រថយន្តToyota Relly មួយគ្រឿង ស្លាកលេខភ្នំពេញ 2BV-1797 បើកបរដោយបុរសម្នាក់បុកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយតៃកុងរងរបួស
ភ្នំពេញៈ នៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងបុរសម្នាក់បើករថយន្ត Toyota Relly ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BV-1797 បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយបាក់ខ្ទាតរងការខូចខាតយ៉ាងដំណំ និងតៃកុងរងរបួស ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ…