អគារព្យាបាលជំងឺមហារីក និងសម្ភព តម្លៃជាង ២៣លានដុល្លារ បើកសម្ពោធជាផ្លូវការ
នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារព្យាបាលជំងឺមហារីក និងសម្ភពដ៏ថ្មីសន្លាងមួយទៀត នៅក្នុងបរិវេណមន្ទីរពេទ្យកាលម៉ែត្រ ដែលសាងសង់ឡើងអំពីបេតុងអាម៉េមានទទឹង ៤០.៥ម៉ែត្រ បណ្តោយ ៤៨.៦ម៉ែត្រ មានកម្ពស់ ៩ជាន់ មានតម្លៃជាង២៣លានដុល្លារ។ «អគារតេជោសន្តិភាព» នេះមានលក្ខណៈពិសេសដែលរៀបចំ និងរចនាដោយស្ថាបត្យករជាតិ…