កាមេរ៉ាសុវត្ថិភាព ៦០០គ្រឿង ពាសពេញទីក្រុងភ្នំពេញ នឹងដាក់ដំណើរការនៅចុងខែកញ្ញា

ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គមទាំងមូល អាជ្ញាធររាជធានីភ្នំពេញ នឹងរៀបចំដំឡើងកាមេរ៉ាសុវត្ថិភាពឲ្យបាន ៦០០គ្រឿង នៅពាសពេញទីក្រុងភ្នំពេញ ហើយគ្រោងនឹងដាក់ដំណើរការជាផ្លូវការ នៅចុងខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមគេហទំព័ររដ្ឋបាលរាជធានីភ្នំពេញ។ កាមេរ៉ាសុវត្ថិភាពទាំង ៦០០គ្រឿងនេះ នឹងគ្របដណ្ដប់ទូទាំង ១២ខណ្ឌ តាមតំបន់ និងផ្លូវសំខាន់ៗ ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គមទាំងមូល គ្រប់គ្រងបទល្មើសនានា និងការគ្រប់គ្រងសណ្តាប់ធ្នាប់ចរាចរណ៍។ ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ…

ក្រុងតាខ្មៅ នឹងស្នងបន្ត បុណ្យទន្លេលើកទី ៤ នៅខែមីនា ឆ្នាំក្រោយ

ក្រុងតាខ្មៅ នឹងស្នងបន្តបុណ្យទន្លេលើកទី ៤ ដែលជាបុណ្យអេកូទេសចរណ៍ នឹងប្រារព្ធធ្វើឡើង នៅខែមីនា ឆ្នាំ ២០១៨ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់ក្រសួងទេសចរណ៍។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា បុណ្យទន្លេ គឺបុណ្យអេកូទេសចរណ៍មួយ ដែលប្រទេសតាមដងទន្លេមេគង្គ ឬតាមដងទន្លេគង្គា ក្នុងប្រទេសឥណ្ឌា តែងប្រារព្ធធ្វើឡើង…

JC Airline អាកាសចរណ៍កូនខ្មែរ គ្រោងទិញយន្តហោះបន្ថែមឲ្យបាន២០គ្រឿង នៅឆ្នាំ២០២០

ក្រុមហ៊ុនអាកាសចរណ៍ JC International Airline ជាក្រុមហ៊ុនដែលបោះទុនវិនិយោគ ១០០ភាគរយ ដោយស្ថាបនិកជនជាតិខ្មែរសុទ្ធសាធ គ្រោងទិញយន្តហោះបន្ថែមឲ្យបាន ២០គ្រឿង នៅឆ្នាំ ២០២០ខាងមុខ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។ នាឱកាសទទួល យន្តហោះថ្មីទី ៤ របស់ក្រុមហ៊ុន JC Airline លោក…

ព្រលានយន្តហោះសៀមរាបថ្មី តម្លៃ៩០០លានដុល្លារ គ្រោងសាងសង់នៅឆ្នាំក្រោយ

ព្រលានយន្តហោះសៀមរាបថ្មី ចំណាយប្រមាណ​ ៩០០លានដុល្លារអាមេរិក គ្រោងនឹងសាងសង់នៅឆ្នាំក្រោយ លើផ្ទៃដី ៧០០ហិកតា ដែលស្ថិតនៅ ស្រុកសូទ្រនិគម ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីតំបន់អង្គរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ គម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ ត្រូវបានចុះកិច្ចព្រមព្រៀងរួចរាល់ហើយ កាលពីខែតុលា ឆ្នាំ២០១៦ កន្លងទៅ ហើយជាការឆ្លើយតប ក្រុមហ៊ុនចិន Yunnan…

ខែសីហា! ចង់ជិះរថភ្លើងកម្សាន្តរវាងភ្នំពេញ-ព្រះសីហនុ អាចឆែកកាលវិភាគនិងតម្លៃបាន

ក្រុមហ៊ុនអយស្ម័យយាន Royal Railway បានបង្ហាញកាលវិភាគ និងតម្លៃធ្វើដំណើរតាមរថភ្លើង សម្រាប់ខែសីហានេះ ប្រសិនបើលោកអ្នកចង់ធ្វើដំណើរកម្សាន្តទៅកាន់ខេត្តនានា ជាមួយតម្លៃសំបុត្រចាប់ពី ៤ដុល្លារ ដល់ ៧ដុល្លារអាមេរិក លោកអ្នកពិនិត្យមើលតារាងកាលវិភាគដូចខាងក្រោម៖ គួរជម្រាបផងដែរ សេវាដឹកអ្នកដំណើរពីភ្នំពេញ ទៅព្រះសីហនុ នឹងរត់ក្នុងចម្ងាយ ២៦៦គីឡូម៉ែត្រ នឹងចំណាយពេលប្រហែល ៦ម៉ោង ឆ្លងកាត់ខេត្តតាកែវ…

ឆមាសទី១ ឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ កើន ១០% ដល់ ២.៩ពាន់លានដុល្លារ

គិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៧នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ បានកើនដល់ ២.៩ពាន់លានដុល្លារអាមេរិក ពោលគឺ កើនឡើង ១០ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពី ស្ថានទូតថៃប្រចាំនៅកម្ពុជា។ ក្នុងឆមាសទី ១នេះ កម្ពុជា បាននាំចេញទំនិញនិងផលិតផលទៅប្រទេសថៃ គិតជាចំនួនទឹកប្រាក់ប្រមាណ ៤៥៣លានដុល្លារអាមេរិក ខណៈថៃនំាចូលទំនិញ…

បង់ក្លាដេស ព្រមព្រៀងទិញអង្ករ ២៥ម៉ឺនតោនពី កម្ពុជា

កាលពីម្សិលមិញនេះ ប្រទេសបង់ក្លាដេស ព្រមព្រៀងទិញអង្ករពី កម្ពុជា ចំនួន ២៥ម៉ឺនតោន ដែលក្នុងនោះមានអង្ករសបាក់បែកចំនួន ១០ភាគរយផងដែរ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម។ កាលពីពេលថ្មីៗនេះ ប្រទេសបង់ក្លាដេស បានចុះកិច្ចព្រមព្រៀងជាមួយ ក្រសួងពាណិជ្ជកម្មកម្ពុជា លើការទិញអង្ករពីកម្ពុជា ចំនួន ១លានតោន ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ…

សៀ ឫទ្ធី៖ ប្រជាពលរដ្ឋខ្មែរ ត្រូវប្រយ័ត្នរឿងទិញផ្ទះ ទិញដីថោកៗ លក់តាមហ្វេសប៊ុក

កាលពីពេលថ្មីៗនេះ លោក សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានឲ្យភ្នាក់ងារ Post Business ដឹងថា បញ្ហារឿងលក់ផ្ទះ លក់ដីថោកៗ នៅតាមបណ្តាញសង្គមហ្វេសប៊ុក គឺរឿងមួយ ដែលប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់។ លោកពន្យល់ថា ការទិញលក់ដី ផ្ទះថោកៗ ត្រឹម…

រថភ្លើងអាកាសតម្លៃជាង ៨០០លាន$ ប្រវែង១៨គ.ម ចេញពីផ្សារធំថ្មី ទៅព្រលានយន្តហោះភ្នំពេញ

នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា គម្រោងរថភ្លើងអាកាស តម្លៃជាង ៨០០លានដុល្លារអាមេរិក ប្រវែង ១៨គីឡូម៉ែត្រ នឹងបើកចេញពី ផ្សារធំថ្មី ទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ​បានឯកភាពឲ្យមានការសិក្សាលើ…

ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៧ ទទួលបានលទ្ធផលលើសពីការរំពឹងទុក

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ បានរៀបចំពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៧ នឹងបញ្ចប់ទៅដោយទទួលបានលទ្ធផលល្អប្រសើរលើសពីការរំពឹងទុក។ ក្នុងពិធីសិក្ខាសាលាបូកសរុប និងវាយតម្លៃ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ ២០១៧ លោក ឃឹម ប៊ុនឡែន សហប្រធានគ្រប់គ្រងគម្រោង CYEA ២០១៧ បានឲ្យដឹងថា កម្មវិធីនេះ ទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក…