បែកថ្នាំចាប់កូនស្រីអាយុជាងមួយខួបបង្ខាំងក្នុងផ្ទះគំរាមចាក់សាំងដុត
បាត់ដំបង៖មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចនៃកងរាជអាវុធហត្ថនិងកងកំលាំងនគរបាល ដោយសារតែមានបុរសម្នាក់ដែលរស់នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងបានចាប់កូនស្រីរបស់ខ្លួនដែលទើបតែមានអាយុជាងមួយខួបចូលសំងំបិទទ្វារនៅក្នុងផ្ទះ ដោយគំរាមទៅម្តាយថានឹងចាក់សាំងដុតសំលាប់ខ្លួនជាមួយនឹងកូនកាលពីម៉ោង 11 ថ្ងៃត្រង់នាថ្ងៃទី 8-4-15 ហើយរហូតមកទល់នឹងម៉ោង 3 រសៀលគឺមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។នៅក្នុងខណ:នោះផងដែរគេសង្គេតឃើញមានវត្តមានរបស់លោកព្រះរាជអាជ្ញានួន សានលោកស្នងការរងជេត វណ្ណនី ព្រមទាំងកំលាំងកងរាជអាវុធហត្ថសហការជាមួយផងបានចុះទៅចំនុចខាងលើក្នុងគោលបំណងចរចាររកដំណោះស្រាយអោយបុរសរូបនេះបើកទ្វារដើម្បីយកកូនតូចនោះចេញមកក្រៅ។ស្ថិតក្នុងសភាពទឹកភ្នែករលីងរលោង អ្នកស្រីសៀង ហ៊ាន អាយុ 61 ឆ្នាំត្រូវជាម្តាយរបស់ជនបង្ក បានរៀបរាប់ថា…