ញ៉ាំគ្មានលោះពេល តែថ្ងៃនេះទើបដឹងថាវាមានគ្រោះថ្នាក់

ប៊ឺចេង គឺជាគ្រឿងទេសមួយប្រភេទ ដែលគេប្រើប្រាស់សម្រាប់បន្ថែមនៅក្នុងអាហារ ដើម្បីឲ្យបង្កើនរសជាតិឆ្ងាញ់ ហើយត្រូវបានគេនិយមប្រើយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ ក៏ប៉ុន្តែមនុស្សភាគច្រើនប្រហែលជាមិនទាន់ដឹងទេថា ការប្រើប្រាស់ប៊ឺចេង ច្រើនពេក អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។ ខាងក្រោមនេះ គឺជាផលប៉ះពាល់មួយចំនួន នៃការទទួលទានអាហារ ដែលមានផ្ទុកប៊ឺចេង ច្រើនពេក៖ ស្ងួតបំពង់កខ្លាំង ចង្អោរ កើតផ្សិតក្នុងមាត់ ឬបំបង់ក ខ្សោយសាច់ដុំ ស្ពឹកខ្នង…

កុំរំលងរោគសញ្ញានៃជំងឺមហារីករន្ធគូថឲ្យសោះ បើទុកយូរអ្នកអាចនឹងស្លាប់

អ្នកជំនាញបានិយាយាថា នៅក្នុងចំណោមមនុស្ស ៥នាក់ មានម្នាក់ដែលកើតជំងឺមហារីករន្ធគូថ ហើយពួកគេតែងតែមិនខ្វល់ខ្វាយពីរោគសញ្ញារបស់វាឡើយ ដែលធ្វើឲ្យហានិភ័យនៃការស្លាប់កាន់តែខ្ពស់។ ស្ត្រីទំនងជាមានជំងឺប្រភេទនេះ ច្រើនជាងបុរស ក៏ប៉ុន្តែក្នុងរយៈពេល ១០ឆ្នាំចុងក្រោនេះ សមាគមស្រាវជ្រាវជំងឺមហារីក អង់គ្លេស បានរាយការណ៍ពីការកើនឡើងចំនួនមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យ ឃើញមានជំងឺមហារីករន្ធគូថ។ អត្រានៃជំងឺមហារីករន្ធគូថ បានកើនឡើង ១៣០ភាគរយ ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៧០។ ប្រហែលជា…

លែងបារម្ភទៀតហើយ ចង់ឲ្យថ្លើមមានសុខភាពល្អរហូត កុំរំលងអាហារ៣ប្រភេទនេះ

គ្រប់គ្នាប្រហែលជាដឹងច្បាស់ហើយថា ថ្លើម គឺជាសរីរាង្គដ៏សំខាន់បំផុតក្នុងការទទួលខុសត្រូវចំពោះការបន្សាបជាតិពុល និងការរំលាយអាហារ។ ដូច្នេះ ដើម្បីថែរក្សាសរីរាង្គដ៏សំខាន់នេះ កុំឲ្យចុះទន់ខ្សោយ តើយើងត្រូវធ្វើដូចម្តេច? តាមពិតវិធីការពារថ្លើមឲ្យមានសុខភាពល្អមិនលំបាកនោះទេ អ្នកគ្រាន់តែព្យាយាមទទួលទានរបបអាហារមួយចំនួនជាការស្រេច។ ញ៉ាំផ្លែឈើ និងបន្លែពណ៌បៃតង ការបរិភោគបន្លែផ្លែឈើ ឲ្យបានគ្រប់គ្រាន់ គឺជាវិធីសាស្ត្រមួយដ៏ល្អបំផុតដើម្បីរក្សាសុខភាពរាងកាយ ក៏ដូចជាសុខភាពថ្លើមផងដែរ។ អាហារពណ៌បៃតងដូចជា ស្ពៃ ខាត់ណាផ្តា និងផ្លែប៉ោមពណ៌បៃតង…

បើឃើញឈាមហូរចេញពីផ្នែកមួយចំនួននៃរាងកាយកុំបណ្តោល ព្រោះអ្នកអាចជួបគ្រោះថ្នាក់

នៅពេលឃើញឈាមហូរចេញពីផ្នែកណាមួយនៃរាងកាយដូចជាច្រមុះ អញ្ចាញធ្មេញ លាមក ឬទឹកនោម… មនុស្សភាគច្រើនតែងតែមានការបណ្តែតបណ្តោល ព្រោះយល់ថាគ្មានអ្វីកើតឡើងធ្ងន់ធ្ងរឡើយ។ ក៏ប៉ុន្តែប្រសិនបើការហូរឈាមចេញពីផ្នែកទាំងនោះញឹកញាប់ វាមិនមែនជារឿងធម្មតាដូចអ្វីដែលអ្នកគិតឡើយ ករណីមួយចំនួនអាចបណ្តោលមកពីជំងឺកំពុងតែរីករាលដាលនៅក្នុងរាងកាយ។ ហូរឈាមតាមជើងធ្មេញ ការហូរឈាមតាមជើងធ្មេញអាចបណ្តោលមកពីបញ្ហាសុខភាពមួយចំនួនដូចជា កង្វះវីតាមីន C កង្វះអាហារូបត្ថម្ភ កើតជំងឺមហារីកឈាម និងទឹកនោមផ្អែមជាដើម។ ដូច្នេះ ប្រសិនបើអ្នកកើតមានបញ្ហាហូរឈាមតាមជើងធ្មេញជាញឹកញាប់ គួរតែប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ។ ហូរឈាមប្រដាប់បន្តពូជ…

ធ្ងន់ធ្ងរដល់ម្លឹង! ជក់បារីអាចបណ្តោលឲ្យខូចខួរក្បាល

បើយោងតាមការសិក្សាក្នុងឆ្នាំ ២០១៥ ប្រទេសឥណ្ឌាបានជាប់ចំណាត់ថ្នាក់លេខ៤ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ដោយសារតែការជក់បារី។ បារីមានឥទ្ធិពលខ្លាំងណាស់ទៅលើរាងកាយពីក្បាលដល់ចុងជើង ហើយអង្កការពិភពលោក WHO ក៏បានបង្ហាញងដែរថា ការជក់បារី គឺជាចំណែកមួយដែលអាចសម្លាប់មនុស្សច្រើនបំផុតនៅទូទាំងពិភពលោក។ នៅក្នុងផ្សែងបារី ត្រូវបានគេរកឃើញសារធាតុគីមីដ៏មានគ្រោះថ្នាក់ជាង ៤,៧០០ប្រភេទ ដែលអាចជះឥទ្ធិពលមកលើសួត និងសរសៃឈាមយ៉ាងខ្លាំង ហើយសូម្បីតែខួរក្បាលក៏គេមិនផុតពីគ្រោះថ្នាក់ដែរ។ ខាងក្រោមនេះ គឺជាផលប៉ះពាល់ធ្ងន់ធ្ងរ ៣ចំណុចចំពោះខួរក្បាល…

៣សញ្ញានៅលើផ្ទៃមុខ ព្រមានថាអ្នកកំពុងតែមានបញ្ហាថ្លើម

នៅពេលមុខងារថ្លើមដំណើរការល្អ វានឹងមានប្រសិទ្ធិភាពក្នុងការរំលាយអាហារ កម្ចាត់ជាតិពុល ព្រមទាំងជួយដល់រាងកាយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ម្យ៉ាងវិញទៀត ថ្លើមក៏ជាសរីរាង្គតែមួយគត់នៅក្នុងខ្លួន ដែលមានសមត្ថភាពជួសជុលដោយខ្លួនឯង បន្ទាប់ពីរងរបួស តាមរយៈការបណ្តុះកោសិក្សាថ្មីជំនួសកោសិកាចាស់។ ផ្ទុយទៅវិញ សមាគមន៍ជំងឺមហារីកអាមេរិក បានព្រមានថា ប្រសិនបើថ្លើមមានបញ្ហា រាងកាយរបស់អ្នកនឹងប្រមូលផុំទៅដោយជាតិពុល ហើយអាចប្រឈមនឹងបញ្ហាសុខភាពយ៉ាងខ្លាំង។ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យធ្ងន់ធ្ងរដោយសារតែជំងឺថ្លើម អ្នកគួរតែប្រញាប់ទៅមន្ទើរពេទ្យភ្លាម ប្រសិនបើឃើញរោគសញ្ញាទាំង ៣ចំណុចនេះបង្ហាញនៅលើផ្ទៃមុខ។…

កើតជំងឺអ៊ុតស្វាយ ពេលមានផ្ទៃពោះ ទារកអាចប្រឈមនឹងគ្រោះថ្នាក់អ្វីខ្លះ?

ជំងឺអ៊ុតស្វាយ ត្រូវបានសង្កេតឃើញកើតមានចំពោះកុមារច្រើនជាងគេ ហើយម្រាប់មនុស្សពេញវ័យវិញ ហាក់ដូចជាមិនប្រឈមនោះទេ។ ក៏ប៉ុន្តែ ប្រសិនបើវាកើតចំពោះស្ត្រីមានផ្ទៃពោះវិញ អាចមានផលវិបាកធ្ងន់ធ្ងរទាំងម្តាយ និងកូន។ ជាពិសេសសប្តាហ៍ទី ៨ ដល់ទី ១២នៃត្រីមាសទី១ ហានិភ័យនៃភាពមិនប្រក្រតីពីកំណើតមាន ០,៤ភាគរយ។ ការបង្ហាញរោគសញ្ញាទូទៅបំផុតនៃជំងឺអ៊ុតស្វាយ ពីកំណើត គឺមានស្លាកស្នាមនៅលើស្បែកទារក ពេលកើតមកភ្លាម។ ភាពមិនប្រក្រតីផ្សេងទៀតរួមមាន កើតជំងឺឈឺក្បាល…

ប្រភេទអ្នកជំងឺ ដែលមិនគួរប៉ះពាល់ម្នាស់!

ទោះបីជាម្នាស់ ជាផ្លែឈើសម្បូរទៅដោយអាហារូបត្ថម្ភ ដែលរាងកាយត្រូវការជាចាំបាច់ក៏ពិតមែន ក៏ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាអាចទទួលទានតាមតែអំពើចិត្តនោះទេ។ បើយោងតាមវេជ្ជសាស្ត្រចិនបានបង្ហាញថា ម្នាស់ គឺជាអាហារដែលមានសមត្ថភាពជួយពង្រឹងដល់ក្រពះ ជួយគាំទ្រការរំលាយអាហារ ជំនួយដល់លំពែង សម្អាតពោះវៀន កម្ចាត់ខ្លាញ់ចេញពីឈាម និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ ប៉ុន្តែមនុស្សមួយចំនួន គួរតែជៀសវាងទទួលទានផ្លែម្នាស់ ព្រោះវាអាចធ្វើឲ្យជំងឺកាន់តែមានអាការធ្ងន់ធ្ងរពិបាកក្នុងការព្យាបាល។ អ្នកដែលមានបញ្ហាអាឡែហ្ស៊ី ប្រសិនបើទទួលទានផ្លែម្នាស់រយៈពេលប្រហែជា ១៥ទៅ ៦០នាទី នឹងកើតមានបញ្ហាឈឺពោះ…

គុណប្រយោជន៍គួរឲ្យភ្ញាក់ផ្អើល ៨ចំណុចនៃទឹកដោះពពែ

ទឹកដោះពពែ ប្រហែលជាមិនមានប្រជាប្រិយនៅលោកខាងលិចនោះទេ ប៉ុន្តែវាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅបណ្តោលប្រទេសផ្សេងៗជុំវិញពិភពលោក។ ការសិក្សាជាច្រើនបានកត់សម្គាល់ឃើញថា ការទទួលទានទឹកដោះពពែ គឺល្អជាងទឹកដោះគោ ដែលមានផ្ទុកបរិមាណអាស៊ីតខ្លាញ់ខ្ពស់។ ទឹកដោះពពែ ត្រូវបានគេកែច្នៃទៅជាឈីស ការ៉េម ទឹកដោះគោជូរ និងប៊ឺរ។ ទឹកដោះពពែ ត្រូវបានគេចាត់ទុកជាភេសជ្ជៈដ៏ល្អបំផុត នៅក្នុងពិភពលោក បន្ទាប់ពីទឹកដោះម្តាយ ដែលផ្តល់អត្ថប្រយោជន៍រាប់មិនអស់។ សមាសភាពនៃទឹកដោះពពែ គឺស្រដៀងគ្នាទៅនឹងទឹកដោះម្តាយដែរ ដូច្នេះវាងាយស្រួលក្នុងការរំលាយ។…

វិធីការពារកុំឲ្យទារកឈ្លក់ទឹកដោះ នៅពេលបំបៅ (អ្នកម្តាយថ្មោងថ្មីគួរស្វែងយល់)

នៅពេលដែលទារកកើតមកភ្លាមច្បាស់ជាស្រែកយំទារកបៅដោះជាមិនខាន ដូច្នេះ តើអ្នកម្តាយថ្មោងថ្មីត្រៀមខ្លួនរួចហើយឬនៅ? ប្រសិនបើ អ្នកមិនដឹងពីរបៀបបំបៅដោះកូនឲ្យបានត្រឹមត្រូវនោះទេ អាចបណ្តោលឲ្យទារកឈ្លក់ ដោយសារតែទឹកដោះចេញច្រើនពេកធ្វើឲ្យស្ទះផ្លូវដង្ហើម។ នេះហើយជាមូលហេតុដែលអ្នកជំនាញ ធ្វើការណែនាំពីរបៀបបំបៅដោះកូនឲ្យបានត្រឹមត្រូវ ជាពិសេសសម្រាប់ទារកតូចៗតែម្តង។ ១.កុំបំបៅដោះនៅពេលដែលទារកគេងលក់។ ២.នៅពេលបំបៅដោះ កុំប្រលែងលេងជាមួយនឹងទារកឲ្យសោះ ប្រសិនបើពួកគេសើចអាចនាំឲ្យឈ្លក់ទឹកដោះ។ ៣.ពេលឲ្យទារកបៅដោះ អ្នកម្តាយត្រូវលើកថ្នមៗមកផ្ទឹបនឹងដើមទ្រូង ហើយដាក់ផ្នែកក្បាលឲ្យខ្ពស់ជាងខាងគូថ។ ៤.កុំបង្ខំ ត្រូវឲ្យទារកបៅដោះសន្សឹមៗ យឺតៗ…