គ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៦ ធៀបទៅនិងឆ្នាំ២០១៥ ថយចុះមួយលើក

(ខេត្តស្វាយរៀង)៖ យោងតាមរបាយការណ៍ នគរបាលចរាចរណ៍ផ្លូវគោក ខេត្តស្វាយរៀងបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង កើតទ្បើងសរុប៤លើក (លើផ្លូវជាតិលេខ១ មាន១លើក ផ្លូវខេត្ត២លើក និងផ្លូវលំ១លើក) ហើយបើប្រៀបធៀប និងបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៥ មានការថយចុះមួយលើកស្មើនិង២០ភាគរយ គឺ៤លើកលើ៥លើកមនុស្សរងគ្រោះ សរុប១២នាក់ ស្រី៣នាក់ លើ៨នាក់ មានការកើនទ្បើង៤នាក់ ស្មើរនិង៣៣ភាគរយ។ របាយការណ៍បានបញ្ជាក់ទៀតថា បានបណ្តាលមនុស្សស្លាប់១នាក់ លើ១នាក់…

បុរសជនជាតិអាមេរិកម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលយីហោ សីុធីអូត្រេះ

(ខេត្តព្រះសីហនុ)៖ មានភាពភ្ញាក់ផ្អើលមួយ នៅម៉ោង២១:០០នាទីយប់ថ្ងៃទី១៧ខែមេសាឆ្នាំ២០១៦ ដោយមានជនបរទេសម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់នៅបន្ទប់ជួលមួយកន្លែងនៅភោជនីយដ្ឋាន សុីធីអូត្រេះ (Restaurant Bar and Guesthouse OTHRES CITY ) ស្ថិតនៅក្រុម២ភូមិ៦ (អូត្រេះ) សង្កាត់៤ខេត្តព្រះសីហនុ។ មន្ត្រីនគរបាលបានបញ្ជាក់ថាជនបរទេសដែលស្លាបនេះមានឈ្មោះ PLANCK DAVID BRUCE ភេទប្រុស…

ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ទៅទស្សនាកំសាន្ដក្នុងព្រឹត្ដិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៦ មានចំនួន១លាន ៣សែននាក់

(ភ្នំពេញ)៖ បើទោះបីមានផល់ប៉ះពាល់ពីអាសធាតុក្ដៅក៍ដោយ ក៏ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ដែលអញ្ជើញ ចូលរួមទស្សនា និងកំសាន្ត នៅថ្ងៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ខេត្ដសៀមរាបនៅឆ្នាំ២០១៦នេះ មានចំនួន១លាន ៣សែននាក់ កើនឡើង ប្រមាណជា ៣០ភាគរយ បើធៀបកាលពីព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៥កន្លងទៅ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យ លោក សោម រតនា…

សភាជាតិរបស់ប្រេស៊ីល កំពុងធ្វើការបោះឆ្នោត សម្រេចដាក់ការចោទប្រកាន់លោកស្រីប្រធានាធិបតី Dilma Rousseff

(ប្រេស៊ីល)៖ សភាជាតិជាន់ទាបនៃប្រទេសប្រេស៊ីល បាននឹងកំពុងធ្វើការបោះឆ្នោត ដើម្បីឈានទៅរកការចោទប្រកាន់ លោកស្រីប្រធានាធិបតី Dilma Rousseff ពីបទធ្វេសប្រហែសក្នុងតួនាទី និងកេងចំណេញនយោបាយពីរដ្ឋាភិបាល ដែលពាក្យបណ្ដឹងមួយនេះ ត្រូវបានលោកស្រីធ្វើការបដិសេធ។ នេះបើយោងតាមទីភ្នាក់ផ្សាយព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។ សម្រាប់បទចោទប្រកាន់នេះ អាចធ្វើទៅរួច ឬមិនអាច…

រដ្ឋមន្ត្រីក្រសួងធនធានទឹក បញ្ជាឲ្យក្រុមការងារចុះធ្វើការសិក្សា និងស្តារកំណាត់ស្ទឹងស្វាយចេក ឡើងវិញជាបន្ទាន់

(ភ្នំពេញ)៖ ដើម្បីឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតដែលកំពុង កើតឡើងនៅតំបន់មួយចំនួន នៅខេត្តបន្ទាយមានជ័យ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក បានបញ្ជាឲ្យក្រុមការងារចុះធ្វើការសិក្សា និងលើកគម្រោងស្តារឡើងវិញជាបន្ទាន់ ដោយចាប់ផ្តើមនៅថ្ងៃទី១៨មេសានេះ ។ លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹកដែលដឹកនាំក្រុមការងារចុះធ្វើការសិក្សា និងលើកគម្រោងស្តារឡើងវិញជាបន្ទាន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីអំឡុងពេលចូលឆ្នាំ បានមានប្រសាសន៏ឲ្យដឹងថា…

ភ្ញៀវទេសចរណ៏ជាតិ អន្តរជាតិឆ្លងកាត់ចេញចូលតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបើប្រៀបធៀប និងឆ្នាំទៅកើនទ្បើងជាង៨ពាន់នាក់

(ស្វាយរៀង)៖ ក្នុងរយះពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺគិតពីថ្ងៃទី១៣.១៤.១៥.១៦មេសាភ្ញៀវទេសចរណ៍ដែលចេញចូលតាមច្រកទ្វារអន្តរជាតិបាវិតមានការកើនទ្បើងជាង៨ពាន់នាក់ បើប្រៀបធៀបទៅនិងបុណ្យចូលឆ្នាំថ្មី២០១៥កន្លងទៅនេះ។ យោងតាមមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹងថានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៦នេះ ចំនួនភ្ញៀវទេសចរណ៍ដែលចេញចូលតាមច្រកទ្វារបាវិតមានកាកើនទ្បើងបើប្រៀបទៅនិងឆ្នាំ២០១៥ ក្នុងអំទ្បុងចូលឆ្នាំថ្មីដូចគ្នាដោយកាលពីឆ្នាំ២០១៥ មានភ្ញៀវទេសចរណ៍ចំនួន១៥២៣៩ នាក់ហើយឆ្នាំ២០១៦នេះ ចំនួនភ្ញៀវទេសចរណ៍មានចំនួន២៤២៣៥នាក់គឺកើនទ្បើង៨៩៩៦នាក់។ មន្ត្រីនៃមន្ទីរទេសចរណ៍បានបញ្ជាក់ទៀតថា មានភ្ញៀវបរទេសចូលមកកំសាន្តនៅប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិ បាវិតខេត្តស្វាយរៀង មានចំនួន៥ សញ្ជាតិ គឺ…

មនុស្សជាង ១១០នាក់ស្លាប់ ដោយសាររលកកម្លៅខ្លាំងគ្របដណ្តប់ប្រទេសឥណ្ឌា

(ញូដេលី)៖ មន្ត្រីឥណ្ឌាបានបញ្ជាក់ប្រាប់ថា មនុស្សច្រើនជាង ១១០នាក់ហើយ បានស្លាប់ដោយសារវាយប្រហារដោយរលកកម្លៅពីព្រះអាទិត្យ នៅរដ្ឋTelangana និង Andhra ក្នុងប្រទេសឥណ្ឌានៅសប្តាហ៍ចុងក្រោយនេះ។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៌មាន Hindustantime ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី ១៨ ខែមេសាឆ្នាំ ២០១៦។ នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងបន្ថែមទៀតថា មនុស្សចំនួន ២៨នាក់បានស្លាប់…

ពលករ ខ្មែររាប់ម៉ឺននាក់ត្រឡប់ទៅធ្វើការនៅប្រទេសថៃក្រោយចូលឆ្នាំរួច

(ភ្នំពេញ)៖ ពលករខ្មែរទាំងប្រុសទាំងស្រី រាប់ម៉ឺននាក់បានសម្រុកចេញទៅ ធ្វើការងារនៅប្រទេសថៃ តាមច្រកព្រំដែននានា បន្ទាប់ពីបានឈប់សម្រាកពីការងារ មកចូលឆ្នាំខ្មែរជូបជុំគ្រួសារនៅស្រុកកំណើតរួចមកនោះ។ តាមសេចក្តីរាយការណ៏ពីច្រកព្រំដែនខ្មែរថៃកំម្រៀងខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងមួយថ្ងៃពោលនៅព្រឹកថ្ងៃចន្ទនេះមានពលករខ្មែរបានឆ្លងចូលទៅធ្វើការនៅថៃតាមច្រកខាងលើនេះមានដល់ជាងមួយម៉ឺននាក់។ រីឯព័ត៌មានពីច្រកអន្តរជាតិប៉ោយប៉ែតវិញ ពលករខ្មែរទាំងប្រុសទាំងស្រីមានរាប់ម៉ឺននាក់ឯណ្ណោះ រួមទាំងមានចេញតាមច្រករបៀងនានាផងដែរ៕

First News៖ រថយន្តក្រុងធ្លាក់ចូលជ្រោះនៅឥណ្ឌា បណ្តាលឲ្យមនុស្សស្លាប់ និងរបួស ៤០នាក់

(ញូដេលី)៖ ក្រុមល្ខោន អូប៉េរ៉ា ចំនួន ២៧នាក់បានស្លាប់ និង ១៣នាក់ផ្សេងទៀតរងរបួស បន្ទាប់ពី រថយន្តក្រុងដឹកពួកគេបានធ្លាក់ចូលទៅក្នុងជ្រោះនៅក្បែរផ្លូវធ្វើដំណើរនៃស្រុក Deogarh ស្ថិតនៅក្នុងរដ្ឋ Odhisa ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ…

ព្រះសង្ឃវត្តព្រះពុទ្ធឃោសាចារ្យផ្តល់ទេយ្យទានដល់អនុសាខាកាកបាទក្រហមខណ្ឌដូនពេញ

(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមខណ្ឌ ដូនពេញបានទទួលទេយ្យទានពីព្រះគ្រូ សិរីមង្គល ទួត ម៉េងឈុន ព្រះគ្រូសូត្រ ស្តាំគង់នៅនៅវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញក្រោមការចុះមកទទួលផ្ទាល់ពីលោកគួច ចំរើន ប្រធានកិត្តិយសអនុសាខាកាកបាទខណ្ឌនិងជាអភិបាលខណ្ឌដើម្បីយកទៅចែកជូនជនក្រីក្រនៅមូលដ្ឋានបន្តទៀត។ ព្រះគ្រូសូត្រស្តាំគង់នៅវត្តព្រះពុទ្ធឃោ សាចារ្យហៅវត្តចិនដំដែកខាងត្បូងមិនត្រឹមតែប្រគល់ទេយ្យទានជូនដល់អនុសាខាកាកបាទក្រហមខណ្ឌដូនពេញប៉ុណ្ណោះទេថែមទាំងមានការចែកអំណោយដល់ជនក្រីក្រ ចាស់ជរា ចំនួន15គ្រួសារថែមទៀតនៅក្នុងវត្តឃោសាចារ្យតែម្តងកាលពីរសៀលថ្ងៃទី១២ខែមេសា កន្លងទៅនេះ។ ព្រះគ្រូសូត្រស្តាំទួត ម៉េងឈុន បានមានពុទ្ធដីការថាអំណោយដែលបានចែកជូនដល់ជនក្រីក្រនិងចាស់ជរាចំនួន១៥គ្រួសារនាពេលនោះរួមមានក្នុង១គ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី១កេះ ទឹកក្រូច៥កំប៉ុ…