ឡើងកូលេស្តេរ៉ុល អាចប្រឈមនឹងជំងឺធ្ងន់ធ្ងរ ៣ប្រភេទ

កូលេស្តេរ៉ុល ត្រូវបានគេបែកចែកជាពីរប្រភេទ គឺកូលេស្តេរ៉ុលល្អ និងកូលេស្តេរ៉ុលអាក្រក់។ ក្នុងករណីកូលេស្តេរ៉ុលអាក្រក់ កើនឡើងក្នុងរាងកាយកាន់តែច្រើនឡើង អ្នកច្បាស់ជាប្រឈមនឹងបញ្ហាសុខភាពជាច្រើន ជាពិសេសជំងឺធ្ងន់ធ្ងរ ៣មុខនេះ។ គាំងបេះដូង នៅពេលកូលេស្តេរ៉ុល បង្កើនឡើងតាមជញ្ជាំងសរសៃឈាម វានឹងរារាំងអុកស៊ីសែន និងលំហូរឈាម ទៅកាន់បេះដូង។ កង្វះអុកស៊ីសែន និងលំហូរឈាមនេះហើយ ដែលបណ្តោលឲ្យមនុស្សមួយចំនួនគាំងបេះដូងស្លាប់។ នៅពេលដែលជំងឺគាំងបេះដូង ចាប់ផ្តើមកើតឡើង…

មិនល្អទាំងអស់នោះទេ! ទទួលទានម្នាស់ច្រើនពេកក៏មានផលប៉ះពាល់ដែរ

ទឹកម្នាស់មួយពែង មានផ្ទុកកាឡូរីចាប់ពី ៧០ ទៅ ៨៥កាឡូរី វីតាមីន C ១៣១ភាគរយ សូដ្យូម ២មីលីក្រាម កាបូនអ៊ីដ្រាត ២២ក្រាម ប្រូតេអ៊ីន ១ក្រាម កាល់ស្យូម ២ភាគរយ វីតាមីន A ២ភាគរយ និង…

អាហារដែលអ្នកពុំគួរទទួលទានពេលត្រូវរបួស ប្រយ័ត្នមានស្នាមផ្លែ

មនុស្សយើងម្នាក់ៗជៀសមិនផុតពីការត្រូវរបួសដាច់សាច់ ដោយសារតែការមុតកាំបិត ឬប៉ះទង្គិចជាមួយនឹងវត្ថុមុតស្រួចផ្សេងៗនោះទេ។ ក៏ប៉ុន្តែ អ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីរបួសមួយចំនួនមានស្នាមផ្លែ ហើយមួយចំនួនទៀតបែរជាស្អាតដូចដើមក្រោយពេលជាសះស្បើយ? នេះក៏ដោយសារតែរបបអាហារដែលពួកគេទទួលទាន។ ដូច្នេះ ដើម្បីឲ្យរបួសឆាប់ជាសះស្បើយ ហើយគ្មានស្នាមផ្លែ អ្នកគួរតែតមអាហារមួយចំនួនដូចខាងក្រោម៖ សាច់ឆ្កែ សាច់សត្វមួយប្រភេទនេះ អាចផ្តល់ថាមពល និងប្រូតេអ៊ីនច្រើនសម្រាប់រាងកាយ ហេតុនេះនៅពេលដែលអ្នកទទួលទានខណៈដែលស្បែកកំពុងតែត្រូវរបួស ច្បាស់ជាបន្សល់ទុកនូវស្លាកស្នាម និងផ្លែ ក្រោយពេលជាសះស្បើយ។…

មិនធ្លាប់គិតសោះ ទឹកដូងអាចកាត់បន្ថយបញ្ហាជ្រុះសក់ និងជួយបណ្តុះសក់ឲ្យដុះលឿន

ទឹកដូង ត្រូវបានគេចាត់ទុកជាភេសជ្ជៈធម្មជាតិមួយប្រភេទដែលល្អបំផុតសម្រាប់សុខភាព ជាពិសេសនារដូវក្តៅតែម្តង។ ក៏ប៉ុន្តែ អ្នកដឹងទេថា ក្រៅពីជំនួយដល់សុខភាព ទឹកដូង ក៏អាចជួយដោះស្រាយបញ្ហាសម្រស់បានដែរ។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ទឹកដូង អាចជួយដោះស្រាយបញ្ហាអង្គែ សក់ស្ងួតបែកចុង សក់ជ្រុះ និងជួយបណ្តុះសក់ឲ្យដុះលឿនបំផុត។ ខាងក្រោមនេះ គឺជារបៀប្រើប្រាស់ទឹកដូង ដើម្បីកាត់បន្ថយបញ្ហាជ្រុះសក់ និងបង្កើនការលូតលាស់៖…

កប់ត្រចៀកក្រាញ់ឈឺណាស់មែនទេ! ប្រើវិធីទាំងនេះនឹងបាត់ដូចគេបេះ

តើអ្នកឧស្សាហ៍កប់ត្រចៀកក្រាញ់មែនទេ? បញ្ហាកប់ត្រចៀកក្រាញ់ កើតឡើងដោយសារតែក្រចកជើងដុះចាក់ចូលទៅក្នុងសាច់ ជាពិសេសមើលជើងទាំងសងខាង។ នៅពេលដែលអ្នកបណ្តោលទុកយូរភាពកខ្វក់ទាំងឡាយនឹងជ្រៀតចូលកាន់តែច្រើនឡើង ដែលបង្កទៅជាហើម កើតខ្ទុះស្អុយ និងមានការឈឺចាប់។ ទោះជាយ៉ាងណា លោកអ្នកមិនចាំបាច់ព្រួបារម្ភឡើយ បញ្ហាកប់ត្រចៀកក្រាញ់អាចដោះស្រាយបាន ដោយប្រើតែវិធីសាមញ្ញៗប៉ុណ្ណោះ។ ត្រាំទឹកអំបិល ការត្រាំជើង នៅក្នុងទឹកក្តៅឧណ្ឌៗលាយអំបិលមួយស្លាបព្រាកាហ្វេ អាចជួយបំបាត់ការឈឺចាប់បានភ្លាមៗ។ លើសពីនេះទៅទៀត វាអាចជួយធ្វើឲ្យក្រចករបស់អ្នកមានសភាពទន់ ហើយងាយស្រួលក្នុងការកាត់ចេញ។ ប៉ុន្តែនៅពេលកាត់ក្រចក…

៤ចំណុច បើកើតមាននៅពេលភ្ញាក់ពីគេង តម្រងនោមកំពុងតែមានបញ្ហា

តម្រងនោម គឺជាសរីរាង្គដ៏សំខានប់បំផុតសម្រាប់រាងកាយ ព្រោះវាជាអ្នកច្រោះកាកសំណល់ពុលចេញពីឈាម ហើយបញ្ចេញចោលតាមរយៈទឹកនោម។ ប៉ុន្តែ មនុស្សភាគច្រើនមិនសូវយកចិត្តទុកដាក់ចំពោះសុខភាពតម្រងនោមឡើយ លុះត្រាតែឈានដល់ដំណាក់កាលយ៉ាប់យឺនខ្លាំង ទើបស្ទុះស្ទាររកវិធីដោះស្រាយ។ ដូច្នេះ ដើម្បីកុំឲ្យតម្រងនោមមានបញ្ហាធ្ងន់ធ្ងរ ប្រសិនបើអ្នកសង្កេតឃើញអាការមិនប្រក្រតី៤ចំណុចនេះ កើតឡើងនៅពេលព្រឹក គួរតែប្រញាប់រកវិធីដោះស្រាយភ្លាម។ ១.ហើមត្របកភ្នែក ប្រសិនបើ ក្រោកពីគេងភ្លាមអ្នកសង្កេតឃើញត្របកភ្នែកហើម ដែលមិនមែនកើតឡើងដោយសារតែការគេងជ្រុល ជាសញ្ញាបង្ហាញពីបញ្ហាតម្រងនោមហើយ។ មូលហេតុ ដោយសារតែសមត្ថភាពមុខងារនៃតម្រងនោមចុះខ្សោយ…

ផ្លែឈើ៣ប្រភេទ ជាថ្នាំជំនួយផ្លូវភេទពូកែបំផុត

ផ្លែឈើ គឺជាប្រភពនៃសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែ ដែលរាងកាយត្រូវការជាចាំបាច់។ ទន្ទឹមនឹងនេះផងដែរ ផ្លែឈើធម្មជាតិមួយចំនួន ក៏អាចជួយពង្រឹងសុខភាពផ្លូវភេទឲ្យកាន់តែប្រសើរឡើងដែរ។ ផ្លែប៊ឺរ អ្នកវិទ្យាសាស្ត្របានរកឃើញថា ផ្លែប៊ឺរ គឺជាថ្នាំជំនួយផ្លូវភេទដ៏ពូកែបំផុត ព្រោះវាសម្បូរទៅដោយជាតិខ្លាញ់ពីធម្មជាតិ។ ខ្លាញ់ដែលមានសុខភាពល្អនេះ អាចជំនួយដល់បេះដូង និងសរសៃឈាម ជាពិសេសសរសៃឈាមដែលឆ្ពោះទៅកាន់តំបន់អាអូនតូច តែម្តង។ គុណសម្បត្តិនេះហើយ ដែលធ្វើឲ្យបុរសៗអាចបង្កាត់ភ្លើងស្នេហ៍បានយូរ…

សញ្ញាមិនប្រក្រតី៤ចំណុច បើកើតមានក្នុងពេលមករដូវ កុំបណ្តែតបណ្តោយឲ្យសោះ

ការមករដូវ គឺជាសុបិន្តដ៏អាក្រក់មួយសម្រាប់សុភាពនារីគ្រប់រូប ព្រោះវាអាចធ្វើឲ្យពួកគេអស់កម្លាំង វិលមុខ ឈឺខ្នង ឈឺពោះ ឈឺក្បាល…ពិបាកគ្រប់គ្រងខ្លាំងណាស់។ ប៉ុន្តែ ច្បាប់ធម្មជាតិមួយនេះ គ្មានស្ត្រីពេញវ័យរូបណាអាចជៀសផុតបាននោះទេ រហូតដល់វ័យចំណាស់អស់រដូវ ទើបផុតទុក្ខ។ ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការមករដូវ អ្នកក៏គួរតែចេះសង្កេតមើលពីរោគសញ្ញាមួយចំនួនផងដែរ ប្រសិនបើខុសប្រក្រតី បង្ហាញថាអ្នកកំពុងតែជួបបញ្ហាសុខភាពហើយ។ ១.រដូវមិនទៀង វដ្តរដូវធម្មតាមានរយៈពេល ២១…

បញ្ឈប់ភ្លាម ប្រសិនបើអ្នកទម្លាប់ធ្វើអនាម័យផ្ទាល់ខ្លួនបែបនេះ

អនាម័យ គឺជាទម្លាប់ដ៏ល្អបំផុតនៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូប ព្រោះវាអាចជួយឲ្យពួកគេមានសុខភាពល្អ ហើយអាចរស់នៅបានអាយុវែង។ ក៏ប៉ុន្តែមនុស្សមួយចំនួនកំពុងតែសាងកំហុស ក្នុងការធ្វើអនាម័យផ្ទាល់ខ្លួនដោយមិនដឹងខ្លួន។ តើទម្លាប់អនាម័យអ្វីខ្លះទៅដែលបណ្តោលឲ្យប៉ះពាល់ដល់សុខភាព? ខាងក្រោមនេះ គឺជាចម្លើយដែលអ្នកចង់ដឹង៖ ប្រើដៃខ្ទប់មាត់នៅពេលកណ្តាស់ ការខ្ទប់នៅពេលក្អក ឬកណ្តាស់ ដើម្បីទប់ស្តាត់កុំឲ្យសាយភាយទឹកមាត់ដាក់អ្នកដៃ គឺជាសុជីវធម៌មួយដ៏ល្អបំផុត។ ប៉ុន្តែ អ្នកមិនត្រូវប្រើដៃខ្ទប់នោះឡើយ ព្រោះអ្នកមិនអាចលាងសម្អាតដៃគ្រប់ពេលនោះទេ ដូច្នេះមេរោគវានឹងវិលមករករាងកាយរបស់អ្នកវិញជាមិនខាន។ យកល្អ អ្នកត្រូវមានកូនកន្សែង…

មិនបាច់បង្អត់អាហារនាំតែខូចក្រពះទៀតទេ ញ៉ាំអាហារទាំងនេះអ្នកនឹងស្រកទម្ងន់ដូចបំណង

ជាធម្មតានៅពេលដែលចង់សម្រកទម្ងន់ សុភាពនារីជាច្រើនតែងតែមានទម្លាប់បង្អត់អាហារ។ ការធ្វើបែបនេះថ្វីបើអាចសម្រកទម្ងន់ក៏ពិតមែន ក៏ប៉ុន្តែរាងកាយរបស់ពួកគេក៏ទទួលរងនូវផលប៉ះពាល់ខ្លាំងផងដែរ ជាបញ្ហាឈឺក្រពះ។ ដូច្នេះប្រសិនបើអ្នកមិនចង់អត់ទ្រាំជាមួយនឹងភាពអស់ឃ្លាន ហើយមិនចង់ឲ្យក្រពះពឈឺទៀតនោះ គួរតែព្យាយាមទទួលទានអាហារទាំងអស់នេះ។ ផ្លែប៊ឺរ ផ្លែឈើធម្មជាតិមួយប្រភេទនេះ ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុ L-carnitine ដែលជាអាស៊ីតអាមីណូ ស្ថិតនៅក្នុងក្រុមវីតាមីន B។ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើន ដែលមានអត្ថប្រយោជន៍ដល់ការរំលាយអាហារផងដែរ។ មិនតែប៉ុណ្ណោះ ផ្លែប៊ឺរ…