រោងចក្រផលិតចំណីសត្វ ម៉ុង ឫទ្ធី ចង់ទិញពោត ដំឡូងមី ពីកសិករឲ្យបាន ២០០តោន/ថ្ងៃ

កាលពីពេលថ្មីៗនេះ រោងចក្រផលិតចំណីសត្វ ម៉ុង ឫទ្ធី គ្រោងនឹងជម្រុញការផលិតចំណីបន្ថែមទៀត ដើម្បីឲ្យបានផលិតផលសម្រេចកាន់តែច្រើន នឹងអាចបង្កើនការទិញកសិផលដូចជា ពោត ដំឡូងមី ពីកសិករឲ្យបានចាប់ពី ១៦០ ទៅ ២០០តោនក្នុងមួយថ្ងៃដូចគ្នា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា ការជម្រុញផលិតបន្ថែមម៉ោងនេះ គឺដើម្បីជួយសម្រាលដល់ទុកលំបាករបស់ប្រជាកសិករ…

ក្រុមហ៊ុនកម្ពុជាដំបូង ទទួលបានវិញ្ញាបនបត្របន្លែ និងផ្លែឈើសរីរាង្គស្ដង់ដាអឺរ៉ុប

ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ (Khmer Organic Cooperative) ដែល​ជា​ក្រុមហ៊ុន​​កសិកម្ម​ក្នុង​ស្រុកមួយ ​ទទួល​បាន​វិញ្ញាបនបត្របញ្ជាក់គុណភាពកសិកម្មសរីរាង្គស្តង់ដាសហភាពអឺរ៉ុប ដែល​នេះ​ជា​វិញ្ញាបនបត្រ​ដំបូង​នៅកម្ពុជា ​សម្រាប់​ចម្ការ​បន្លែ និង​ផ្លែឈើ។ ស្ថាបនិកក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ លោក អៀង សុធារ៉ា មាន​ប្រសាសន៍​ថា ដោយមើល​ឃើញ​ថា បញ្ហា​បន្លែផ្លែឈើមានជាតិគីមី គឺជា​បញ្ហា​ដែល​​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ ​បានរួមចំណែក​ក្នុង​ការ​លើកកម្ពស់​ការ​ធ្វើកសិកម្ម​បែបសរីរាង្គ។លោកបន្ត​ថា ក្រុមហ៊ុនលោក​​បាន​ចំណាយធនធាន​…

បារំាង ស្នើកម្ពុជា ជួយអភិរក្សអគារចាស់សល់ពីសម័យបារំាង ទុកសម្រាប់វិស័យទេសចរ

ឯកអគ្គរាជទូតបារាំង បានជម្រុញឲ្យអាជ្ញាធររាជធានីភ្នំពេញ បន្តជួយអភិរក្ស អគារចាស់ៗ សល់ពីសម័យអាណានិគមបារាំង ដែលមានអត្តសញ្ញាណវប្បធម៌បារាំង ដើម្បីរក្សាទុកជា កេរមរតកវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។ លោកស្រី Eva Nguyen Bing ឯកអគ្គរាជទូតបារាំងប្រចាំនៅកម្ពុជា បានលើកឡើងថា សំណង់ចាស់ៗសល់ពីសម័យបារាំង គឺជាទីចាប់អារម្មណ៍យ៉ាងខ្លាំង…

ឆមាសទី១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក កើនដល់ ១.៥ពាន់លានដុល្លារ

ត្រឹម ៦ខែ ដើមឆ្នាំ ២០១៧នេះ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានចំនួន ១.៥៤ពាន់លានដុល្លារអាមេរិក កើនឡើង ១៤ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជាកំពុងខិតខំប្រឹងប្រែង បង្កើតច្បាប់ពាណិជ្ជកម្ម…

ឆមាសទី១ ឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិជាង ២.៦លាននាក់ មកទស្សនាកម្ពុជា កើន១២%

ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០១៧នេះ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិបានប្រមាណជាង ២.៦លាននាក់ ដែលកើនឡើងជាង ១២ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។ ភ្ញៀវទេសចរចិន ជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា គឺមានរហូតដល់ជាង ៥សែននាក់ កើនឡើង ៤០ភាគរយ ហើយបន្ទាប់មកនោះគឺ…

មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន តម្លៃជាង៦លានដុល្លារអាមេរិក នឹងលេចឡើងនៅខេត្តព្រះសីហនុ

មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍សម្រាប់អ្នកញៀនគ្រឿងញៀន មានតម្លៃជាង ៦លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅខេត្តព្រះសីហនុ។ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានលើកឡើងថា គម្រោងនេះ មានតាំងពីឆ្នាំ ២០០៧ ហើយសម្រេចបើកការដ្ឋាននៅថ្ងៃនេះ ដោយចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិក។ ក្នុងដំណាក់កាលដំបូងនៃការសាងសង់ គឺត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ…

Air Asia ចាប់ផ្តើមបើកជើងហោះហើរត្រង់ថ្មីរវាង ម៉ាឡេស៊ី-ខេត្តព្រះសីហនុ

ក្រុមហ៊ុនអាកាសចរណ៍ Air Asia ចាប់ផ្តើមបើកជើងហោះហើរត្រង់ថ្មីរវាង ម៉ាឡេស៊ី-ខេត្តព្រះសីហនុ ដោយបន្ថែមយន្តហោះថ្មី ៣គ្រឿង ឲ្យធ្វើប្រតិបត្តិការ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។ ក្រុមហ៊ុនអាកាសចរណ៍ Air Asia ធ្លាប់បានឲ្យដឹងថា ជើងហោះហើរដំបូងគឺ ៤ជើងក្នុង ១សប្តាហ៍ ហើយចាប់ពីថ្ងៃទី ៩…

ស៊ីនហ្សូ អាបេ ឯកភាពលើការសិក្សាគម្រោងរថភ្លើងធុនស្រាលលើអាកាសនៅកម្ពុជា

លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ​បានឯកភាពឲ្យមានការសិក្សាលើ គម្រោងរថភ្លើងធុនស្រាលលើអាកាសនៅកម្ពុជា ជាការឆ្លើយតបទៅនឹង ការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើឲ្យភាគីជប៉ុន ជួយកសាងខ្សែរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាសនៅកម្ពុជា។ គម្រោងនេះ អាចចំណាយប្រមាណ ៨០០លានដុល្លារអាមេរិក មានខ្សែរត់រវាង កណ្តាលរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។…

រោងចក្រទឹកស្អាតចំការមន នឹងចំណាយ ២៣លានដុល្លារ ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត

កាលពីម្សិលមិញនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​បានចុះកិច្ចសន្យាលើ គម្រោងពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតចំការមន ជាមួយក្រុមហ៊ុន Vinci Construction Grands Projects ក្នុងទំហំទឹកប្រាក់ប្រមាណ ២៣លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ តាមរយៈគម្រោងនេះ រោងចក្រផ្គត់ផ្គង់ទឹកស្អាតចំការមន អាចនឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន ឲ្យបានដល់ ៥២០០០ម៉ែត្រគុបក្នុងមួយថ្ងៃ ដែលបច្ចុប្បន្ន អាចផលិតបានត្រឹម ២០០០០ម៉ែត្រគុបក្នុងមួយថ្ងៃ។…

សាលាក្រុងភ្នំពេញ នឹងចេញយុទ្ធនាការ រំដោះមហាវិថី និងផ្លូវធំៗ ១១ខ្សែ

សាលារាជធានីភ្នំពេញ នឹងរៀបចំសណ្តាប់ធា្នប់ឲ្យប្រសើរឡើងវិញ នៅតាមមហាវិថី និងផ្លូវធំៗ ចំនួន ១១ខ្សែ រួមមាន មហាវិថីព្រះមុនីវង្ស មហាវិថីម៉ៅសេទុង មហាវិថីព្រះនរោត្តម មហាវិថីកម្ពុជាក្រោម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីមុនីរ៉េត មហាវិថីហ្សាលដឺហ្គោល ផ្លូវឧកញ៉ាទេពផន ផ្លូវលេខ ២៧១ និងផ្លូវលេខ…