មិនបាច់ទៅរកថ្នាំឯណាទេ! ញ៉ាំដំឡូងជ្វាមួយថ្ងៃ ១មើមក៏អាចបង្ការជំងឺមហារីកបានដែរ

ប្រសិនបើអ្នកញ៉ាំដំឡូងជ្វា ក្នុងបរិមាណត្រឹមត្រូវ វាមានសារៈសំខាន់ខ្លាំងណា់ក្នុងការថែរក្សាក្រពះ សម្ពាធឈាម ខ្លាញ់ និងជួយសម្រកទម្ងន់។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានមនុស្សជាច្រើននិយាយតៗគ្នាថា ការទទួលទានដំឡូងជ្វា អាចជួយបង្ការជំងឺមហារីក តើនេះជាការពិតដែរឬទេ? អ្នកជំនាផ្នែកអាហារូបត្ថម្ភ បានបង្ហាញថា ដំឡូងជ្វា គឺជាអាហារធម្មជាតិដែលមានតម្លៃអាហារបំប៉នខ្ពស់ រួមទាំងអាស៊ីតអាមីណូ និងវីតាមីន C ផងដែរ។…

ស្វែងយល់ពីមូលហេតុដែលបណ្តោលឲ្យកើតជំងឺមហារីកស្បែក

គ្រប់គ្នាប្រហែលជាដឹងហើយថា មហារីក គឺជាជំងឺមួយប្រភេទដែលកាចសាហាវខ្លាំងបំផុត ព្រោះវាអាចឆក់យកជីវិតមនុស្សមិនតិចនោះទេ ក្នុងមួយឆ្នាំៗ។ នៅក្នុងចំណោមជំងឺមហារីក ទាំងអស់ មហារីកស្បែក ក៏ជាជំងឺមួយដ៏គួរឲ្យព្រួបារម្ភផងដែរ ហេតុនេះដើម្បីការពារហានិភ័យ អ្នកគួរតែស្វែងយល់ពីកត្តាដែលនាំឲ្យហានិភ័យជាមុនសិន។ កាំរស្មី UV នេះជាមូលហេតុចម្បងដែលបណ្តោលឲ្យកើតមានជំងឺមហារីកស្បែក ជាពិសេសអ្នកដែកស្ថិតនៅក្រោមពន្លឺព្រះអាទិត្យចាប់ពីម៉ោង ១០ព្រឹក រហូតដល់ ម៉ោង ៤រសៀល។ ប្រសិនបើអ្នកប៉ះពាល់ជាមួយនឹងពន្លឺព្រះអាទិត្យជាទៀងទាត់…

បើសិនជាអាចកុំទទួលទានទំពាំងច្រើនពេក ប្រយ័ត្នគ្រោះថ្នាក់ដល់ថ្លើម!

ថ្លើម ត្រូវបានគេចាត់ទុកជាសរីរាង្គដ៏មានសារៈសំខាន់ខ្លាំងបំផុតសម្រាប់រាងកាយ ព្រោះវាមានតួនាទីក្នុងការច្រោះយកជាតិពុលចេញពីរាងកាយ នឹងជាឃ្លាំងផ្តល់ថាមពលផងដែរ។ ហេតុនេះ ដើម្បីថែរក្សាថ្លើម ឲ្យមានសុខភាពល្អ អ្នកត្រូវទទួលទានរបបអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ជាប្រចាំ ក៏ប៉ុន្តែមិនមែនអាហារទាំងអស់សុទ្ធតែល្អនោះទេ ព្រោះមានអាហារមួយចំនួន ក៏អាចបង្កគ្រោះថ្នាក់ដល់ថ្លើម ផងដែរ ប្រសិនបើអ្នកញ៉ាំច្រើនពេក។ ក្នុងចំណោមអាហារទាំងអស់ ទំពាំង គឺជាអាហារដែលអ្នកគួរតែមានការប្រុងប្រយ័ត្ន ថ្វីបើវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក៏ដោយ ប៉ុន្តែការទទួលទានច្រើនពេក អាចបណ្តោលឲ្យពុល ឬស្លាប់បាន។…

អាហារ៣ប្រភេទ ញ៉ាំកាន់តែញឹក ប្រឈមនឹងជំងឺបាត់ការចង់ចាំកាន់តែខ្ពស់

ខួរក្បាល គឺជាសរីរាង្គដ៏សំខាន់បំផុតនៃរាងកាយរបស់មនុស្សគ្រប់រូប ហើយដើម្បីការពារវាឲ្យមានសុខភាពល្អ ចាំបាច់ត្រូវផ្តល់អាហារដែលសម្បូរសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់។ ក៏ប៉ុន្តែអាហារមួយចំនួន អាចបណ្តោលឲ្យកោសិកាខួរក្បាលមានភាពចុះខ្សោយ ហេតុនេះអ្នកត្រូវប្រុងប្រយ័ត្នក្នុងការជ្រើសរើស អាហារមកបរិភោគ។ ខាងក្រោមនេះ គឺជារបបអាហារដែលអ្នកគួរតែជៀសវាង ព្រោះវាអាចធ្វើឲ្យខួរក្បាលរបស់អ្នកឆាប់ចាស់ មានកើតមានជំងឺបាត់ការចង់ចាំ។ ភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើនពេក អាចបង្កើនឱកាសនៃការវិវត្តិទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២ ហើយមិនតែប៉ុណ្ណោះវាក៏អាចបង្កើនហានិភ័យវិវត្តទៅរកជំងឺបាត់ការចង់ចាំ ផងដែរ។ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបាត់ការចង់ចាំ…

មិននឹកស្មានសោះ! ទម្លាប់ដែលយើងគិតថាធម្មតា បែរជាមានគ្រោះថ្នាក់ដល់ថ្លើម

បើយោងតាមអ្នកឯកទេសផ្នែកជំងឺថ្លើម នៅប្រទេសចិនបានឲ្យដឹងថា ជាតិពុលទាំងអស់ដែលត្រូវបានផលិតនៅពេលការរំលាយអាហារ ត្រូវបានឆ្លងកាត់ថ្លើម។ ទាំងការបញ្ចេញជាតិពុល និងបញ្ចេញខ្លាញ់ ដូច្នេះថ្លើម គឺជាសរីរាង្គដែលងាយរងគ្រោះថ្នាក់បំផុត។ នៅពេលមុខងារថ្លើមចុះខ្សោយ សរីរាង្គដទៃទៀតក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នាដែរ ដូច្នេះអ្នកត្រូវថែរក្សាថ្លើម ឲ្យបានល្អ ដោយជៀសវាងទម្លាប់អាក្រក់ទាំងនេះ។ គេងមិនគ្រប់ មនុស្សដែលមានទម្លាប់គេងមិនគ្រប់គ្រាន់ ងាយនឹងប៉ះពាល់ដល់ថ្លើម ព្រោះនៅពេលរាងកាយសម្រាកសរីរាង្គទាំងអស់នៃរាងកាយនឹងធ្វើការជួសជុលភាពខូចខាតដោយខ្លួនឯង។ ប៉ុន្តែបើរាងកាយសម្រាកមិនបានគ្រប់គ្រាន់ទេនោះ ប្រព័ន្ធការពាររាងកាយនឹងចុះខ្សោយ ហើយសូម្បីតែថ្លើម…

ប្រយ័ត្ន! គួរជៀសវាងគ្រឿងស្រវឹងអំឡុងពេលបំបៅដោះ បើមិនចង់ឲ្យប៉ះពាល់ខួរក្បាលកូន

អ្នកម្តាយដែលបំបៅកូនដោយទឹកដោះ គួរតែនិយាយថាទេ ចំពោះគ្រឿងស្រវឹង ព្រោះជាតិអាល់កុលនឹងជ្រាបចូលទៅក្នុងទឹកដោះម្តាយ ហើយធ្វើឲ្យខូចកោសិកាខួរក្បាល និងខ្សោយការគិតចំពោះទារក ទៅថ្ងៃអនាគត់។ អនុសាសន៍នេះ ត្រូវបានផ្តល់ដោយក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យ Macquarie ប្រទេសអូស្រាលី។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគពីការលូតលាស់របស់កុមារអូស្ត្រាលី ជាង ៥,០០០នាក់ ដែលបានកើតនៅក្នុងឆ្នាំ ២០០៤ និងម្តាយរបស់ពួកគេ។ លទ្ធផលបានបង្ហាញថា ការទទួលទានបរិមាណនៃស្រាតិចតួច ក្នុងអំឡុងពេលបំបៅដោះកូន…

បញ្ហាសុខភាព៥យ៉ាង បង្កឡើងដោយសារការញ៉ាំជាតិស្ករច្រើនពេក

ស្ករត្រូវបានគេចាត់ទុកជាគ្រឿងទេសប្រចាំផ្ទះបាយ មិនអាចខ្វះបានឡើយ ព្រោះវាអាចជួយឲ្យអាហារកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។ ក៏ប៉ុន្តែអ្នកមានធ្លាប់គិតទេថា ការទទួលទានស្ករច្រើនពេក អាចមានផលអវិជ្ជមានចំពោះសុខភាព? បើយោងតាមគេហទំព័រ soha បានបង្ហាញថា ការទទួលទានជាតិស្ករច្រើនពេក មិនមែនជារឿងល្អសម្រាប់សុខភាពឡើយ ព្រោះវាអាចបង្កឲ្យមានបញ្ហា៥យ៉ាង។ ឡើងទម្ងន់ សម្រាប់សុភាពនារីដែលចង់មានរូបរាងស្រស់ស្អាត មិនគួរញ៉ាំអាហារដែលមានផ្ទុកជាតិស្ករច្រើនពេកនោះទេ។ នៅពេលដែលអ្នកញ៉ាំជាតិស្ករច្រើនពេក អាចធ្វើឲ្យរាងកាយឡើងទម្ងន់កាន់តែច្រើន សូម្បីតែរបបអាហារសម្បូរជាតិម្សៅ និងខ្លាញ់ ក៏ដូចគ្នាដែរ។…

មនុស្សដែលមានប្រវត្តកើតជំងឺក្រួសក្នុងថង់ប្រមាត់ ប្រឈមហានិភ័យខ្ពស់នៃជងឺបេះដូង

បើយោងតាមការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា អ្នកដែលមានជំងឺក្រួសក្នុងថង់ប្រមាត់ គឺប្រឈមហានិភ័យវិវត្តទៅរកជំងឺសរសៃឈាមបេះដូង ខ្ពស់ជាងអ្នកធម្មតារហូតដល់ទៅ ២៣ភាគរយ។ កត្តាធាត់ របបអាហារមានផ្ទុកកាឡូរីខ្ពស់ ឬជំងឺមេតាប៉ូលីស ធ្វើឲ្យប្រូតេអ៊ីនក្នុងរាងកាយកើនឡើងខ្លាំង ដែលបណ្តោលឲ្យកើតជំងឺក្រួសក្នុងថង់ប្រមាត់។ អ្នកស្រាវជ្រាវបានរួមបញ្ចូលលទ្ធផលពីការស្រាវជ្រាវនៅអាមេរិក ចំនួន ៧លើក ដែលមានមនុស្សចូលរួម ៨០០,០០០ ហើយមាន ៥១,០០០នាក់ ដែលមានជំងឺសរសៃឈាមបេះដូង។ នៅក្នុងនោះ ស្ត្រីមាន…

ស្មានមិនដល់ ការរួមភេទក៏អាចទប់ស្តាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ដែរ

កត្តាអាយុ ភាពធាត់ កង្វះសកម្មភាពរាងកាយ ការទទួលទានជាតិអាល់កុល របបអាហារមានជាតិខ្លាញ់ច្រើន ការទទួលទានអំបិលច្រើន ភាពតានតឹង និងការជក់បារី សុទ្ធតែជាកត្តាដែលនាំឲ្យកើតជំងឺសម្ពាធឈាមឡើងខ្ពស់។ ជំងឺសម្ពាធឈាមឡើងខ្ពស់ អាចដាក់សម្ពាធខ្លាំងទៅលើសរសៃឈាម ខូចសរសៃឈាម ហើយបង្កគ្រោះថ្នាក់ដល់បេះដូង។ លើសពីនេះ បុរសៗអាចជួបបញ្ហាងាប់លិង្គ ឬកាត់បន្ថយលំហូរឈាមទៅកាន់ប្រដាប់បន្តពូជ ដែលធ្វើពួកគេមិនអាចឈានដល់ចំណុចកំពូល។ ទោះជាយ៉ាងណាការស្រាវជ្រាវមួយបានរកឃើញថា ការរួមភេទ អាចជួយទប់ស្តាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់បាន។…

ភេសជ្ជៈ២ប្រភេទ ធ្វើឲ្យមាត់ធំក្លិនអាក្រក់ តែមនុស្សភាគច្រើនចូលចិត្ត

បើយោងតាមអ្នកជំនាញសុខភាពមាត់ធ្មេញបានបង្ហាញថា ខ្យល់ដង្ហើមអាក្រក់បង្កឡើងដោយសារតែការទទួលទានរបបអាហារប្រចាំថ្ងៃ។ ក្នុងនោះមានភេសជ្ជៈពីរប្រភេទ ក៏អាចធ្វើឲ្យក្លិនមាត់អាក្រក់ដែរ ព្រោះវាធ្វើឲ្យចាល់ជាតិអាស៊ីតក្នុងក្រពះ និងបង្កបរិយាកាសល្អសម្រាប់ពពួកបាក់តេរីលូតលាស់។ ខាងក្រោមនេះ គឺជាភេសជ្ជៈទាំងពីរប្រភេទដែលអ្នកគួរតែកាត់បន្ថយ៖ កាហ្វេ មនុស្សភាគច្រើន តែងតែមានទម្លាប់ទទួលទានកាហ្វេជារៀងរាល់ព្រឹក ជាពិសេសមនុស្សវ័យចំណាស់។ ទោះជាយ៉ាងណាក៏ដោយ យើងមិនដែលកត់សម្គាល់ថា ការផឹកកាហ្វេច្រើនពេកអាចបង្កឲ្យដង្ហើមមានក្លិនមិនល្អនោះទេ។ មូលហេតុចម្បងដោយសារតែ កាហ្វេ មានផ្ទុកសារធាតុស្ពាន់ធ័រខ្ពស់ ដែលអាចបណ្តោលឲ្យដង្ហើមធំក្លិនអាក្រក់។ លើសពីនេះទៅទៀត…