ប្រជាពលរដ្ឋបានចោទប្រកាន់លោកមេព្រៃសង្កាត់ចុងកាល់រំលោភយកដីរបស់ពួកគាត់
ឧត្តរមានជ័យ៖ប្រជពលរដ្ឋរស់នៅភូមិបាត់ត្កាវ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កើតទុកមិនសុខចិត្តព្រោះលោកវុន ប៊ុន ធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើ ចុងកាល់ បានបោះដំរាយចូលមកក្នុងដីរបស់ពួកគាត់ជាច្រើនម៉ែត្រ ដែលដីនោះបានអាស័យផលជាច្រើនឆ្នាំមកហើយ។ប្រជាពលរដ្ឋឈ្មោះធិក រាត្រី ភេទស្រីអាយុ៣៩ឆ្នាំរស់នៅភូមិ ឃុំ ខាងលើបានដឹងថា កាលពីឆ្នាំ២០១៤នាយសង្កាត់រដ្ឋបាលព្រៃឈើចុងកាល់ឈ្មោះវុន ប៊ុន ធឿននោះបាននាំកម្មករទៅដកដំឡូងមីរបស់គាត់ចោល អស់ចំនួន៩រងរួចម្តងទៅហើយ គាត់មិនបានប្តឹងអ្វីនោះទេ…