៧យ៉ាង នាំឲ្យស្រ្តីជប៉ុនក្មេងជាងវ័យ
តាមការស្រាវជ្រាវបានរកឃើញថា ជប៉ុនជាជនជាតិដែលមានអាវែងបំផុតនៅក្នុងពិភពលោកជាពិសេសស្ត្រីជប៉ុន គឺគេតែងតែសង្កេតឃើញថា មានស្រស់ក្មេងជាងវ័យជានិច្ច។ តើប្រិយមិត្តមានដឹងទេថា ហេតុអ្វីបានជាជនជាតិមួយនេះ មានអាយុវែងជាងគេ? ខាងក្រោមនេះជាអាថ៌កំបាំងរបស់ពួកគេ ៖ ០១) ការទទួលទានអាហារស្រស់ នៅក្នុងផ្ទះបាយរបស់ជនជាតិជប៉ុន អ្នកនឹងមិនរកឃើញចំណីអាហារកែច្នៃស្រាប់។ ពួកគេតែងតែទិញអាហារស្រស់រាល់ថ្ងៃ។ ទម្លាប់ដាំស្លដោយខ្លួនឯងរបស់ស្ត្រីជប៉ុនបានជួយគេយ៉ាងច្រើនក្នុងបញ្ចៀសពីអាហារសម្បូរជាតិខ្លាញ់។ នៅក្នុងម្អូបអាហាររបស់ជនជាតិជប៉ុន សម្បូរទៅដោយត្រី ដូចជាត្រីធូណា និងពពួកគ្រឿងសមុទ្រ វាផ្ទុកនូវប្រូតេអ៊ីនច្រើន…