ឈឺចុងសុដន់ពេលបំបៅដោះកូនលើកដំបូង គួរអនុវត្ត៤យ៉ាងនេះ

បញ្ហាឈឺចាប់ចុងដុន់ តែងតែកើតមានចំពោះអ្នកម្តាយថ្មោងថ្មីភាគច្រើន ដែលបណ្តោមកពីទារកមិនទាន់ចេះជញ្ជក់ ការផលិតទឹកដោះច្រើនពេក និងចុងសុដន់មានសភាពស្ងួតប្រេះ ជាដើម។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា បញ្ហាឈឺចាប់ចុងសុដន់ អាចកើតអាចកាត់បន្ថយបាន ដោយមិនចាំបាច់ទៅរកថ្នាំឯណាឆ្ងាយនោះទេ។ ១.ទឹកដោះខ្លួនឯង ដំណោះស្រាយដ៏ល្អក្នុងការបំបាត់អាការឈឺចាប់ចុងសុដន់ គឺទឹកដោះខ្លួនឯង។ ទឹកដោះម្តាយពោរពេញទៅដោយថ្នាំអង់ទីប៊ីយោទិក ដែលអាចជួយសម្រាលដល់ស្នាមប្រេះ ហើយធ្វើឲ្យចុងសុដន់មានសំណើមផងដែរ។ អ្នកគ្រាន់តែច្របាច់ទឹកដោះបន្តិចដាក់លើបាតដៃ…

បបូរមាត់ស្ងួត ប្រេះចេញឈាម ប្រើរូបមន្ត៣យ៉ាងនេះ

បបូរមាត់ទន់រលោង ហើយមានសំណើម គឺជាអ្វីដែលសុភាពនារីគ្រប់រូបប្រាថ្នាចង់បាន ក៏ប៉ុន្តែនៅពេលដែលរដូវធ្លាក់ខ្យល់ចូលមិនដល់ភ្លាមបបូរមាត់អាចប្រែសភាពទៅជាស្ងួត ប្រេះ មានការឈឺចាប់ ឬហូរឈាមតិចៗ។ តើមានវិធីអ្វីអាចការពារ ឬព្យាបាលបបូរមាត់ស្ងួតប្រេះបានទៅ? បើយោងតាមគេហទំព័រ soha បានបង្ហាញថា បញ្ហមួយនេះអាចដោះស្រាយបានដោយប្រើប្រាស់រូបមន្តធម្មជាតិ៣យ៉ាង។ រូបមន្តទាំងនេះមិនត្រឹមតែមានសុវត្ថិភាពចំពោះស្បែកនោះទេ វាថែមទាំងអាចជួយព្យាបាលបញ្ហាបបូរមាត់ឲ្យជាសះស្បើឆាប់រហ័សបំផុត។ ១.ប្រេងដូង ប្រេងដូង គឺជាអាហារដែលមានសុវត្ថិភាព និងមានសមត្ថភាពបំផុតក្នុងការព្យាបាលបបូរមាត់ដែលប្រេះចេញឈាម។ ផលិតផលធម្មជាតិមួយប្រភេទនេះអាចជួយផ្តល់សំណើមដល់បបូរមាត់…

កុំប្រើយូរពេក! ច្រាស់មួយប្រើត្រឹមតែ៣ខែគួរដូរចេញទៅ

ទម្លាប់ដុសធ្មេញ គឺជាអនាម័យមួយដ៏ល្អបំផុតដែលមនុស្សទូទៅគួរតែធ្វើឲ្យបានទៀងទាត់ ព្រោះវាអាចជួយការពារធ្មេញឲ្យរួចផុតពីហានិភ័យផ្សេងៗ។ ក៏ប៉ុន្តែ តើអ្នកដឹងទេ ច្រាស់ដុសធ្មេញមួយគួរប្រើរយៈពេលប៉ុន្មានខែ? ជាការពិតណាស់ អ្នកមិនអាចចេះតែប្រើរហូតនោះទេ ទោះច្រាស់ល្អយ៉ាងណាក៏ដោយ គឺត្រឹមតែ ២ទៅ៣ខែ ត្រូវដូរចេញម្តង បើពុំដូច្នោះទេ វាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ បើយោងតាមការសិក្សាមួយបានបង្ហាញថា នៅក្នុងមាត់របស់មនុស្សម្នាក់ៗមានបាក់តេរី ១៤១ប្រភេទផ្សេងៗគ្នា ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់បំពងកបាន។ ប្រសិនបើអ្នកប្រើប្រាស់ច្រាស់រយៈពេលយូរពេក អាចបង្កើនឱកាសបាក់តេរីនៅតោងជាប់នឹងច្រាស់កាន់តែច្រើនដែរ…

មិនបាច់ត្រូវការធាតុផ្សំច្រើនឡើយ ប្រើតែល្ហុងទុំក៏ស្បែកមានសំណើមដែរ!

នៅក្នុងរដូវរងាស្បែករបស់យើងតែងតែជួបបញ្ហាស្ងួតហាក់ដូចជារុក្ខជាតិដែលក្រៀមស្វិតអញ្ចឹង ហើយប្រសិនបើអ្នកបណ្តែតបណ្តោយទៀតនោះស្បែកនឹងកាន់តែយ៉ាប់យឺនទៅៗជាពុំខាន។ តែទោះជាយ៉ាងណាក្តីមិនកុំព្រួបារម្ភខ្លាំងពេកទេ បើយោងតាមគេហទំព័រ thehealthsite បានបង្ហាញថា ល្ហុងទុំជាម៉ាសធម្មជាតិមួយប្រភេទដែលអាចជួយផ្តល់សំណើមដល់ស្បែកគ្រប់ពេលវេលា ទោះបីជារដូវរងារក៏ដោយ។ ព្រោះវាត្រូវបានគេរកឃើញថា សម្បូរទៅដោយវីតាមីន C, B, ជាតិសរសៃ, ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលមានសមត្ថភាពអាចផ្តល់ជាតិទឹកគ្រប់គ្រាន់សម្រាប់ស្បែក។ របៀបអនុវត្ត៖ ១.អ្នកត្រូវពុះយកល្ហុងទុំមួយចំណិតធំល្មម ហើយចិតសម្បក និងឆ្កឹះយកគ្រាប់ចេញ។…

ចង់លូតកម្ពស់ត្រូវស្តង់ដា កុំរំលងអាហារ ៥ប្រភេទនេះ

តើអ្នកកំពុងតែលួចច្រណែនជាមួយនឹងមនុស្សដែលមានកម្ពស់ខ្ពស់មែនទេ? មនុស្សម្នាក់ៗកើតមកមានកម្ពស់មិនដូចគ្នានោះទេ ខ្លះទាប ខ្លះខ្ពស់ខ្ពស់ អាស្រ័យទៅលើកត្តាហ្សែន និងការទទួលទានរបបអាហារប្រចាំថ្ងៃ។ ការទទួលទានអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងសារធាតុខនិជ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញដល់ការលូតកម្ពស់។ ប៉ុន្តែទន្ទឹមនឹងនេះអ្នកត្រូវដឹងថា មនុស្សប្រុសឈប់លូតកម្ពស់នៅវ័យ ២៥ឆ្នាំ រីឯមនុស្សស្រីវិញត្រឹមតែ ១៩ឆ្នាំប៉ុណ្ណោះ។ ដូច្នេះដើម្បីជំរុញឲ្យកម្ពស់លូតលាស់បានល្អ អ្នកត្រូវព្យាយាមទទួលទានអាហារ ៥ប្រភេទនេះនៅក្នុងវ័យជំទង់។ ១.សាច់មាន់ សាច់មាន់មិនត្រឹមតែជាអាហារដែលមានរស់ជាតិឆ្ងាញ់…

អត្ថប្រយោជន៍សំខាន់ៗ៧យ៉ាងនៃទឹកឃ្មុំ ដែលអ្នកពុំធ្លាប់ដឹង

នរណាៗក៏ស្គាល់ទឹកឃ្មុំដែរ ហើយស្គាល់យ៉ាងច្បាស់ថែមទៀត ព្រោះវាជាអាហារធម្មជាតិដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ មិនតែប៉ុណ្ណោះ ទឹកឃ្មុំ ត្រូវបានគេប្រើជាឱសថសម្រាប់ព្យាបាលជំងឺរាប់មិនអស់តាំងពីសម័យបុរាណមកម្ល៉ះ ព្រោះវាមានផ្ទុកសារធាតុរ៉ែ វីតាមីន អង់ទីស៊ីដង់ អង់ស៊ីម និងសារធាតុជាច្រើនទៀត។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការទទួលទានទឹកឃ្មុំ៖ សម្បូរសារធាតុចិញ្ចឹម ទឹកឃ្មុំ ១ស្លាបព្រាបាយមានផ្ទុកកាឡូរី ៦៤កាឡូរី និងស្ករ ១៧ក្រាម…

ជៀសបានគួរតែជៀសទៅ! ជក់បារីក្នុងពេលមានផ្ទៃពោះអាចប៉ះពាល់ដល់ខួរក្បាលទារក

ការជក់បារីក្នុងអំឡុងពេលមានផ្ទៃពោះមានឥទ្ធិពលយូរអង្វែងទៅលើការអភិវឌ្ឍខួរក្បាល ហើយរួមចំណែកដល់បញ្ហាផ្លូវចិត្តចំពោះកុមារតូចៗ។ ចំណែកឯបរិមាណនៃខួរក្បាលមានទំហំតូច អមទៅដោយបញ្ហាអាកាប្បកិរិយានៅពេលធំឡើង នេះបើយោងតាមការសនិដ្ឋានរសប់វេជ្ជបណ្ឌិត Hanan El Marroun ។ ប្រហែលជា ២៥ភាគរយនៃស្ត្រីនៅសហរដ្ឋអាមេរិក ដាណឺម៉ាក និងស៊ុយអែត ត្រូវបានគេរាយការណ៍មកថា មានទម្លាប់ជក់បារីអំឡុងពេលមានផ្ទៃពោះ បើទោះបីជាមានភស្តុកតាងបង្ហាញពីបញ្ហាកើតមិនគ្រប់ខែដោយសារបារីក៏ដោយ។ ភាគរយនៃម្តាយដែលជក់បារីនៅប្រទេសហូរឡង់ក៏មានកម្រិតខ្ពស់ដែរ។ ការស្រាវជ្រាវពីមុនបានបង្ហាញថា ការលូតលាស់ខួរក្បាលរបស់ទារកនៅក្នុងស្បូនមានភាពទន់ខ្សោយ ប្រសិនបើអ្នកម្តាយជក់បារីយូរជាង១ត្រីមាស។…

ប្រភេទអាហារ និងថ្នាំពេទ្យដែលអ្នកគួរតែជៀសវាងទទួលទានក្នុងពេលតែមួយ

ការលេបថ្នាំតាមវេជ្ជបញ្ជារ គឺជាមធ្យាបាយដ៏ល្អបំផុតក្នុងការព្យាបាលជំងឺឲ្យឆាប់ជាសះស្បើយ។ ក៏ប៉ុន្តែស្របពេលជាមួយគ្នានេះអ្នកក៏គួរតែប្រុងប្រយ័ត្នចំពោះការទទួលទានអាហារមួយចំនួនផងដែរ ព្រោះវាអាចបង្កឲ្យថ្នាំត្រូវកាត់ន្ថយប្រទ្ធិភាព ឬស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។ ខាងក្រោមនេះ គឺជាប្រភេទអាហារ និងថ្នាំពេទ្យដែលអ្នកគួរតែជៀសវាងប្រើប្រាស់ក្នុងពេលដំណាលគ្នា៖ ចេក និងថ្នាំបន្ថយសម្ពាធឈាម ប្រសិនបើអ្នកកំពុងតែប្រើប្រាស់ថ្នាំកាត់បន្ថយសម្ពាធឈាម គួរតែកំណត់អាហារដែលសម្បូរជាតិប៉ូតាស្យូម។ ផ្លែចេកមាន ផ្ទុកជាតិប៉ូតាស្យូមកម្រិតខ្ពស់ នៅពេលដែលអ្នកញ៉ាំពេកអាចបណ្តោលឲ្យបេះដូងលោតញាប់ និងបង្កើនភាពញ័រក្នុងដើមទ្រូង។ គ្រឿងស្រវឹង និងថ្នាំបំបាត់ការឈឺចាប់ ប្រសិនបើអ្នកប្រើប្រឆាំងបំបាត់ការឈឺចាប់ណាមួយ គួរតែនៅឲ្យឆ្ងាយពីគ្រឿងស្រវឹងបណ្តោះអាសន្នសិន។…

អត្ថប្រយោជន៍មិននឹកស្មានដល់៦យ៉ាង នៃជីវ៉ាន់ស៊ុយ

ជីវ៉ានស៊ុយ គឺជាគ្រឿងទេសដ៏ពេញនិយមមួយប្រភេទដែលគេប្រើសម្រាប់បន្ថែមនៅក្នុងអាហារផ្សេងៗឲ្យកាន់តែមានរស់ជាតិឈ្ងុយឆ្ងាញ់។ ប៉ុន្តែក្រៅពីជាគ្រឿងទេសដែលគេប្រើសម្រាប់បន្ថែមនៅក្នុងអាហារ ជីវ៉ាន់ស៊ុយ ក៏ផ្តល់អត្ថប្រយោជន៍យ៉ាងធំសម្បើមសម្រាប់សុខភាព ហើយអាចព្យាបាលជំងឺមួយចំនួនផងដែរ។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ជីវ៉ាន់ស៊ុយ ផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យ៦យ៉ាង ដែលមនុស្សគ្រប់គ្នានឹកស្មានពុំដល់ឡើយ។ ព្យាបាលជំងឺទឹកនោមផ្អែម ជីវ៉ាន់ស៊ុយ សម្បូរទៅដោយសារជាតិ flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាម ហើយរក្សាតុល្យភាពនៃការផលិតអាំងស៊ុយលីនសម្រាប់អ្នកជំងឺទឹកនោមផ្អែម ។ ព្យាបាលជំងឺសន្លាក់…

មនុស្សដែលមានលក្ខណៈ៥ចំណុចនេះនៅពេលគេង អាចមានអាយុវែង

មនុស្សម្នាក់ៗ ត្រូវការចំណាយពេលគេងមួយភាគបីនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ដើម្បីមានសុខភាពល្អ និងរស់នៅមានអាយុវែង។ បើយោងតាមអ្នកជំនាញបាននិយាយថា «ថ្នាំមិនមែនជាអាហារដែលអាចធ្វើឲ្យអ្នកមានអាយុវែងនោះទេ ប៉ុន្តែការគេងទើបជាអាហារបំប៉នពិតៗ»។ ការគេងបានគ្រប់គ្រាន់ គឺជាកត្តាចម្បងដែលធ្វើឲ្យអ្នកជៀសផុតពីបញ្ហាសុខភាពផ្សេងៗ ជាពិសេសមនុស្សមានវ័យកណ្តោល។ យ៉ាងណាម៉ិញ អ្នកដែលមានលក្ខណៈ៥យ៉ាងនេះក្នុងអំឡុងពេលគេង ត្រូវបានគេរកឃើញថា អាចរស់នៅបានយូរអង្វែង។ ១.គេងបានគ្រប់គ្រាន់ ការគេងបានគ្រប់គ្រាន់អាចរក្សាអ័រម៉ូននៅក្នុងរាងកាយឲ្យមានតុល្យភាព ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ កាត់បន្ថយភាពចាស់ និងឡើងទម្ងន់ផងដែរ។ មនុស្សពេញវ័យគួរតែគេងចាប់ពី…