Update៖ ចំនួនអ្នកស្លាប់បានកើន ២៧២នាក់ហើយបន្ទាប់ពីការរញ្ជួយដី

(Ecuador)៖ យ៉ាងហោចណាស់មនុស្សចំនួន ២៧២នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៨ វ៉ិចទ័រ ដែលបានវាយប្រហារឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យរបស់ប្រទេសEcuador ។ នេះយោងតាមទីភ្នាក់ងារផ្សារព័ត៍មាន BREAKING NEWS ចេញផ្សាយមុននេះបន្តិច នៅថ្ងៃចន្ទ ទី១៨ខែមេសាឆ្នាំ២០១៦។ បើតាមការឲ្យពីលោក Correa ប្រធានាធិបតីនៃប្រទេសនេះ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចកើនឡើងដល់រាប់រយនាក់ បន្ទាប់ពីគ្រោះរញ្ជួយដីបណ្តាលឲ្យលំនៅដ្ឋាន…

រោងចក្រផលិតស្ករស កៀបទឹកអំពៅ ធំជាងគេនៅអាស៊ី ដែលមានតម្លៃ៣៦០លានដុល្លារ នឹងបើកសម្ភោធថ្ងៃស្អែក

(ព្រះវិហារ)៖ រោងចក្រផលិតស្ករស កៀបទឹកអំពៅ ធំជាងគេនៅអាស៊ី Rui Feng (Cambodia) International Co. Ltd ដែលមានទំហំទឹកប្រាក់ ៣៦០លានដុល្លារ នៅព្រឹកថ្ងៃទី១៩មេសា ស្អែកនេះ នឹងបើកសម្ភោធឱ្យដំណើរជាផ្លូវការ ក្រោមវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅទឹកដីខេត្តព្រះវិហារ…

ទីផ្សារភាគហ៊ុនធ្លាក់ចុះ និងក្រុមហ៊ុនជាច្រើនត្រូវបិទទ្វារ បន្ទាប់ពីរញ្ជួយដីនៅភាគនិរតីនៅជប៉ុន

(តូក្យូ)៖ ទីផ្សារភាគហ៊ុនរបស់ប្រទេសជប៉ុន បានធ្លាក់ចុះ ៣ភាគរយនៅថ្ងៃចន្ទនេះ បន្ទាប់ពីគ្រោះ ធម្មជាតិរញ្ជួយដីផែនដីកម្រិត ៧,៣ រ៉ិចទ័របានវាយប្រហារតំបន់ឧស្សាហកម្មភាគនិរតីនៃប្រទេស ដែលបានបណ្តាលឲ្យមនុស្ស ៤២នាក់ស្លាប់ និង ក្រុមហ៊ុនព្រមទាំងរោងចក្រជាច្រើនបង្ខំចិត្តបិទទ្វារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានសិង្ហបុរីនៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។ រហូតមកទល់នឹងពេលនេះ ក្រុមសង្គ្រោះដែលមានគ្នា ៣០,០០០នាក់ កំពុងតែជីកកកាយកម្ទេចកម្ទី…

ព្រះរាជអាជ្ញាខេត្តកណ្តាលថា នឹងប្តឹងអ្នកសារព័ត៌មានណាដែលចោទលោកថា ប្រព្រឹត្តអំពើពុករលួយក្នុងការដោះលែងលោក នួន សាម៉េត

កណ្តាល៖ លោក លឹម សុគន្ថា បានប្រាប់ Post News ថា លោកនឹងរកយុត្តិធម៌ឱ្យខ្លួនឯងខណៈរូបលោកត្រូវបានអ្នកសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមហ្វេសប៊ុក បង្កាច់កេរ្តិ៍លោក ដោយចោទប្រកាន់លោកថា បានដោះលែងលោក នួន សាម៉េត ដោយខុសច្បាប់ ថែមទាំងអំពាវនាវឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតលើរូបលោកថែមទៀតផង។ លោកថា លោកនឹងស្វែងរកភស្តុតាងប្តឹងអ្នកសារព័ត៌មានរូបណាដែលបានផ្សាយព័ត៌មានមិនពិតពីនីតិវិធីរបស់តុលាការ…

ស្ទើរតែមនុស្សចំនួន ២៥០.០០០នាក់ហើយត្រូវបានគេជម្លៀសចេញបន្ទាប់ពីការរញ្ជួយដីយ៉ាងខ្លាំងក្នុងប្រទេសជប៉ុន

(Update)៖ មនុស្សចំនួនជិតមួយភាគបួនក្នុងចំណោមមួយលាននាក់ហើយ ដែលត្រូវបានគេជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដើម្បីជាការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ត បន្ទាប់ពីការរញ្ជួយដីយ៉ាងខ្លាំងនៅភាគខាងត្បូងប្រទេសជប៉ុន។ នេះយោងតាមទីភា្នក់ងារព័ត៍មាន SKY NEWS ចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែមេសាឆ្នាំ២០១៦។សម្រាប់ប្រតិបត្ដិការជួយសង្គ្រោះនៅក្នុងតំបន់រងគ្រោះខ្លាំងបំផុត ក្នុងទីក្រុង Kumamoto នៅតែបន្តបើទោះបីជាមានសភាពយ៉ាប់យ៉ឺន លក្ខខណ្ឌអាកាសធាតុជាមួយនឹងខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងក៏ដោយ។ ក្នុងនោះដែរ ទាហានចំនួន ២៥.០០០ នាក់ដែលមកពីកងសន្តិសុខការពារប្រទេសជប៉ុន ត្រូវបានគេដាក់ពង្រាយទៅកាន់តំបន់រងគ្រោះ…

មនុស្សរាប់រយនាក់បានស្លាប់ បន្ទាប់ពីរងការវាយប្រហារដោយការរញ្ជួយដីនៅឆ្នេរសមុទ្រប្រទេស Ecuador កម្រិត ៧.៨ រ៉ិចទ័រ

(Update)៖ យ៉ាងហោចណាស់មនុស្សចំនួន ២៤៦នាក់បានស្លាប់ និងចំនួនប្រហែល ២.៥២៧នាក់ទៀតរងរបួស បន្ទាប់ពីរង គ្រោះរញ្ជួយដីកម្រិត ៧.៨ វ៉ិចទ័រ ដែលបានវាយប្រហារឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យរបស់ប្រទេសEcuador ។ នេះយោងតាមទីភ្នាក់ងារផ្សារព័ត៍មាន ITV NEWS ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃចន្ទ ទី១៨ខែមេសាឆ្នាំ២០១៦។ បើតាមការឲ្យពីលោក Correa ប្រធានាធិបតីនៃប្រទេសនេះ…

ការរញ្ជួរដីក្នុងប្រទេសEcuador៖ មនុស្សស្លាប់បានកើនទ្បើងចំនួន ២៣៥នាក់

(Update)៖ យ៉ាងហោចណាស់មនុស្សចំនួន ២៣៥ បានស្លាប់ និងចំនួនច្រើនជាង ១.៥០០ នាក់ទៀតរងរបួស បន្ទាប់ពី រងការវាយប្រហារដ៏ខ្លាំងក្លា ដោយសារគ្រោះរញ្ជួយដីក្នុងប្រទេស Ecuador។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៍មាន BBC ចេញផ្សាយមុននេះបន្តិច។ រហូតមកទល់ពេលនេះ កងទ័ពចំនួន ១០.០០០ នាក់និងប៉ូលិសចំនួន ៣៥០០ នាក់កំពុងត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ដែលរងផលប៉ះពាល់…

Update៖ មនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅអេក្វាទ័រ កើនដល់ ២៣៣នាក់

(គ្វីតូ)៖ គ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រនៅប្រទេសអេក្វាទ័រ បានបណ្តាលឲ្យមនុស្សស្លាប់ កើនឡើងដល់ទៅ ២៣៣នាក់ហើយ ស្របពេលដែល មនុស្ស ៥០០នាក់ទៀតរងរបួស។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន ប៊ីប៊ីស៊ី នៅយប់ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦។ អាជ្ញាធរដោះស្រាយគ្រាមានអាសន្នរបស់ប្រទេស អេក្វាទ័រ បានសម្រេចដាក់ខេត្តចំនួន…

នាយករដ្ឋមន្រ្តីបង្ហាញពីការឈឺចាប់ កាលពី៤១ឆ្នាំមុន ខណៈកម្ពុជាធ្លាក់ក្នុងរណ្តៅនរក

ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុក លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា ទន្ទឹមនឹងយើងអបអរសាទសប្បាយរីករាយបុណ្យចូលឆ្នាំថ្មីអស់រយះពេល៣ថ្ងៃកន្លងមកនេះ ក៏យើងទាំងអស់គ្នានៅចងចាំជានិច្ច ថ្ងៃទី ១៧ មេសា ១៩៧៥ នៅពេលដែលខ្មែរក្រហម ចូលកាន់កាប់ប្រទេសអស់រយះពេល ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ…

តាមបណ្តាផ្លូវជាតិ ចាប់ផ្តើមមមាញឹកចរាចរណ៍ហើយ ដូចនេះសូមបើកបរមានការប្រុងប្រយ័ត្ន

(ភ្នំពេញ): ប្រជាពលរដ្ឋរាប់មឺុន សែននាក់ ក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ៤ថ្ងៃមកនេះ បានចាកចេញពីរាជធានីភ្នំពេញ ដែលជាបណ្តុំនៃមនុស្សឆ្ពោះកាន់ទៅស្រុកភូមិកំណើតរៀងៗខ្លួន ដើម្បីជួបជុំបងប្អូន សាច់ញាតិ មិត្តភក្រ ជិតឆ្ងាយក្នុងពិធីបុណ្យជាតិឆ្នាំនេះ ក្នុងនោះរាជធានីភ្មំពេញ ត្រូវបានគេមើលឃើញថា ហាក់មានសភាពស្ងាត់ច្រងំ មិនសូវជាមានការចរាចរណ៍ឆ្លងកាត់ ប៉ុន្តែបើគិតត្រឹមថ្ងៃអាទិត្យទី១៧មេសានេះ ចរាចរណ៍ចាប់ផ្តើមមមាញឹកឡើងវិញហើយ ក្នុងនោះប្រជាពលរដ្ឋភាគច្រើនបានសម្រុកចូលមកភ្នំពេញវិញ ដើម្បីចូលធ្វើការងារនិងប្រកបមុខរបររកសុី នៅថ្ងៃច័ន្ទទី១៨មេសា ស្អែកនេះ…