មនុស្សដែលមានលក្ខខណ្ឌ៤យ៉ាងនេះ សូមប្រយ័ត្នជំងឺមហារីកលំពែង
មហារីកលំពែង ត្រូវបានគេចាត់ទុកជាជំងឺដែលលំបាកក្នុងការព្យាបាលខ្លាំងបំផុត ហើយមានអ្នកជំងឺជាច្រើនដែលបានស្លាប់ និងមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ហេតុនេះហើយ ទើបអ្នកជំនាញបានផ្តល់ដំបូលន្មានឲ្យគ្រប់គ្នាគួរតែស្វែងយល់ពីមូលហេតុនៃការជំងឺនេះឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងហានិភ័យអាក្រក់កើតមានឡើង។ ខាងក្រោមនេះ គឺជាកត្តាសំខាន់ៗមួយចំនួន ដែលធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យនៃជំងឺមហារីកលំពែងកម្រិតខ្ពស់បំផុត៖ អ្នកផឹក ជាតិអាល់កុល គឺជាមូលហេតុដ៏សំខាន់មួយដែលមានជាប់ទាក់ទងទៅនឹងជំងឺមហារីកលំពែង យ៉ាងស្អិតរមួត។ ជាពិសេស អ្នកដែលសេពគ្រឿងស្រវឹង ច្រើនហួសកម្រិត ហើយជាញឹកញាប់ អាចប្រឈមនឹងជំងឺមហារីកលំពែង កាន់តែខ្ពស់។…