កំពូលផ្លែឈើ៤មុខ អាចកម្ចាត់ជាតិអាល់កុលចេញពីរាងកាយពូកែបំផុត
គ្រឿងស្រវឹង គឺជាភេសជ្ជៈដ៏ពេញនិយមខ្លាំងបំផុតសម្រាប់ការជួបជុំផ្សេងៗ។ ក៏ប៉ុន្តែការទទួលទានគ្រឿងស្រវឹងច្រើនពេកមិនល្អសម្រាប់សុខភាពឡើយ ហើយអាចធ្វើឲ្យអ្នកស្រវឹងលេងដឹងខ្លួន ឬធំក្លិនមាត់អាក្រក់ថែមទៀត។ ដូច្នេះ បើយោងតាមគេហទំព័រ soha បានបង្ហាញថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ អ្នកគួរតែទទួលទានផ្លែឈើ៤មុខ។ ក្រូចថ្លុង បន្ទាប់ពីការទទួលទានគ្រឿងស្រវឹង ក្លិនជាតិស្រានឹងនៅជាប់ក្នុងមាត់ ដែលធ្វើឲ្យអ្នកពិបាកហារស្តីទៅកាន់មនុស្សនៅជុំវិញខ្លួន។ ដើម្បីដោះស្រាយបញ្ហាក្លិនស្រា អ្នកគួរតែទទួលទានក្រូចថ្លុងបន្តិចបន្ទួលជាមួយនឹងស្ករស។ បន្ទាប់ពីញ៉ាំអាហារមួយនេះ ក្លិនស្រានឹងបាត់អស់រលីង ហើយដង្ហើមរបស់អ្នកនឹងត្រលប់មកដូចសភាពវិញ។…