ឆ្លងកាត់រាល់ខែ តិចអត់ដឹងមានរឿងអ្វីកើតឡើងក្នុងពេលមករដូវ!

មនុស្សស្រីដែលឈានដល់វ័យបន្តពូជមិនអាចគេចផុតពីការមករដូវបាននោះឡើយ ព្រោះវាជាច្បាប់ធម្មជាតិ។ ក្នុងអំឡុងពេលវដ្តរដូវ ឈាម កោសិកា និងទឹករំអិលចាប់ផ្តើមរំសាយចេញពីស្បូន។ ជាទូទៅវដ្តរដូវ មានរយៈពេល ២៨ថ្ងៃ ប៉ុន្តែវាអាចមានការប្រួលប្រួលខុសៗគ្នាពីស្ត្រីម្នាក់ទៅម្នាក់ទៀត។ សម្រាប់វដ្តរដូវដែលមានរយៈពេលចាប់ពី ២០ ទៅ ៤០ថ្ងៃ ចាត់ទុកជារឿងធម្មតា តែប្រសិនបើវដ្តរដូវមានរយៈពេលយូរជាង ៦សប្តាហ៍ត្រូវបានគេចាត់ទុកជាការមករដូវមិនទៀង។ ការបញ្ចេញពងអូវុលកើតឡើងប្រហែលជា ១៤ទៅ ១៦ថ្ងៃមុនពេលស្ត្រីមករដូវ…

ស្រីៗត្រូវប្រយ័ត្ន! គ្រឿងសំអាងក៏បង្កើនហានិភ័យកើតជំងឺមហារីកសុដន់ដែរ

ស្ត្រីគ្រប់រូបត្រូវតែដឹងថា ជំងឺមហារីកសុដន់មិនមានតែកត្តាហានិភ័យតែមួយមុខគត់នោះទេ ការពិតនៅមានករណីជាច្រើនទៀតដែលអ្នកពុំធ្លាប់ដឹង។ កង្វះនៃការធ្វើលំហាត់ប្រាណ កត្តាអាយុ ការមិនមានកូន មិនបានបំបៅដោះកូនដោយទឹកដោះ ការសេពគ្រឿងស្រវឹង ការទទួលទានអាហារសម្បូរខ្លាញ់ សុទ្ធតែជាកត្តាដែលបណ្តោលឲ្យកើតជំងឺមហារីកសុដន់ទាំងអស់។ ចំណែកឯប្រវត្តិគ្រួសារត្រូវបានគេរកឃើញថា អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ចាប់ពី ១០ទៅ ១៥ភាគរយ។ តែទោះជាយ៉ាងណាបើយោងតាមការស្រាវជ្រាវថ្មីៗនេះបានរកឃើញកត្តាដែលនាំឲ្យកើតមានហានិភ័យនៃជំងឺមហារីកសុដន់មួយទៀត គឺការប្រើប្រាស់គ្រឿងសំអាង។ បើយោងតាមលោកវេជ្ជបណ្ឌិត Kanchan Kaur បានបង្ហាញថា…

ផលវិបាកនៃជំងឺក្រិនថ្លើម ដែលអ្នកគួរតែស្វែងយល់ឲ្យបានច្បាស់

ជំងឺក្រិនថ្លើម ត្រូវបានបង្កឡើងដោយសារតែបុព្វហេតុផ្សេងៗរួមទាំងជាតិអាល់កុល ជំងឺរលាកថ្លើម និងខ្លាញ់ក្នុងថ្លើម ជាដើម។ ប្រសិនបើអ្នកមិនអាចរកឃើញរោគសញ្ញា និងប្រញាប់ព្យាបាលភ្លាមៗនោះទេ អាចនាំឲ្យកើតជំងក្រិនថ្លើម។ នេះគឺជាដំណាក់កាលនៃការខូចខាតថ្លើមធ្ងន់ធ្ងរ ព្រោះថ្លើមលែងមានដំណើរការ និងបាត់បង់មុខងារមេតាប៉ូលីស។ នៅពេលដែរមុខងារនៃការច្រោះឈាម ការរំលាយអាហារ ភាពធន់ជាមួយនឹងជំងឺចាបផ្តើមចុះទន់ខ្សោយ ធ្វើឲ្យអ្នកងាយនឹងកើតជំងឺផ្សេងៗទៀតដូចជា ពោះវៀន តម្រងនោម ផ្លូវដង្ហើម និងទងប្រមាត់។ លើសពីនេះទៅទៀត…

ខំជក់ដល់ណាទៀត! ជក់បារីពេលមានផ្ទៃពោះប្រៀបដូចជាបំផ្លាញជីវិតទារក

អ្នកណាក៏ដឹងដែរថា ការជក់បារី គឺជាទង្វើដ៏អាក្រក់បំផុតសម្រាប់សុខភាព ក៏ប៉ុន្តែទម្លាប់មួយនេះកំពុងតែមានការកើនឡើងយ៉ាងខ្លាំងចំពោះស្ត្រីមានផ្ទៃពោះនាពេលបច្ចុប្បន្ននេះ។ ហេតុអ្វីបានជាបារីបង្កគ្រោះថ្នាក់ដល់ទារក? មូលហេតុដ៏សាមញ្ញាបំផុត គឺជាតិនីកូទីន ឧស្ម័នកាបូនម៉ូណូអុកស៊ីត និងសារធាតុពុលផ្សេងៗទៀត ដែលអ្នកម្តាយស្រូបយកពីបារី ត្រូវបានចម្លងទៅតាមចរន្តឈាមរបស់អ្នក ហើយផ្ទេរទៅកាន់ទារកដោយផ្ទាល់។ នេះហើយ ជាមូលហេតុដែលធ្វើឲ្យទារកក្នុងផ្ទៃត្រូវប្រឈមនឹងបញ្ហាមួយចំនួននៅពេលកើតមក។ ខាងក្រោមនេះ គឺជាផលប៉ះពាល់មួយចំនួនដែលបណ្តោលមកពីការជក់បារីក្នុងពេលមានផ្ទៃពោះ ៖ ១.បង្កើនអត្រាចង្វាក់បេះដូងរបស់ទារក។ ២.កាត់បន្ថយបរិមាណនៃអុកស៊ីសែនដែលត្រូវបញ្ចូនទៅកាន់ទារក។ ៣.បង្កើនហានិភ័យនៃការស្លាប់ក្នុងផ្ទៃ។…

មួយថ្ងៃទទួលទានតែ១កែវប៉ុណ្ណោះ អ្នកនឹងទទួលបានប្រយោជន៍មិនគួរឲ្យជឿ

ថ្វីបើស្រាទំពាំងបាយជូរ ស្ថិតនៅក្នុងត្រកូលស្រាក៏ពិតមែន ប៉ុន្តែវាខុសពីស្រាដទៃទៀត ដោយសារតែវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានសមត្ថភាពទប់ទល់នឹងភាពចាស់ បង្កើនប្រព័ន្ធភាពស៊ាំ និងសុខភាពបេះដូង។ ជាពិសេស វាអាចប្រឆាំងនឹងរ៉ាល់ឌីកាល់សេរី ដែលបណ្តោលឲ្យកើតជំងឺមហារីក។ ស្រាក្រហម ត្រូវបានគេរកឃើញថា មានផ្ទុកជាតិអាល់ចាប់ពី ១២ទោ១៥ភាគរយ កាឡូរី១២៥ សូន្យកូលេស្តេរ៉ុល និងកាបូនអ៊ីដ្រាត ៣,៨ក្រាម។ សារធាតុដែលបង្កគ្រោះថ្នាក់ទាំងនេះមានកម្រិតតិចតួចបំផុត បើធៀបទៅនឹងស្រាដទៃទៀត។…

អាហារ៥ប្រភេទ អ្នកកើតជំងឺដំបៅក្រពះគួរតែទទួលទាន

ដំបៅក្រពះ គឺជាជំងឺមួយប្រភេទដែលប៉ះពាល់ដល់ការរំលាយអាហារ ហើយភាគច្រើនវាកើតមានចំពោះក្រុមមនុស្សមានវ័យចំណាស់។ បើយោងតាមការស្រាវជ្រាបានរកឃើញថា មូលហេតុចម្បងបំផុតដែលបណ្តោលឲ្យកើតមានបញ្ហាដំបៅក្រពះ ដោយសារតែការឆ្លងមេរោគបាក់រី Helicobacter pylori។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ក្រៅពីប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារ ជំងឺដំបៅក្រពះ អាចព្យាបាលឲ្យឆាប់ជាសះស្បើយបានតាមរយៈការទទួលទានអាហារមួយចំនួន។ ការ៉ុត វត្តមាននៃវីតាមីន A នៅក្នុងការ៉ុត មានសមត្ថភាពខ្លាំងបំផុតក្នុងការទប់ស្កាត់ជំងឺកំបៅក្រពះ…

បើមិនចង់ធាត់លើសទម្ងន់ ក្រោយបាយល្ងាចកុំទទួលទានភេសជ្ជៈមួយប្រភេទនេះ

ភាពធាត់លើសទម្ងន់មិនត្រឹមតែធ្វើឲ្យខូចរូបរាងប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកជួបនូវបញ្ហាសុខភាពជាច្រើនយ៉ាង ដូចជា កើតជំងឺលើសឈាម ទឹកនោមផ្អែម ស្ទះសរសៃឈាមខួរក្បាល និងគាំងបេះដូង ជាដើម។ កត្តាចម្បងដែលបណ្តោលឲ្យកើតមានបញ្ហាធាត់ គឺទម្លាប់ទទួលទានអាហារដែលសម្បូរជាតិខ្លាញ់ និងការរស់នៅសុខស្រួលពេកពុំសូវបានបញ្ចេញសកម្មភាព។ ម្យ៉ាងវិញទៀត សូម្បីតែការទទួលទានទឹកក្រូចសូដា ក៏អាចធ្វើឲ្យអ្នកជួបបញ្ហាធាត់ដែរ ព្រោះភេសជ្ជៈបែបនេះមានផ្ទុកជាតិស្ករសប្បនិម្មិតច្រើនលើសលប់។ នៅក្នុងទឹកក្រូចសូដា ១កំប៉ុងមានផ្ទុកជាតិស្កររហូតដល់ទៅ ១០ស្លាបព្រាកាហ្វេឯណោះ។ បើយោងតាមការសិក្សាបានបង្ហាញថា ការផឹកទឹកក្រូចសូដា…

ខ្វះវីតាមីន D ក្នុងពេលមានផ្ទៃពោះ កូនកើតមកប្រឈមនឹងហានិភ័យធាត់លើសទម្ងន់

ការស្រាវជ្រាវមួយបានរកឃើញថា កង្វះវីតាមីន D ក្នុងអំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យទារកកើតមកមានជំងឺធាត់លើសទម្ងន់ក្នុងវ័យកុមារភាព ក៏ដូចជាពេលពេញវ័យផងដែរ។ លើសពីនេះទៅទៀតកង្វះវីតាមីន D អាចបង្កើនហានិភ័យនៃជំងឺបេះដូង មហារីក ក្រិនថ្លើម និងជំងឺទឹកនោមផ្អែមប្រភេទទី១។ លោកសាស្ត្រាចារ្យ Vaia Lida Chatzi មកពីសាកលវិទ្យាល័យ California សហរដ្ឋអាមេរិកបាននិយាយថា ប្រហែលជា…

មិននឹកស្មាន! វីតាមីន C ជាអ្នកឯកទេសថែរក្សាស្បែកពូកែដល់ម្លឹងសោះ

វីតាមីន C ត្រូវបានគេចាត់ទុក ជាសារធាតុចិញ្ចឹមដ៏ល្អបំផុតសម្រាប់សុខភាព ព្រោះវាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំជួយឲ្យរាងកាយមានភាពរឹងមាំ។ មិនតែប៉ុណ្ណោះវីតាមីន C ត្រូវបានគេប្រើប្រាស់សម្រាប់ថែរក្សាសម្រស់ផងដែរ ជាពិសេសបញ្ហាមុនតែម្តង។ មិនថាតែស្បែករលាកដោយសារតែការកើតមុន ស្លាកស្នាមអុជខ្មៅដែលបន្សល់ទុកដោយសារតែមុន ឬស្បែកមានខ្លាញ់រងើមនោះទេ វីតាមីន C អាចជួយបានទាំងអស់។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង ៥យ៉ាងនៃការប្រើប្រាស់ប្រេងវីតាមីន C ចំពោះស្បែក៖…

៥ចំណុច អ្នកជំងឺទឹកនោមផ្អែមគ្រប់រូបគួរតែចាំទុក

ទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលគ្មានថ្នាំព្យាបាលឡើយ ប្រសិនបើកើតហើយជីវិតរបស់អ្នកនឹងមានវាជារៀងរហូត។ មិនតែប៉ុណ្ណោះ អ្នកកើតជំងឺទឹកនោមផ្អែមពិតជាលំបាកក្នុងការរស់នៅខ្លាំងណាស់ ព្រោះត្រូវតមអាហារច្រើនមិនហ៊ានញ៉ាំអ្វីផ្តេសផ្តាស់ឡើយ បើពុំដូច្នោះទេជំងឺនឹងកាន់តែធ្ងន់ធ្ងរឡើងៗអាចគំរាមកំហែងដល់ជីវិត។ បើទោះបីជាជំងឺទឹកនោមផ្អែមគ្មានថ្នាំព្យាបាលក៏ពិតមែន ក៏ប៉ុន្តែអ្នកអាចគ្រប់គ្រងជំងឺនេះបាន តាមរយៈការទទួលទានរបបអាហារ និងប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ។ ខាងក្រោមនេះ គឺជាគន្លឹះក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម ដែលអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំ៖ បរិភោគអាហារសម្បូរជាតិសរសៃឲ្យបានច្រើន ការទទួលទានអាហារសម្បូរជាតិសរសៃ ជាពិសេសនៅពេលព្រឹកអាចជួយរក្សាស្ថេរភាពជាតិស្ករក្នុងឈាម។ មិនតែប៉ុណ្ណោះវាធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ហើយមិនសូវស្រេកឃ្លាននៅពេលថ្ងៃ។ គេចចេញឲ្យឆ្ងាយពីភេសជ្ជៈមានផ្ទុកជាតិស្ករ…