ប្រកាសលោក មាស សុវណ្ណ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងថ្មី
កំពង់ឆ្នាំង៖ឯកឧត្តមនាយឧត្តមសេនីយសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍នៅក្នុងឱកាស ពីធីប្រកាសផ្លាស់ប្តូរមុខដំណែងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងថា៖ ចង់ដឹកនាំអោយទទួលបានជោគជ័យ ត្រូវមានការចូលរួម ហើយរាល់ការសម្រេចអ្វីមួយក៏ត្រូវមានការឯកភាពជាសមូហភាព និង ត្រូវទុកឱកាសអោយមានការចូលរួមពី លោកនាយ នាយរង សេនាធិការនិងពលកងរាជអាវុធហត្ថទាំងអស់ក្នុអង្គភាព ទើបការដឹកនាំទទួលបាននូវជោគជ័យល្អប្រសើរ។ ឯកឧត្តម នាយឧត្តមសេនីយបានបន្តថាៈ ភាពក្រីក្រ…