តើលោកពូទីន រំពឹងអ្វីពីរដ្ឋាភិបានថ្មីលោក ត្រាំ? ខណៈធ្វើព្រងើយមិនឆ្លើយតបអ្វីសោះ ពាក់ព័ន្ធនឹងការបណ្តេញអ្នកការទូតរុស្ស៊ី៣៥ នាក់របស់អាមេរិក
រុស្ស៊ីៈ រដ្ឋាភិបាលក្រុងមូស្គូនឹងមិនបណ្តេញអ្នកការទូតអាមេរិក ដើម្បីជាការឆ្លើយតបចំពោះការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលលោក អូបាម៉ា ដោយបណ្តេញអ្នកការទូតរុស្ស៊ីចេញពីអាមេរិកនោះទេ ក្នុងករណីអាមេរិកចោទប្រកាន់រុស្ស៊ីថា បានជ្រៀតជ្រែកចូល ក្នុងការបោះឆ្នោតតាមប្រព័ន្ធអ៊ីនធឺណេតនៅទូទាំងសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា។ នេះបើតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយក្នុងសេចក្តីថ្លែងការណ៏មួយ របស់រដ្ឋាភិបាលក្រឹមឡាំងថា «យើងនឹងមិនបង្កើតបញ្ហាសម្រាប់អ្នកការទូតអាមេរិកទេ…