មិននឹកស្មានថា គ្រាប់ល្ពៅមានប្រយោជន៍សម្រាប់សុខភាពស្បែកខ្លាំងយ៉ាងនេះសោះ!
តើអ្នកដឹងថាគ្រាប់ល្ពៅមានអត្ថប្រយោជន៍សម្រាប់ស្បែកដែរឬទេ? នៅពេលដែលត្រូវការយកផ្លែល្ពៅធ្វើជាអាហារ មនុស្សភាគច្រើនតែងតែបោះចោលគ្រាប់របស់វា ព្រោះយល់ថា ក្រៅពីធ្វើជាគ្រាប់ពូជ ឬទុកលីងញ៉ាំលេង មិនដឹងត្រូវធ្វើអ្វីបានទៀតនោះទេ។ ក៏ប៉ុន្តែ វានៅមិនទាន់អស់តម្លៃដូចអ្វីដែលអ្នករាល់គ្នាបានគិតនោះឡើយ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា គ្រាប់ល្ពៅនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាស្បែក។ លើកកម្ពស់ការផលិតស្រទាប់កូឡាជែន ការផលិតស្រឡាប់កូឡាជែន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចជួយការពារភាពជ្រីវជ្រួញនៅលើស្បែក និងកាត់បន្ថយភាពចាស់។ ហេតុនេះ ប្រសិនបើអ្នកចង់ឲ្យស្បែកស្អាត…