អាហារ៥ប្រភេទ អាចជួយលាងសម្អាតសរសៃឈាម និងការពារបញ្ហាគាំងបេះដូង

អ្នកជំនាញបានធ្វើការព្រមានថា ជំងឺបេះដូង គឺជាជំងឺដ៏មានគ្រោះថ្នាក់មួយក្នុងចំណោមជំងឺជាច្រើនដែលអាចសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក។ ជាធម្មតាជំងឺគាំងបេះដូង កើតឡើងដោយសារតែភាពតានតឹង កង្វះសកម្មភាពរាងកាយ និងការទទួលទានអាហារគ្មានផាសុខភាព ដែលធ្វើឲ្យកូលេស្តេរ៉ុលកើនឡើងក្នុងសរសៃឈាម។ នៅពេលដែលកូលេស្តេរ៉ុលកកុញកាន់តែច្រើន សរសៃឈាមនឹងតូចត្បៀត ហើយស្ទះ មិនអាចបញ្ចូនឈាមទៅកាន់សរីរាង្គផ្សេងៗបានឡើយ។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា បញ្ហាស្ទះសរសៃឈាម និងគាំងបេះដូងអាចដោះស្រាយបាន តាមរយៈការទទួលទានអាហារមួយចំនួន។ ផ្លែក្រូច…

លក្ខណៈសម្បត្តិ៦ចំណុចនៃផ្លែចេក ដែលគ្រប់គ្នាពុំគួរមើលរំលង

នរណាៗក៏ស្គាល់ចេកដែរ ព្រោះវាជាផ្លែឈើមួយប្រភេទដ៏ពេញនិយមបំផុតនៅទូទាំងពិភពលោក សូម្បីតែប្រទេសកម្ពុជាយើង។ ក្រៅពីមានតម្លៃថោក ចេកត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដែលល្អបំផុតសម្រាប់សុខភាព ប៉ុន្តែមានមនុស្សមួយចំនួនមិនដឹងនោះឡើយ។ បើយោងតាមគេហទំព័រ soha បានបង្ហាញថា ការទទួលទានចេករាល់ថ្ងៃ អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗ ៦យ៉ាង។ ធ្វើឲ្យប្រសើរឡើងនូវសរសៃឈាមបេះដូង អាហារដែលសម្បូរជាតិសរសៃត្រូវបានគេទទួលស្គាល់ថា ពិតជាល្អបំផុតសម្រាប់បេះដូង ហើយចេកគឺជាអាហារមួយស្ថិតនៅក្នុងចំណោមអាហារអស់ទាំងនោះ។ ការទទួលទានចេករាល់ថ្ងៃ មានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងដោយសារតែខ្លាញ់ ឬកូលេស្តេរ៉ុល។…

ស្រីៗគួរដឹង! វិធីបង្ការអាការក្អក និងផ្តាសាយ អំឡុងពេលមានផ្ទៃពោះ

ភាគច្រើនអាការក្អក និងផ្តាសាយ តែងតែកើតមាននៅក្នុងរដូវរងា មិនប្រកាន់មនុស្សក្មេងចាស់ ប្រុស ឬក៏ស្រីឡើយ។ ជំងឺនេះ ងាយនឹងបាត់ទៅវិញប្រសិនបើអ្នកធ្វើការព្យាបាលបានត្រឹមត្រូវ ក៏ប៉ុន្តែចំពោះស្ត្រីមានផ្ទៃពោះវិញមិនមែនចេះតែធ្វើការព្យាបាលតាមចិត្តនោះទេ ព្រោះវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ជម្រើសល្អមានតែមួយគត់ គឺការការពារមុនពេលជំងឺឆ្លងចូលមកក្នុងខ្លួន ទើបមានសុវត្ថិភាព។ ខាងក្រោមនេះ គឺជាវិធីបង្ការជំងឺក្អក និងផ្តាសាយក្នុងពេលមានផ្ទៃពោះ៖ ១.ទទួលវ៉ាក់សាំងបង្ការ អ្នកអាចទទួលវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយក្នុងអំឡុងពេលមានផ្ទៃពោះដំណាក់កាលណាក៏បាន សូម្បីតែត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ។ ព្រោះការចាក់ថ្នាំបង្ការនេះមិនមានផលប៉ះពាល់ណាមួយដល់ទារកក្នុងផ្ទៃពោះឡើយ…

តិចអត់ដឹង! ផឹកទឹកក្តៅទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

មនុស្សយើងត្រូវការទទួលទានទឹកយ៉ាងហោចណាស់ ៧ទៅ ៨កែវនៅក្នុងមួយថ្ងៃ ដើម្បីជួយឲ្យរាងកាយមានសំណើម។ ទោះជាយ៉ាងណាមនុស្សភាគច្រើនចូលចិត្តផឹកត្រជាក់ច្រើនជាងទឹកក្តៅ ក្រោមហេតុផលដ៏សាមញ្ញមួយគឺ ខ្ជិលដាំ។ ក៏ប៉ុន្តែបើយោងតាមឱសថបុរាណចិន និងឥណ្ឌា បានបង្ហាញថា ការទទួលទានទឹកក្តៅឧណ្ឌៗអាចជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ កាត់បន្ថយបញ្ហាស្ទះសរសៃឈាម ធ្វើឲ្យរាងកាយមានអារម្មណ៍ធូរស្រាល និងមានប្រយោជន៍ជាច្រើនទៀតសម្រាប់សុខភាព។ ប៉ុណ្នឹងនៅមិនទាន់អស់នោះទេ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ជាច្រើនទៀត នៃការទទួលទានទឹកក្តៅឧណ្ឌៗជារៀងរាល់ថ្ងៃ៖ ១.កាត់បន្ថយអាការឈឺក្បាល ចំហាយទឹកក្តៅ…

គ្រាន់តែដាក់ទឹកកកមួយដុំលើកញ្ចឹងកសោះ ទទួលបានប្រយោជន៍ច្រើនដល់ម្លឹង!

ការម៉ាស្សា គឺជាវិធីសាស្ត្រមួយដែលអាចជួយឲ្យរាងកាយមានសុខភាពល្អ ជៀសផុតពីជំងឺមួយចំនួន ព្រោះវាអាចធ្វើឲ្យចរន្តឈាមដែលត្រូវបញ្ចូនទៅកាន់តំបន់ផ្សេងៗនៃរាងកាយរត់បានស្រួល។ បើយោងតាមអ្នកជំនាញផ្នែកឱសថនៅប៉ែកបូព៌ា បានរកឃើញថា ការដាក់ទឹកកកលើកញ្ចឹងកចំនួន ២០នាទី អាចជួយរំញោចដល់សកម្មភាពខួរក្បាល និងចរន្តឈាមឲ្យដំណើរការបានល្អ។ ជាពិសេសប្រសិនបើអ្នកអនុវត្តជាប្រចាំ អាចទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖ កាត់បន្ថយភាពចាស់ ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ គ្រប់គ្រងស្ថេរភាពពោះវៀនឲ្យដំណើរការបានល្អ ជួយឲ្យអ្នកគេងលក់ស្រួល ការពារបេះដូងឲ្យដំណើរការបានល្អ កាត់បន្ថយអាការឈឺក្បាល កាត់បន្ថយជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើម…

អ្នកមានបញ្ហាតម្រងនោម ហាមទទួលទានផ្លែស្ពឺ!

ស្ពឺ គឺជាផ្លែឈើមួយប្រភេទដែលមានដើមកំណើតនៅតាមបណ្តោលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ហ្វីលីពីន ឥណ្ឌា និងនេប៉ាល់…។ រហូតមកដល់បច្ចុប្បន្ននេះ វាត្រូវបានដុះរីករាលដាលគ្រប់ដណ្តប់ស្ទើរតែពាសពេញពិភពលោក រួមទាំងប្រទេសកម្ពុជាយើងដែរ។ ផ្លែឈើមួយប្រភេទនេះមានរសជាតិជូរអែម ហើយមានសម្បុរពណ៌លឿងនៅពេលទុំ។ ក្រៅពីគួរឲ្យចង់ទទួលទាន ផ្លែស្ពឺ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន B វីតាមីន C អាស៊ីតហ្វូលិក ជាតិសរសៃ និងសារធាតុសំខាន់ៗជាច្រើនទៀត…

ស៊ុតមាន់ និងស៊ុតក្ងោន តើមួយណាល្អជាងសម្រាប់ស្ត្រីមានផ្ទៃពោះ?

ធ្លាប់ឮតៗគ្នាថា ការទទួលទានស៊ុតក្ងោនក្នុងអំឡុងពេលមានផ្ទៃពោះ អាចជួយឲ្យកូនមានសុខភាពល្អ និងកើតមកឆ្លាតលើសគេ តើរឿងនេះពិតជាត្រឹមត្រូវឬទេ? មិនចាំបាច់ពិចារណាច្រើននោះទេ ដំបូងអ្នកគួរតែប្រៀបធៀបរវាងតម្លៃអាហារបំប៉នរវាងស៊ុតទាំងពីរជាមុនសិន៖ តម្លៃអាហារូបត្ថម្ភនៅក្នុងស៊ុតមាន់៖ ស៊ុតមាន់ទម្ងន់ ១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ១៤,៨ក្រាម, ខ្លាញ់លីពីត ១១,៦ក្រោម, វីតាមីន A ៧០០មីលីក្រាម, កាល់ស្យូម ៥៥មីលីក្រាម, ជាតិដែក…

គួរស្វែងយល់! អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង១០ចំណុច នៃសក់ពោត

នៅពេលដែលយើងទទួលទានពោតអាំង ឬពោតក៏ស្ងោរ តែងតែមានទម្លាប់បោចសក់របស់វាបោះចោលទាំងអស់ សូម្បីតែមួយសរសៃក៏មិនឲ្យជាប់ផង។ ក៏ប៉ុន្តែ តើអ្នកដឹងទេសក់ពោតគឺជាឱសថដ៏ល្អបំផុតសម្រាប់សុខភាព? សក់ពោតត្រូវបានគេរកឃើញថា សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗច្រើនជាងគ្រាប់របស់វាទៅទៀត។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា សក់ពោតមានសមត្ថភាពអាចព្យាបាល និងការពារជំងឺជាច្រើនមុខ ដែលមនុស្សគ្រប់គ្នានឹកស្មានពុំដល់។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ១០យ៉ាងដែលបានមកពីសក់ពោត៖ ១.កាត់បន្ថយជាតិស្ករក្នុងឈាម សក់ពោត គឺជាថ្នាំដ៏ល្អសម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់…

តូចចិត្តនឹងបញ្ហាសក់បែកចុងសំពីងសំពោងមែនទេ? សាករូបមន្តមួយនេះ

កង្វះសារធាតុចិញ្ចឹម ឬខ្វះការថែទាំងឲ្យបានត្រឹមត្រូវ គឺជាមូលហតុចម្បងដែលបណ្តោលឲ្យសក់ខូចបែកចុង។ សក់បែកចុងនេះមានសភាពស្ងួតបាស់ៗអាក្រក់មើលខ្លាំងណាស់ ជាពិសេសចំពោះសុភាពនារីតែម្តង។ ដំណោះស្រាយជាបណ្តោះអាសន្នពួកគេតែងតែកាត់ចុងចោលបន្តិចម្តងៗ ប៉ុន្តែអ្នកត្រូវចាំថាទោះកាត់ចោលដល់គល់ក៏នៅតែបែកចុងដដែល ប្រសិនបើមិនបានធ្វើព្យាបាលនោះទេ។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា បញ្ហាសក់ស្ងួតបែកចុងអាចដោះស្រាយបានដោយប្រើប្រាស់ផ្លែប៊ឺរ។ ប៊ឺរ ជាផ្លែឈើធម្មជាតិមួយប្រភេទដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អាមីនូ មានសមត្ថភាពអាចជួយជួសជុលសក់បែកចុង និងបង្កើនសុខភាពសក់ឲ្យមានជីវិតជីវ៉ាឡើងវិញ។ ធាតុផ្សំ៖ ផ្លែប៊ឺរទុំ ១ផ្លែ (ពុះយកសាច់)…

បើមិនចង់ឈឺ កុំទទួលទានអាហារដើមមាត់សត្វកណ្តុរឲ្យសោះ!

កណ្តុរ ត្រូវបានគេចាត់ទុកជាសត្វកកេរដែលចង្រៃបំផុត ព្រោះវាអាចបំផ្លាញ់ដំណាំ ទ្រព្យសម្បត្តិផ្សេងៗនៅក្នុងផ្ទះ រួមទាំងអាហារផងដែរ ប្រសិនបើអ្នកទុកធ្វេសប្រហែស។ ការទទួលទានអាហារដែលត្រូវសត្វកកេរអុកឡុក អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព ព្រោះវាជាភ្នាក់ងារបង្ករោគជាច្រើន។ ហេតុនេះ ទោះបីជាអាហារដែលអ្នកចូលចិត្តយ៉ាងណាក៏ដោយ ប្រសិនបើឃើញសត្វកកេរអុកឡុកហើយកុំស្តាយឲ្យសោះ គួរតែបោះចោលទៅ។ បើយោងតាមស្ថិតិមួយចំនួន ត្រូវបានគេប៉ាន់ប្រមាណថា សត្វកកេរអាចបណ្តោលឲ្យមានជំងឺផ្សេងៗចំនួន ៣៥ប្រភេទ។ ជាពិសេសមេរោគ Salmonella ជាទូទៅត្រូវបានគេរកឃើញនៅលើសត្វកកេរ…