អ្នកដំណើរលើយន្តហោះ ១៥៤ នាក់ ភ័យស្ទើរស្លាប់ ! ក្រោយពីឡុតម្នាក់ស្រវឹងស្រា

ឥណ្ឌូនេស៊ីៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូនេស៊ី Citilink បាននិយាយថា ខ្លួនបានដាក់ការស៊ើបអង្កេតពីទ្បុតម្នាក់ នៅលើយន្តហោះដែលដឹកអ្នកដំណើរ ១៥៤នាក់ ក្រោយរកឃើញថា រូបគាត់ ទទួលទានគ្រឿងស្រវឹង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ អនុប្រធានគមនាគមន៍ក្រុមហ៊ុន Citilink បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍…

ផ្ទុះគ្រាប់បែកនៅផ្សារប្រទេសហ្វីលីពីន រងរបួសមនុស្ស ៣២ នាក់

ហ្វីលីពីនៈ តាមអ្នកនាំពាក្យយោធា លោក Col. Benjamin Hao នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ករណីផ្ទុះគ្រាប់បែក នៅផ្សារកាលពីយប់ថ្ងៃពុធ អំឡុងពេលប្រារព្ធពិធីនៅខេត្ត Leyte ប្រទេសហ្វីលីពីន បានបណ្ដាលឲ្យរបួសមនុស្ស ៣២ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ…

ប្រទេសមហាអំណាចសេដ្ឋកិច្ច និងយោធាភ័យខ្លួន ! ក្រោយកូរ៉េខាងជើងបង្កើតនុយក្លេអ៊ែដ៏អស្ចារ្យនៅឆ្នាំ២០១៧

បរទេសៈ ការព្រួយបារម្ភកាន់តែខ្លាំង ខណៈដែលប្រទេស​កូរ៉េ​ខាង​ជើង​នឹង​បង្កើន​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួនកាន់តែខ្លាំង ដោយសារតែ​មាន​ការ​ផ្លាស់ប្ដូរ​ការ​ដឹកនាំ ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ លោក Thae Yong-ho ដែល​ធ្លាប់​ជាអតីត​មន្ត្រី​ការទូត​ជាន់​ខ្ពស់​ទី​ពីរ​របស់​កូរ៉េ​ខាង​ជើង​ប្រចាំ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស បាន​និយាយ​ថា ដោយសារតែ​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី និង​សហរដ្ឋ​អាមេរិក​កំពុង​ឈាន​ដល់​ការ​ផ្លាស់​ប្ដូរ​ថ្នាក់​ដឹកនាំ កូរ៉េ​ខាង​ជើង​សម្លឹង​ឃើញ​ថា…

លោក John Kerry ព្រមានអ៊ីស្រាអែលលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយប៉ាឡេស្ទីន

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាននិយាយថា « សេចក្ដីរំពឹងទុកនៃកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយផ្អែកលើដំណោះស្រាយរដ្ឋទាំងពីរ គឺស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បំផុត»។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៦។ លោកអះអាងថា ការសាងសង់អគារលើដីប៉ាទ្បេស្ទីន របស់អ៊ីស្រាអែលដោយខុសច្បាប់ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាធិបតេយ្យ…

ករណីគ្រោះរញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័រវាយប្រហារ នៅជប៉ុន

ជប៉ុន: យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន នៅល្ងាចថ្ងៃពុធនេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីបឋមមួយកម្រិត ៦,៣ រ៉ិចទ័រ បានវាយប្រហារនៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ រញ្ជួយដីនេះ បានវាយប្រហារខេត្ត Ibaraki ភាគខាងជើងរដ្ឋធានីតូក្យូ…

វាយប្រហារដែនអាកាសនៅស៊ីរី សម្លាប់ជនស៊ីវិល ២២ នាក់

ស៊ីរីៈ ការវាយប្រហារដែនអាកាសមួយ នៅថ្ងៃពុធនេះ មិនទាន់ដឹងច្បាស់ថា ជាយន្តហោះខាងក្រុមណានៅទ្បើយទេ គឺបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២២នាក់ ក្នុងនោះរួមមានកុមារ ១០ នាក់ផង ដែលស្ថិតនៅកន្លែងគ្រប់គ្រង ដោយក្រុមរដ្ឋឥស្លាម នៅភាគខាងកើតប្រទេសស៊ីរី។ នេះយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែ ធ្នូ​…

ថ្នាំញៀនជិត ២ពាន់គ្រាប់ ត្រូវអាជ្ញាធររឹបអូស

ថៃៈ ជនជាតិបរទេសពីរនាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលិសថៃរកឃើញគ្រឿងញៀនកូកាអ៊ីន ជាង៤គីឡីក្រាម នៅក្នុងកាបូបរបស់ពួកគេ នៅពេលមកដល់ព្រលានយន្តហោះសុវណ្ណភូមិ និងម្នាក់ទៀត ត្រូវចាប់ខ្លួននៅសណ្ឋាគារមួយ ក្នុងគ្រាដែលគេទំនាក់ទំនងមកកាន់នាក់ទាំងពីរនោះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ ប៉ូលិសថៃបាននិយាយ ជនជាប់ចោទទាំងពីរបានសារភាពថា ខ្លួនត្រូវបានជួលឱ្យរត់ពន្ធថ្នាំញៀនចូលទៅក្នុងប្រទេសថៃ ដោយថ្នាំញៀនកូកាអ៊ីននេះ នឹងត្រូវបញ្ជូនទៅកាន់បុរសម្នាក់ផ្សេងទៀត…

របួស ៣០ នាក់ ដោយសាររថភ្លើងរអិលធ្លាក់ផ្លូវ នៅឥណ្ឌា

ឥណ្ឌា: មន្ត្រីប៉ូលិសផ្លូវដែក នៅថ្ងៃពុធនេះ បាននិយាយថា រថភ្លើងធ្លាក់ផ្លូវ នៅភាគខាងជើងប្រទេសឥណ្ឌា បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣០ នាក់រងរបួស ចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាព នៃបណ្តាញផ្លូវរថភ្លើង ដែលមានវ័យចំណាស់នេះ។ នេះបើយោងតាមរយៈ សារព័ត៌ចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៦។ តាមក្រសួងផ្លូវដែក បានឲ្យដឹងថា រថភ្លើងបានរអិលធ្លាក់ផ្លូវ…

គ្រូស្រីចិត្តអប្រិយ៍ វាយសិស្សអាយុ ៧ ឆ្នាំ របួស ១០០ កន្លែង

គ្រូស្រីស្អាតតែរូបរាង តែសន្ដានចិត្តអប្រិយ៍ បានវាយកូនសិស្សរបស់ខ្លួន ដែលរៀនថ្នាក់ទី ១ នៅសាលារៀន របួស ១០០ កន្លែងដោយអាងហេតុផលថា ក្មេងគេចម៉ោងសិក្សាមិនចូលរៀន លុះសិស្សទៅដល់ផ្ទះម្ដាយមានការសង្ស័យថា កូនហេតុអីយំខ្លាំង មានភាពភ័យរន្ធត់ មានអារម្មណ៏ខ្លាចមិនហ៊ានចេញមុខ ក៏ស្រាប់តែដោះអាវកូនចេញ ឃើញដងខ្លួនកូនពោពេញទៅស្នាមរំពាត់ នឹងស្នាមជាំខ្មៅនៅពេញខ្លួន ។ ក្នុងថ្ងៃកើតហេតុ កុមារាអាយុ…

រុស្ស៊ីផ្ទុះកំហឹងដាក់អាមេរិក ក្រោយផ្គត់ផ្គង់​សព្វា​អាវុធ​ដល់​ក្រុមឧទ្ទាមនៅស៊ីរី

រុស្ស៊ី​ក្តៅស្លឹកត្រចៀក ក្រោយសហរដ្ឋអាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ បានសម្រេចចិត្ត ​ក្នុង​ការបន្ធូរ​បន្ថយ​ការដាក់​កម្រិត​លើ​ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​ស៊ីរី​ គឺ​ជា​សកម្មភាព​បង្ករឿង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​កងកម្លាំង​រុស្ស៊ី​ និង​ផលប្រយោជន៍​ផ្សេង​ទៀត​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី ​លោកស្រី ​Maria Zakharova ​បាន​រិះគន់​ការកែប្រែ​គោល​នយោបាយ​របស់​អាមេរិក​​ជុំវិញ​ការផ្គត់ផ្គង់​សព្វា​អាវុធ​ដល់​ក្រុមឧទ្ទាម ដោយ​រួម​មាន​ទាំង​រថក្រោះ​បាញ់​យន្តហោះ ត្រូវ​បាន​សរសេរ​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ថ្មី​នេះ។ លោក​ស្រី​សំដៅ​ទៅ​លើ​វិធានការ​ការពារ​មួយ​…