លាន់សូរផាំង! រថយន្ត៥៧០ បុកម៉ូតូឆ្លងផ្លូវ រងការខូចខាត រួចសុំទោសបញ្ចប់រឿង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកឆ្លងផ្លូវ ត្រូវរថយន្ត៥៧០ បុកផាំងបណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ៩ និង៥០នាទីព្រឹកថៃ្ងទី២៦ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅរង្វង់មូលគួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក លុចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ…

ការសប្បាយរបស់អ្នក អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ! យុវជន១ក្រុម ជិះម៉ូតូយ៉ាងណាធិបតេយ្យ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេកប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារអំពាវនាវ ដល់អាជ្ញាធរ មានសមត្ថកិច្ច មេត្តាចាត់វិធានការ ស្រាវជ្រាវរកយុវជនទាំងនេះ ដើម្បីធ្វើការអប់រំណែនាំ កុំឲ្យមានការប្រព្រឹត្តបែបនេះទៀត។ សាមីខ្លួនដែលពាក់ព័ន្ធ គួរចេញមុខសារភាពជាសាធារណៈ មុនពេលអាជ្ញាធរ មានសមត្ថកិច្ចចាត់វិធានការ៕

មានករណីដើមឈើរលំ សង្កត់លើម៉ូតូជាច្រើនគ្រឿងនៅខណ្ឌ៧មករា

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១ និង ៥០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីដើមឈើរលំសង្កាតម៉ូតូជាច្រើនគ្រឿង ប៉ុន្តែមិនមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាតខណៈពេលនេះសមត្ថកិកំពុងតែទៅដល់ទីតាំងកើតហេតុខាងលើ៕

ករណីផ្ទុះគ្រាប់បែកកែច្នៃ បណ្តាលឲ្យមន្រ្តីយោធាប៉ុស្ដិ៍ផាតាម និងជាមន្រ្តីយោធាការពារព្រំដែនគោកម្នាក់ រងរបួសធ្ងន់

រតនគីរីៈ កាលពីវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មានករណីផ្ទុះគ្រាប់បែកកែច្នៃ បណ្តាលបុរសម្នាក់ រងរបួសពេញដងខ្លួន ហេតុការណ៍នេះកើតឡើងត្រង់ចំណុចប៉ុស្ដិ៍ផាតាម តាមបណ្ដោយដងទន្លេសេសានជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ រចំ នីន ភេទប្រុស អាយុ ៤៥ឆ្នាំ…

ផ្អើលពេញហ្វេសប៊ុកទៀតហើយ!​ ក្រុមស៊ីវិល ចាប់មនុស្សឆៅៗ នៅខណ្ឌឬស្សីកែវ មិនដឹងជាសមត្ថកិច្ចខាងណា

ភ្នំពេញៈ នៅវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែបែកធ្លាយវីដេអូ តាមបណ្ដាញសង្គមហ្វេសប៊ុក ករណីជនស៊ីវិល១ក្រុម ចាប់មនុស្សនៅជិតសាលាពញ្ញាក្រែក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលា ម៉ោង ១១ និង៥០នាទី យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ…

ជនបរទេសម្នាក់ ប្រើប្រាស់សារធាតុញៀនហើយអុកឡុកតាមទីសាធារណៈ ត្រូវមន្ត្រីជំនាញឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេសម្នាក់ បង្កការអុកឡុកតាមទីសាធារណៈ និងប្រើប្រាស់សារធាតុញៀន ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ខណ្ឌបឹងកេងកង។ ជនបរទេសរូបនេះឈ្មោះ LE BERRE JEAN…

ម៉ាកៗនិងអីរស់មិនបានយូរទេ! សាច់ជ្រូកទម្ងន់ ៤២៥គីឡូក្រាម ស្អុយរលួយត្រូវមន្ត្រីជំនាញ…

បន្ទាយមានជ័យៈ សកម្មភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ១-ក្រុមអន្តរាគមន៍ការិយាល័យ សហការជាមួយការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានធ្វើការដុតកម្ទេចចោលផលិតផល និងគ្រឿងក្នុងជ្រូកទំងន់ ៤២៥គីឡូក្រាម ដែលមានសភាពស្អុយរលួយ ដែលធ្វើឲ្យបាត់បង់នូវបរិមាណ គុណភាព សូមបញ្ជាក់ថា៖…

ភេសជ្ជៈចម្រុះ ទឹកដោះគោស្រស់ ស្រាបៀរ នំចម្រុះ ត្រូវមន្ត្រីជំនាញរកឃើញខូចគុណភាព

កំពត-កែបៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពត-កែប ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះបិតស្ទីកឃ័រអប់រំសុខភាព និងត្រួតពិនិត្យទំនិញនានា នៅតាមផ្ទះលក់ទំនិញ និងម៉ាតទីរួមខេត្តកែប ផ្តោតសំខាន់ទៅលើប្រភេទអាហារដប កំប៉ុង ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានស្លាកសញ្ញាត្រឹមត្រូវ…

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលក្មេងស្រីសិស្សសាលា ២នាក់ស្លាប់ និងរបួសធ្ងន់

ស្ទឹងត្រែងៈ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលក្មេងស្រីសិស្សសាលា ២នាក់ស្លាប់ និងរបួសធ្ងន់ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ រថយន្តម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2N-1462 មានអ្នកជិះក្នុងឡាន ៣នាក់។ ជនរងគ្រោះឈ្មោះ ផល…