអាវុធហត្ថបានឃាត់រថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2R5303 អ្នកបើកចុះរត់គេចខ្លួនបាត់ដឹកឈើក្រញូចំនួន ១៣០ដុំស្មើនឹង ៣៥៦គីឡូ។ វត្ថុតាងទាំងនេះ…

គុយបា ប្រកាសកាន់ទុក្ខ ០៩ថ្ងៃ នៃការស្លាប់របស់លោក Fidel Castrol

The Guardian: ប្រទេស គុយបា បានប្រកាសកាន់ទុក្ខរយៈពេល ០៩ថ្ងៃ នៃស្លាប់អតីតមេដឹកនាំខ្លួនគឺលោក Fidel Castrol។ នេះបើយោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅយប់ថ្ងៃទី២៦វិច្ឆិកា។ ពាក់ព័ន្ធនឹងស្លាប់នេះដែរ បើតាមសារព័ត៌មានចិនស៊ិនហួ បានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន…

បាក់ដីភ្នំនៅទីតាំងក្រុមហ៊ុន តាឆាង សង្កត់មនុស្សស្លាប់ ២នាក់

ប៉ៃលិន: យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ដោយត្រូវដីភ្នំនៅទីតាំងក្រុមហ៊ុនតាឆាង បាក់សង្កត់កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រជាពលរដ្ឋ ក៏ដូចជាកម្មករនៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍បាក់ដីភ្នំសង្កត់មនុស្សស្លាប់នេះ ផ្តើមចេញពីការយកអេស្កាទ័រទៅកាយដីដោយគ្មានបច្ចេកទេសត្រឹមត្រូវចំពេលមេឃកំពុងងងឹតខ្លាំងផងដែរ។ អ្នកនៅកន្លែងកើតហេតុបន្តថា ក្រោយពីកើតហេតុពួកគាត់ បានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានផងដែរ សមត្ថកិច្ច…

រឿងពុករលួយនៅកូរ៉េខាងត្បូង ព្រះរាជអាជ្ញា ឈានទៅដល់ការសាកសួរបងស្រីរបស់លោកស្រី ឆយ សុនស៊ីល

សេអ៊ូលៈ ព្រះរាជអាជ្ញាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បានកោះហៅបងស្រីរបស់លោកស្រី ឆយ សុនស៊ីលដើម្បីធ្វើការសាកសួរ ដែលលោកស្រីជាតួអង្គសំខាន់មួយនៅក្នុងរឿងអាស្រូវពុករលួយ នៅក្នុងប្រទេស កូរ៉េខាងត្បូង ពាក់ព័ន្ធនឹងប្រធានាធិបតីគឺលោកស្រី ផាក គឿនហេ។ យោងតាមសារព័ត៌មាន The Korean Times ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា…

រដ្ឋ Wisconsin កំពុងរៀបចំរាប់សន្លឹកឆ្នោតឡើងវិញ ក្រោយដូណាល់ ត្រាំ ឈ្នះឆ្នោត

BBC: ក្រុមមន្រ្តីនៅក្នុងរដ្ឋ Wisconsin សហរដ្ឋអាម៉េរិក កំពុងរៀបចំដើម្បីរាប់សន្លឹកឆ្នោតឡើងវិញទាំងអស់ នៅក្នុងរដ្ឋនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានយកឈ្នះលើលោកស្រី គ្លីនតុន យ៉ាងប្រផិតប្រផើយ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា សំណើផ្លូវការចំពោះការសុំឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនេះ ត្រូវបានដាក់ដោយលោកស្រី…

ប្រធានាធិបតីបារាំងអះអាងជាថ្មីថា ទណ្ឌកម្មទាំងអស់ប្រឆាំងនឹងគុយបា គួរតែត្រូវដកចេញ

ANTANANARIVO: ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់ បានបញ្ជាក់ជាថ្មីនៅថ្ងៃសៅរ៍ថា ទណ្ឌកម្មទាំងអស់ដែលសហរដ្ឋអាម៉េរិកដាក់ប្រឆាំងនឹងប្រទេស គុយបា គួរតែត្រូវដកចេញទាំងស្រុង។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រោយការស្លាប់របស់លោក Fidel Castro ដែលជាអតីតមេដឹកនាំគុយបា, លោក ហូឡង់…

មន្ត្រីកងវិស្វកម្មម្នាក់ដាក់ពាក្យបណ្តឹងនគរបាលទេសចរណ៍ទៅតុលាការខេត្តពីបទបង្ករបួសស្នាម

រតនគិរីៈ ប្រជាពលរដ្ឋនៅក្នុងក្រុងបានលុង ខេត្តរតនគិរីជាច្រើននាក់ បានផ្ទុះកំហឹងជាខ្លាំងបន្ទាប់ពីកម្លាំងនគរបាលការិយាល័យទេសចរណ៍សហការជាមួយនឹងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកបានវាយក្បាលមួយទំហឹងមកលើអ្នកជិះម៉ូតូសង់កូរេមួយគ្រឿងដោយចោទថា អ្នកជិះម៉ូតូនោះជិះបុកសមត្ថកិច្ចកំពុងតែធ្វើការផាក់ពិន័យច្បាប់ចរាចរណ៍ផ្លូវគោកនៅវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច ភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ លោក ឡាក់ វិចិត្រ មន្ត្រីនគរបាលទេសចរណ៍ និងជាអ្នកដៃដល់ បានចោទថា អ្នកជិះម៉ូតូឈ្មោះ…

អាវុធហត្ថស្រុកកៀនស្វាយ បំបែកសំបុកគ្រឿងញៀននៅឃុំបន្ទាយដែក

កណ្តាលៈ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកៀនស្វាយខេត្តកណ្តាលបានបំបែកសំបុកគ្រឿងញៀន ដែលហេតុការណ៍នេះ បានកើតឡើងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ និងនៅវេលាម៉ោង០៩ព្រឹក នៅត្រង់ចំណុចមាត់ទន្លេចំការសណ្តែក(កោះតូច)ស្ថិតនៅភូមិកណ្តាលឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បើតាមលោក អ៊ួន សុផាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។ ទី១មានឈ្មោះភួង សារ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ និងទី២មានឈ្មោះ…

ឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀន០៣នាក់ព្រមទាំងដកហូតបានថ្នាំញៀនក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង: នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អាវុធហត្ថខេត្តស្ទឹងត្រែងបានបើកយុទ្ធនាការចុះបង្ក្រាបករណីគ្រឿងញៀនយ៉ាងក្តៅគគុកព្រមទាំងបានធ្វើការឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀនចំនួនបីនាក់រួមទាំងវត្ថុតាងថ្នាំញៀនប្រម៉ាណជា ជាង១០០គ្រាប់ក្នុងស្រុកថាឡាបរិវ៉ាត់។ ករណីនេះបានធ្វើឡើងកាលពីវេលាម៉ោង៤:១៥នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចដំណាក់ស្លឹកគ្រៃ ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ អាវុធហត្ថបានប្រាប់ថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ អាវុធហត្ថដកហូតបានវត្ថុតាងរួមមានថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់ ដែលមានចំនួន១១៤គ្រាប់, ម៉ូតូ ពីរគ្រឿង…