ការពិតដ៏អស្ចារ្យ៣ចំណុច ដែលមនុស្សភាគច្រើនមិនទាន់ដឹងអំពីស៊ុត

ស៊ុត គឺជាជម្រើសអាហារពេលព្រឹក សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដែលរាងកាយត្រូវការខ្វះមិនបាន។ អ្នកជំនាញផ្នែកសុខភាពបានណែនាំថា ការបន្ថែមស៊ុតទៅក្នុងរបបអាហារជាប្រចាំ ពិតជាល្អសម្រាប់សុខភាព ព្រោះវាអាចជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយការទទួលទានអាហារសម្បូរជាតិស្ករ និងខ្លាញ់។ ស៊ុត ត្រូវបានគេចាត់ទុកជាអាហារធម្មជាតិដ៏ល្អបំផុត មិនមានជាតិថ្នាំអង់ទីប៊ីយោទិច ថ្នាំសម្លាប់សត្វល្អិ ឬថ្នាំគីមី ដូចបន្លែផ្លែឈើកសិកម្មផ្សេងៗឡើយ។ ចូរក្រលេកមើលសារៈសំខាន់៣ចំណុច ដែលបានមកពីការទទួលទានស៊ុត៖ ១.ស៊ុតលឿង ជួយជំរុញដល់ការអភិវឌ្ឍខួរក្បាល ស៊ុតលឿង…

ទម្លាប់អាក្រក់៥ចំណុចនេះ ធ្វើឲ្យអ្នកក្លាយជាទាសករនៃកើតជំងឺមហារីក

គ្រាន់តែលឺពាក្យថា មហារីក អ្នកណាក៏មានភាពភ័យខ្លាចដែរ ប្រសិនបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរហើយគ្មានថ្នាំព្យាបាលឲ្យជាសះស្បើយនោះទេ។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា មូលហតុអ្វីទៅដែលបង្កឲ្យកើតជំងឺមហារីក? តាមពិតជំងឺនេះ បង្កឡើងដោយសារតែទម្លាប់ប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ដូច្នេះប្រុងប្រយ័ត្នចំពោះទម្លាប់ទាំង ៥ចំណុចនេះ។ បរិភោគអាហារគ្មានផាសុខភាព កុំថាឡើយមនុស្សចាស់ សូម្បីតែមនុស្សវ័យក្មេងក៏ប្រឈមនឹងជំងឺមហារីកដែរ ប្រសិនបើពួកគេញ៉ាំអាហារដែលកែច្នៃច្រើនពេក ខ្ជិលបរិភោគបន្លែ និងផ្លែឈើ ដែលធ្វើឲ្យរាងកាយបាត់បង់តុល្យភាពអាហារូបត្ថម្ភ។ កត្តានេះហើយ ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហាររងនូវផលប៉ះពាល់ធ្ងន់ធ្ងរ…

ដឹងពីប្រភេទអាហារ ដែលអ្នកគួរតមនៅពេលឈឺក្រពះ

ជំងឺក្រពះ ត្រូវបានគេចាត់ទុកជាជំងឺទូទៅ ដែលមានការរីករាលដាលយ៉ាងខ្លាំងចំពោះមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ។ អ្នកជំនាញផ្នែកសុខភាពបានបង្ហាញថា ភាគច្រើនជំងឺក្រពះកើតឡើងដោយសារតែការឆ្លងមេរោគ Helicobacter pylori ការប្រើប្រាស់ថ្នាំច្រើនពេក មានវិបត្តិផ្លូវចិត្ត និងរាងកាយគ្មានផាសុខភាពជាដើម។ លើសពីនេះទៅទៀត ការទទួលទានអាហារមិនល្អ ក៏ជាកត្តាសំខាន់ដែលអាចបង្កើនហានិភ័យនៃជំងឺក្រពះដែរ។ ខាងក្រោមនេះ គឺជាប្រភេទអាហារ ដែលអ្នកមានជំងឺឈឺក្រពះគួរតែជៀសវាង៖ អាហារហឹរ បន្ទាប់ពីទទួលទានអាហារហឹរ អ្នកអាចមានអារម្មណ៍ចង្អោរ ចង់ក្អួត…

អត្ថប្រយោជន៍ដែលគ្រប់គ្នាពុំធ្លាប់ដឹងពីមុន ពីផ្លែសាវម៉ាវ

សាវម៉ាវ គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម និងជូរតិចៗ តែមានភាពពេញនិយមខ្លាំងបំផុតសម្រាប់បងប្អូនខ្មែរយើង។ ក្រៅពីទទួលទានភ្លាមៗ ផ្លែរបស់វាត្រូវបានគេកែច្នៃធ្វើជាបង្អែម បន្ទាប់ពីទទួលទានអាហារផងដែរ។ តែទោះជាយ៉ាងណា មនុស្សភាគច្រើនដែលចូលចិត្តញ៉ាំសាវម៉ាវ ប្រហែលជាមិនទាន់ដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វានៅឡើយទេ។ ១.ជំរុញដល់ការផលិតកោសិកាឈាម ផ្លែសាវម៉ាវ សម្បូរទៅដោយជាតិដែក ដែលល្អបំផុតសម្រាប់ផលិតកោសិកាឈាមក្រហម និងកោសិកាឈាមស។ ទន្ទឹមនឹងនេះ វាក៏អាចជួយរាងកាយបង្កើតអង់ស៊ីម ដែលមានសុខភាពល្អ។ ២.ទប់ស្កាត់ជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់…

សញ្ញាព្រមាន រាងកាយរបស់អ្នកកំពុងតែខ្វះជាតិទឹកធ្ងន់ធ្ងរ

ជាទូទៅអ្នកប្រហែលជាធ្លាប់លឺថា ការផឹកទឹកចំនួន ៨កែវក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់សម្រាប់គ្រប់គ្រងសារធាតុរាងក្នុងរាងកាយហើយ។ តែទោះជាយ៉ាងណា មិនមែនគ្រប់ករណីទាំងអស់នោះទេ។ លោកសាស្ត្រាចារ្យ Seth Smith នៅសាកលវិទ្យាល័យ Florida បាននិយាយថា កុមារ និងមនុស្សចាស់ត្រូវការទឹកច្រើនជាងធម្មតា ដើម្បីជៀសវាងការបាត់បង់ជាតិទឹក។ មិនតែប៉ុណ្ណោះប្រសិនបើអ្នកធ្វើការច្រើនក្នុងបរិយាកាសក្តៅខ្លាំង ក៏ត្រូវការទឹកច្រើនដែរ តែសម្រាប់អ្នកធ្វើការកន្លែងត្រជាក់វិញ មិនសូវមានតម្រូវការឡើយ។ ទោះជាយ៉ាងណា…

រោគសញ្ញាដំបូងនៃជំងឺមហារីកបំពង់អាហារ និងអ្នកដែលប្រឈមហានិភ័យខ្ពស់បំផុត

ជំងឺមហារីកបំពង់អាហារ កើតឡើងនៅពេលកោសិកាមហារីកលូតលាស់នៅក្នុងបំពង់អាហារ ដែលមានចន្លោះចាប់ពីបំពង់ក រហូតដល់តំបន់ក្រពះ។ កោសិកាមហារីក ចាប់ផ្តើមកកើតដំបូងពីស្រទាប់ខាងក្នុងនៃបំពង់អាហារ ហើយអាចរីករាលដាលទៅតំបន់ផ្សេងៗទៀតនៃរាងកាយ។ បើយោងតាមសមាគមន៍ជំងឺមហារីកអាមេរិក បានបង្ហាញថា ប្រសិនបើជំងឺមហារីកបំពង់អាហារ ឈានដល់ដំណាក់កាលរីករាលដាល អត្រានៃការរស់រានមានជីវិតមានតិចណាស់ ប៉ុន្តែប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូង គឺអាចព្យាបាលបានទាន់ពេលវេលា។ រោគសញ្ញាដំបូងនៃជំងឺមហារីកបំពង់អាហារ ដែលអ្នកគួរតែប្រយ័ត្ន ពិបាកក្នុងការលេប ឬឈឺក្នុងពេលលេបអាហារ ស្រកទម្ងន់ដោយមិនដឹងមូលហេតុ ហើយគ្មានចំណង់អាហារ…

ទម្លាប់ទទួលទានទឹក៣យ៉ាង ធ្វើឲ្យខូចតម្រងនោម

ទោះបីជាមានការចុះផ្សាយជាច្រើនពាក់ព័ន្ធជាមួយនឹងបញ្ហាទួលទានទឹកមិនគ្រប់គ្រាន់ធ្វើឲ្យប៉ះពាល់ដល់តម្រងក៏ដោយ ប៉ុន្តែមនុស្សភាគច្រើននៅតែមិនយកចិត្តទុកដាក់ដដែល។ អ្នកត្រូវដឹងថា នៅពេលតម្រងនោម មានសុខភាពមិនល្អ រូបរាងកាយអាចប្រឈមនឹងបញ្ហាជាច្រើនដូចជា សក់ស្ងួត សក់ជ្រុះ រង្វង់ភ្នែកខ្មៅ និងត្រជាក់ចុងដៃចុងជើង។ ដូច្នេះ ដើម្បីថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ អ្នកគួរតែជៀសវាងទម្លាប់៣យ៉ាងដូចខាងក្រោម៖ ផឹកតែ បន្ទាប់ពីសេពគ្រឿងស្រវឹង មនុស្សមួយចំនួនធំគិតថា ការផឹកតែបន្ទាប់ពីសេពគ្រឿងស្រវឹង អាចជួយឲ្យពួកគេឆាប់ស្វាងឡើងវិញ។ ក៏ប៉ុន្តែការពិតទម្លាប់មួយនេះមិនត្រឹមត្រូវនោះឡើយ ផ្ទុយទៅវិញវាអាចធ្វើឲ្យខូចតម្រងនោម។…

ការពិតគួរឲ្យភ្ញាក់ផ្អើល នៃសណ្តែកខៀវដែលគ្រប់គ្នាមិនទាន់ដឹង

សណ្តែកខៀវត្រូវបានគេរកឃើញថា សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រាងកាយដូចជា ប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា៣ វីតាមីន C អាស៊ីតហ្វូលិក ជាតិដែក បេតាការ៉ូទីន និងសារធាតុសំខាន់ៗជាច្រើនទៀត។ ដូច្នេះហើយអ្នកជំនាញបានរកឃើញថា ការទទួលទានសណ្តែកខៀវ អាចទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាង។ ជំងឺមហារីកពោះវៀនធំ ការស្រាវជ្រាវបានបង្ហាញថា ការបន្ថែមសណ្តែកខៀវទៅក្នុងរបបអាហារជាប្រចាំ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងបន្ថយការកើនឡើងវិញនៃជំងឺមហារីកក្រពេញប្រូស្តាត។ សណ្តែកខៀវសម្បូរទៅដោយជាតិសរសៃ…

ផ្លែឈើដែលអ្នកជំងឺទឹកនោមផ្អែម អាចទទួលទានបាន ហើយមិនប៉ះពាល់

លោកអ្នកប្រហែលជាដឹងហើយថា អ្នកកើតជំងឺទឹកនោមផ្អែម ត្រូវការតមអាហារជាច្រើន ដើម្បីបង្ការការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាម ជាពិសេសអាហារដែលសម្បូរជាតិស្ករច្រើន។ ក៏ប៉ុន្តែ មិនមានន័យថា អ្នកត្រូវតមអាហារទាំងអស់នោះទេ មានផ្លែឈើមួយចំនួនក៏អ្នកជំងឺអាចទទួលបានដែរ ព្រោះវាមានផ្ទុកជាតិស្ករតិច ហើយផ្តល់ប្រយោជន៍ចំពោះសុខភាព។ ខាងក្រោមនេះ គឺជាប្រភេទផ្លែឈើដែលអ្នកជំងឺទឹកនោមផ្អែមអាចទទួលបាន៖ ក្រូចថ្លុងសាច់ក្រហម ក្រូចថ្លុង គឺជាជម្រើសដ៏ល្អឥខ្ចោះ និងមានសុខភាពល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ អ្នកមានជំងឺទឹកនោមផ្អែម អាចទទួលទានមួយថ្ងៃមួយចំហៀងបាន។ ឪឡឹក…

ទម្លាប់អាក្រក់៣ចំណុចធ្វើឲ្យអ្នកកើតជំងឺរោគស្ត្រី ទោះអត់រួមភេទក៏ដោយ

រោគស្ត្រី គឺជាជំងឺមួយប្រភេទដែលមិនត្រឹមតែប៉ះពាល់ដល់សុខភាពទូទៅប៉ុណ្ណោះទេ សូម្បីតែការបន្តពូជក៏អាចប៉ះពាល់ផងដែរ។ មនុស្សភាគច្រើនយល់ថា ជំងឺនេះកើតឡើងដោយសារតែការរួមភេទ ប៉ុន្តែក្រៅពីការរួមភេទ នៅមានទម្លាប់អាក្រក់ប្រចាំថ្ងៃមួយចំនួនទៀត ក៏អាចធ្វើឲ្យស្ត្រី កើតជំងឺនេះដូចគ្នា។ ចូលចិត្តស្លៀករឹប បច្ចុប្បន្ននេះក្មេងស្រីភាគច្រើនចូលចិត្តស្លៀកខោអាវរឹបៗ ដោយសារតែចង់បង្ហាញរាងដ៏ស្រស់ស្អាតឲ្យអ្នកដទៃបានឃើញ។ ក៏ប៉ុន្តែការស្លៀកបែបនេះធ្វើឲ្យសីតុណ្ហភាពត្រង់តំបន់ឯកជនឡើងកម្តៅ គ្មានខ្យល់ចេញចូល និងបែកញើស ដែលជាឱកាសដ៏ល្អសម្រាប់ពួកបាក់តេរីបង្កើតកូនចៅ។ នៅពេលដែលបាក់តេរីកើនឡើងកាន់តែច្រើន អ្នកច្បាស់ជាប្រឈមនឹងបញ្ហារោគស្ត្រីកាន់តែខ្លាំង។ អង្គុយមិនត្រឹមត្រូវ ស្ត្រីដែលអង្គុយគងទាក់ខ្លា…