ចិន ចាប់អារម្មណ៍វិនិយោគលើ ថាមពលអគ្គិសនីដោយប្រើថាមពលខ្យល់សមុទ្រកម្ពុជា
កាលពីម្សិលមិញនេះ ប្រតិភូសភាពាណិជ្ជកម្មចិន បានជួបពិភាក្សាជាមួយ អភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់បន្ថែមទៀតអំពី សក្តានុពលរបស់ខេត្ត ក្នុងគោលបំណងទំនាក់ទំនងធ្វើការវិនិយោគស្របតាមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ។ នាឱកាសនោះ ក្រុមប្រតិភូ ក៏បង្ហាញបំណងចង់វិនិយោគលើ គម្រោងបង្កើតថាមពលអគ្គីសនីដោយប្រើថាមពលខ្យល់សមុទ្រនៅខេត្តព្រះសីហនុផងដែរ។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៏យ៉ាងរីករាយ ចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មចិន ដែលចាប់អារម្មណ៍ចំពោះសក្តានុពលរបស់ខេត្តព្រះសីហនុ និងបានសំលឹងមើលខេត្តព្រះសីហនុ សម្រាប់ជាទិសដៅសំខាន់ក្នុងការវិនិយោគ។…