និស្សិតឥណា្ឌម្នាក់ បានទម្លាយប្រព័ន្ធសោសុវត្ថិភាព iCloud Activation Lock

និស្សិតវិស្វ័ករកុំព្យូទ័រមួយរូប នៅទីក្រុង Kochi ប្រទេសឥណ្ឌា បានរកឃើញវិធីបំបែកប្រព័ន្ធការពារសុវត្ថិភាពរបស់ក្រុមហ៊ុន Apple នៅលើឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS។ និស្សិតដែលមានឈ្មោះថា Hemanth Joseph និងកំពុងសិក្សាមុខជំនាញវិស្វកម្មឆ្នាំចុងក្រោយវគ្គពិសោធន៍ ធ្លាប់ទទួលបានប្រាក់រង្វាន់ ៧,៥០០ ដុល្លារ ពីក្រុមហ៊ុន Google កាលពីដើមឆ្នាំ សម្រាប់ការបង្ហាញពីកំហុសប្រព័ន្ធសុវត្ថិភាព cloud…

Samsung រងបទចោទលួចបច្ចេកវិជ្ជា FinFET ពីវិទ្យាស្ថានមួយនៅអាមេរិក

យោងតាមកាសែត Korea Herald ក្រុមហ៊ុន Samsung កំពុងជាប់បណ្តឹងថ្មីមួយពីវិទ្យាស្ថានបច្ចេកវិជ្ជា និងវិទ្យាសាស្រ្តជាន់ខ្ពស់កូរ៉េ KAIST ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទាក់ទិនទៅនឹងការរំលោភលើប្រកាសនីយប័ត្របច្ចេកវិជ្ជា FinFET សម្រាប់បំពាក់លើ Galaxy S8។ របាយការណ៍អះអាងថា KAIST បានអភិវឌ្ឍបច្ចេកវិជ្ជាត្រង់ស៊ីស្ទ័រ 3D សម្រាប់ប្រើក្នុងការរចនាអង្គប្រតិបត្តិជំនាន់ថ្មីៗ ឬហៅកាត់ថា…

ក្រុមហ៊ុន Apple សារភាពពីគម្រោងផលិតរថយន្តស្វ័យបើកបរ

ក្រុមហ៊ុន Apple បានទទួលស្គាល់ជាលើកដំបូងថា ខ្លួនកំពុងវិនិយោគទៅលើគម្រោងការផលិតរថយន្តស្វ័យបើកបរ ដែលជាប្រភេទរថយន្តអាចបើកបរបានដោយខ្លួនឯង (Self-Driving Car)។ ក្នុងលិខិតមួយដែលបានផ្ញើទៅកាន់និយ័តករដឹកជញ្ជូនសហរដ្ឋអាមេរិក ក្រុមហ៊ុនបានរ៉ាយរ៉ាប់ថា ខ្លួនពិតជាមានសេចក្តីរំភើបអំពីគម្រោងការដែលមានសក្តានុពលនៃប្រព័ន្ធបើកបរដោយខ្លួនឯង នៅលើតំបន់មួយចំនួន រួមបញ្ចូលទាំងការដឹកជញ្ជូន។ ក្រុមហ៊ុននេះបានបន្ថែមទៀតថា គ្រោងការផលិតរថយន្តថ្មីរបស់គេក៏មានផ្តល់ជូននូវផលប្រយោជន៍សំខាន់ដល់សង្គមផងដែរ។ ពាក្យចរចាមអារ៉ាមជាយូរមកហើយ បាននិយាយពីគម្រោងការផលិតរថយន្តរបស់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះ ប៉ុន្តែ មិនមានការទទួលស្គាល់ជាសាធារណៈពីក្រុមហ៊ុន Apple ឡើយ។…

ក្រុមអ្នកវិភាគ៖ Samsung ដឹងមុនថា Note 7 មិនសូវស្រួល តែនៅតែប្រថុយ

យោងតាមវិស្វករផ្នែក Hardware ឯករាជ្យមួយក្រុម ដែលបានគាស់មើលគ្រឿងក្នុងរបស់ Galaxy Note 7 ដើម្បីរកមូលហេតុនៃការផ្ទុះឆេះ បានទាញការសន្និដ្ឋានថា មូលហេតុដែលនាំឱ្យទូរស័ព្ទដ៏ទំនើបនេះឆាប់ឆេះចេញជាអណ្តាតភ្លើងច្រើនករណីជាបន្តបន្ទាប់នោះគឺ បណ្តាលមកពីការរចនាផ្នែកខាងក្នុងរបស់វា។ ក្រុមវិស្វករបន្ថែមថា Samsung ដឹងថាការរចនារបែបនេះ គឺអាចប្រឈមគ្រោះថ្នាក់ខ្ពស់ ប៉ុន្តែ ពួកគេនៅតែបន្តប្រថុយធ្វើវាឡើង ព្រោះយល់ថា ខ្លួនបានព្យាយាមយ៉ាងលំបាកក្នុងការច្នៃបង្កើតវាឡើងដើម្បីបង្កើនការប្រកួតប្រជែងក្នុងទីផ្សារ។ និយាយរួម…

Twitter ប្តូរក្បាលម៉ាស៊ីនដឹកនាំលើកទី ៣ ហើយក្នុងឆ្នាំនេះ!

ក្រុមហ៊ុន Twitter ទើបផ្លាស់ប្តូរប្រមុខដឹកនាំម្នាក់ទៀតហើយក្នុងឆ្នាំ ២០១៦ នេះ ដោយបានតែងតាំងស្ថាបនិកក្រុមហ៊ុន Yes, Inc. គឺលោក Keith Coleman ឱ្យអង្គុយតំណែងប្រធានក្រុមផ្នែកផលិតផលរបស់ខ្លួន បន្ទាប់ពីលោក Kevin Weil និង Jeff Seibert ដែលបានអង្គុយនៅមុខតំណែងនេះ បានត្រឹមតែ…

Ford ប្រមូលរថយន្ត ៦៨០,០០០ គ្រឿង មកវិញ ក្រោយរកឃើញបញ្ហាខ្សែក្រវាត់សុវត្ថិភាព

ក្រុមហ៊ុន Ford កំពុងប្រកាសប្រមូលមកវិញនូវរថយន្តប្រភេទកៅអីបួនធនកណ្តាលរបស់ខ្លួន ដែលមួយភាគធំនៅអាមេរិកខាងជើង ដោយសារតែខ្សែក្រវាត់កៅអីមុនរបស់វា ប្រហែលមិនអាចទប់ក្រៀកអ្នកដំណើរជាប់នៅពេលមានការបុកទង្គិច។ ការប្រកាសនេះ ធ្វើឡើងដោយគ្របដណ្តប់ទៅលើរថយន្ត Ford Fusion ស៊េរីឆ្នាំ ២០១៣ ដល់ ២០១៦, Lincoln MKZ ស៊េរីឆ្នាំ ២០១៣ ដល់ ២០១៥,…

Nokia វិលចូលសង្វៀនប្រកួតជាមួយ Samsung និង Apple ដើមឆ្នាំ ២០១៧

ក្រុមហ៊ុន Nokia បានត្រៀមខ្លួនរួចជាស្រេចក្នុងការវិលត្រឡប់មករកសង្វៀនប្រកួតទីផ្សារស្មាតហ្វូន នាដើមឆ្នាំក្រោយនេះ បន្ទាប់ពីខ្លួនទទួលបានអាជ្ញាបណ្ណពីក្រុមហ៊ុន Microsoft និងភាពជាដៃគូជាមួយក្រុមហ៊ុន Google និង Foxconn។ គួរបញ្ជាក់ថា អតីតក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់ថ្នាក់លេខមួយលើលោករបស់ហ្វាំងឡង់មួយនេះ បានបាត់មុខមួយរយៈក្នុងទីផ្សារស្មាតហ្វូន ក្រោយពីការផលិតចេញនូវស្មាតហ្វូនត្រកូល Lumia ដើរដោយប្រព័ន្ធ Windows Phone ពុំអាចប្រកួតប្រជែងជាមួយផលិតផលស្មាតហ្វូនដើរដោយប្រព័ន្ធ Android…

លោក ដូណាល់ ត្រាំ៖ ការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin គឺជាគម្រោងការក្បត់

ប៊ីប៊ីស៊ីៈ ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាម៉េរិកគឺលោក ដូណាល់ ត្រាំ បានពណ៌នាថា គម្រោងចង់រាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin គឺជាគម្រោងការក្បត់។ យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា លោក ដូណាល់ ត្រាំ ដែលទទួលជ័យជំនះលើលោកស្រី គ្លីនតុន ទាំងប្រផិតប្រផើយនៅរដ្ឋ…

ជិះម៉ូតូដឹកគូដណ្តឹងថ្ងៃចុងសប្តាហ៍ ត្រូវរថយន្តបុកស្លាប់ទាំងពីរនាក់ យ៉ាងតក់ស្លុតបំផុត

សៀមរាបៈ កាលពីវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះមានករណីគ្រោះថ្នាក់ចរាចររវាងរថយន្តចំនួន០២គ្រឿង និងម៉ូតូ០១គ្រឿងបើកបរស្របទិសគ្នាទាំងបីលើដងផ្លូវ៦៧ចាស់ ចំណុចភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្តាលឲ្យគូដណ្តឹងមួយគូស្លាប់ក្នុងថ្ងៃជាមួយគ្នាយ៉ាងតក់ស្លុត។ នៅក្នុងហេតុការណ៍នេះ គឺរថយន្តទី១ ម៉ាកFord Explover ស្លាកលេខភ្នំពេញ២T-៥៥០៤ បើកបរដោយឈ្មោះPR DR KOLBE…

រថយន្តទីកូ ដឹកឈើ ២១ដុំ ត្រូវអាវុធហត្ថស្រុកបារាយណ៍ ឃាត់ជាប់រួមទាំងមនុស្ស ០២នាក់

កំពង់ធំៈ កម្លាំងអាវុធហត្ថស្រុក បារាយណ៍ ខេត្តកំពង់ធំ បានឃាត់រថយន្តម៉ាកទីកូ ពណ៌ស មួយគ្រឿង ដែលដឹកឈើចំនួន ២១ដុំ និងចាប់ខ្លួនមនុស្ស២នាក់ផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង២០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។…