ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលស្រុកស៊ីធរកណ្តាលឃាត់ខ្លួនរួមទាំងស្លាកលេខនិងឧបករណ៍ជាច្រើន
ព្រៃវែងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបានជាតិ បានឲ្យដឹងថាកម្លាំងនគរបាលស្រុកស៊ីធរកណ្តាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ដោយអនុវត្តតាមដីកាបង្គាប់អោយឃាត់ខ្លួនចំនួន៤ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។ប្រតិបត្តិការខាងលើបានធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង១នឹង២០នាទីនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ មន្ត្រីនគរបាលខេត្តព្រៃវែងបានឲ្យដឹងថាជនសង្ស័យឈ្មោះ ស៊ន់ ស្រ៊ាង ភេទប្រុស អាយុ៤៧ឆ្នាំ ស្រុកកំណើតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ បច្ចុប្បន្នរស់នៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ…