តារាចម្រៀង ផាន់ ណាវី បង្ហាញមុខនៅកម្ពុជា

ក្រោយពីបានសម្ងំរស់នៅសហរដ្ឋអាមេរិកកសាងសុភមង្គលគ្រួសាររហូតដល់មានកូនប្រុស២នាក់ អ្នកនាងផាន់ ណាវី ដែលធ្លាប់ល្បីឈ្មោះនៅក្នុងពិភពចម្រៀងបានបង្ហាញខ្លួននៅលើទឹកដីកំណើតគួរអោយភ្ញាក់ផ្អើលកាលពីថ្ងៃទី២៨ មករា។ យ៉ាងណាមិញអ្នកនាងថា មិនទទួលឡើងឆាក និងបង្ហាញមុខក្នុងកម្មវិធីសិល្បៈនោះទេ ដោយសារតែអ្នកនាងមកក្នុងគម្រោងការងារផ្ទាល់ខ្លួន ហើយប្រញាប់ទៅវិញភ្លាមៗ។ អ្នកនាងផាន់ ណាវី ដែលត្រូវគេស្គាល់ថាជាអតីតតារាចម្រៀងក្នុងក្រុម«រ៉ៃមាស»និងជាតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង បានអះអាងថាអ្នកនាងចុះមកកម្ពុជាលើកនេះ គឺចុះមកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដើម្បីមកបំពេញការងារផ្ទាល់ខ្លួន ក៏ត្រូវតែឡើងទៅអាមេរិកអោយបានឆាប់បំផុត ដោយសារតែអ្នកនាងសុំច្បាប់ការងារបានតែប៉ុន្មានថ្ងៃ និងមិនចង់ទុកកូនប្រុសទាំង២ចោលយូរ។ អ្នកនាងថាខ្លួនមកព្រោះមានការបន្ទាន់…

រំភើបជំនួស! ពេល លី វាហេទ ប្រកាសថាមិនអាចខ្វះ សុខ សោម៉ាវត្តី

មកទល់ពេលនេះចំណងស្នេហ៍រវាងកីឡាករបាល់ទាត់លោក លី វាហេទ និងតារាសម្ដែងស្រីអ្នកនាងសុខ សោម៉ាវត្តី កាន់តែធ្វើអោយមានការចាប់អារម្មណ៍ទ្វេរដង ដោយសារតែអ្នកទាំងពីរបើកចំហរមិនដូចមុន។ ក្នុងចំណោមការបង្ហោះអោយឃើញពីទំនាក់ទំនងជាមួយនឹងសុខ សោម៉ាវត្តី ទាំងអស់ គេចាប់អារម្មណ៍ឃើញសំណេរមួយដែលភាគីខាងប្រុសប្រកាសថា មិនអាចខ្វះអ្នកនាងបានទេ ក្នុងពេលដែលសំណេរខ្លះ ក៏លោកបញ្ជាក់ថាអ្នកនាងគឺជាគូជីវិតមិនអាចបែកគ្នានៅក្នុងជីវិតជាដើម ដែលសូម្បីតែអ្នកគាំទ្រក៏រំភើបជំនួស។ ក្នុងចំណោមការបង្ហោះទាំងអស់របស់លោក លី វាហេទ គេឃើញកីឡាករវ័យក្មេងរូបនេះកាន់តែបង្ហាញយ៉ាងច្បាស់ថា ថាលោកអត់ខ្វល់ពីអតីតកាលរបស់អ្នកនាងសុខ…

ចរិយា ពេជ្រ និងស្វាមី ផ្អែមល្ហែម លើទឹកដីជប៉ុន

តាំងពីថ្ងៃទី២៦ មករា មកម៉្លេះ ដែលតារាសម្ដែងអ្នកនាង ចរិយា និងលោក ចឺម ជាស្វាមី បានទៅដល់ទឹកដីជប៉ុន ដោយអ្នកទាំងពីរបានរំលេចអនុស្សាវរីយ៍យ៉ាងផ្អែមល្ហែមបន្ទាប់ពីបានរៀបការ។ នេះជាដំណើរចេញក្រេបទឹកឃ្មុំ របស់ប្ដីប្រពន្ធទាំងពីរ ដែលក្រោយបញ្ចប់ការកម្សាន្តប្រមាណជា១អាទិត្យនៅលើទឹកដីជប៉ុននេះ គឺស្វាមីរបស់អ្នកនាងនឹងចេញទៅប្រទេសអូស្ត្រាលី ដោយទុកអ្នកនាងអោយនៅស្រុកខ្មែរមួយរយៈ។ ដំណើរកម្សាន្តជាលក្ខណៈក្រេបទឹកឃ្មុំនោះ អ្នកនាង និងស្វាមីបានបង្ហាញនូវភាពផ្អែមល្ហែមគួរអោយច្រណែននោះផង អមដោយទិដ្ឋភាពស្រស់ស្អាតនៅលើទឹកដីជប៉ុន។ នៅមិនទាន់ដឹងថាអ្នកនាង…

សុគន្ធ ដេវីត ស្ដាយមិនបានធ្វើរឿងមួយ ក្រោយទៅដល់សិង្ហបុរី

តាំងពីថ្ងៃទី២៨ មករា ម្ល៉េះដែលតារាសម្ដែង និងជាតារាចម្រៀងប្រចាំផលិតកម្ម BN លោក សុគន្ធ ដេវីត បានឡើងទៅដល់ប្រទេសសិង្ហបុរី ដោយលោកគម្រោងដើរលេងរយៈពេល៤យប់៥ថ្ងៃនៅលើដែនកោះដ៏ស៊ីវិល័យនោះ និងប្រទេសម៉ាឡេសីផង។ យ៉ាងណាមិញ រហូតដល់ពេលដែលលោកបានទៅដល់ទីនោះ ទើបលោកនឹកថាជារឿងសោកស្ដាយដែលលោកបានមិនធ្វើរឿងមួយ។ លោក សុគន្ធ ដេវី និយាយថាលោកឡើងមកកម្សាន្តនៅក្នុងប្រទេសសិង្ហបុរី មិនមែនមកក្នុងគម្រោងការងារ ឬក្រោមការស្ពុនស័ររបស់អ្នកណានោះទេ…

ឈួន សុវណ្ណឆៃ បង្កើតក្រុមផលិតOriginal Song

យោងតាមកិច្ចសម្ភាសន៍ដោយផ្ទាល់ គឺអ្នកនាងឈួន សុវណ្ណឆៃ បានត្រៀមបទចម្រៀងនិពន្ធថ្មីប្រមាណជា១០បទយ៉ាងតិច ដោយអ្នកនាងនឹងចេញក្នុងពេលឆាប់ៗខាងមុខ ដើម្បីអោយចំមុនអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ។ អ្នកនាងរំពឹងថាបទចម្រៀងដែលគ្រោងនឹងចេញបង្ហោះនោះនឹងទទួលបានគាំទ្រពេញទំហឹងទាំងនៅលើឆាក និងនៅបណ្ដាញសង្គមយូធូបនោះផង។ អ្នកនាងឈួន សុវណ្ណឆៃ និយាយថាអ្នកនាងបានរៀបចំក្រុមផលិតបទថ្មីសម្រាប់ខ្លួនឯងរួចរាល់អស់ហើយ ដោយនៅតែថ្ងៃចេញលក់ និងចេញបង្ហោះដើម្បីអោយស្គាល់ថាអ្នកនាងក៏មានបទ Original Song ផ្ទាល់ខ្លួននៅលើទីផ្សារប៉ុណ្ណោះ។ បទចម្រៀងទាំងនោះគឺអ្នកនាងផ្ដោតលើបទប្រភេទបែបមនោសញ្ចេតនា បទបែបកន្ទ្រឹម និងបទបែបប្រពៃណីខ្មែរតែម្ដង ដោយអ្នកនាងបញ្ជាក់ថាបើតារាចម្រៀងចាស់ៗដូចជាអ្នកនាងមិនប្រឹងធ្វើបទដែលជាប្រភេទបទថ្មី…

ចែមុំ មីកាសា បង្ហាញមុខក្នុងសិល្បៈ ក្រោយជាប់ពន្ធនាគារ

មានការភ្ញាក់ផ្អើលនៅក្នុងសង្គមហ្វេសប៊ុកយ៉ាងខ្លាំង បន្ទាប់អ្នកស្រី ចាន់ ស្រីណុច ហៅ ចែមុំ អតីតម្ចាស់ហាងធ្វើសក់មីកាសា ដ៏ល្បីឈ្មោះត្រូវគេឃើញបង្ហាញខ្លួនក្នុងហាងផឹកស៊ីជួបជុំអ្នកសិល្បៈធំដុំមួយកាលពីយប់ថ្ងៃទី២៧ មករា ដោយមានតារាសិល្បៈមួយចំនួនមានវត្តមានផង បន្ទាប់ពីអ្នកស្រីត្រូវគេដឹងថាបាត់មុខឈឹងពីក្នុងសិល្បៈ និងមុខជំនួញព្រោះតែជាប់ពាក់ព័ន្ធនឹងការជួញដូរតារាក្មេងៗអោយតាតា។ អ្នកនាងត្រូវបានតុលាការប្រកាសសាលក្រមអោយជាប់ពន្ធនាគារ ៤ឆ្នាំ៦ខែ កាលពីថ្ងៃទី១២ មីនា ២០១៣ ដោយរាប់មកដល់ពេលនេះគឺទោសរបស់អ្នកស្រីត្រូវបានបញ្ចប់ហើយ។ ការបង្ហាញខ្លួនរបស់ ចែមុំមីកាសា…

ពិធីករមុខកូនកាត់ អាម៉ាសូ ប្រកាសដើរចេញពីពិធីករ

ខុសពីតារាភាគច្រើនដែលបានប្រកាសលុកលុយដោយមិនខ្លាចពីការលំបាកនៅក្នុងវិថីសិល្បៈអោយតែបានល្បីឈ្មោះ ពិធីប៉ុស្ដិ៍លេខ៣ ដែលត្រូវគេស្គាល់ភាគច្រើនរួចមកហើយតាមរយៈការនិយាយក្នុងកម្មវិធីវិទ្យុ៨៨ របស់ប៉ុស្ដិ៍លេខ៣ លោកជា ចិន ហៅ អាម៉ាសូ បែរជាប្រកាសថានឹងដកខ្លួនពីសិល្បៈយ៉ាងឆាប់បំផុតក្នុងពេលដ៏ខ្លី។ ការលើកឡើងរបស់លោកគឺបន្ទាប់ពីមានសម្ពាធការងារច្រើនឡើងធ្វើអោយលោកពិបាកទ្រាំ ចាប់តាំងពីបានក្លាយជាពិធីករទូរទស្សន៍ ដែលលោកប្រកាសថាមិនចង់ប្រឈមមុខ។ លោក អាម៉ាសូ និយាយថាជំនាញពិតប្រាកដរបស់លោកគឺជាពិធីករវិទ្យុឯណោះទេ ប៉ុន្តែដោយសារតែលោកមានបំណងចង់ក្លាយជាពិធីករទូរទស្សន៍ទើបលោកសម្រេចចិត្តផ្លាស់ប្ដូរការងារពីវិទ្យុមកអានព័ត៌មាននៅប៉ុស្ដិ៍លេខ៣ និងបានវិវត្តន៍ខ្លួនក្លាយជាពិធីករក្នុងកម្មវិធីសម្ភាសន៍តារាសិល្បៈមួយនៅប៉ុស្ដិ៍លេខ៣។ ជំហានផ្លាស់ប្ដូរពីការបន្លឺសំឡេងតាមវិទ្យុ មកក្លាយជាពិធីលើកញ្ចក់ទូរទស្សន៍បានធ្វើអោយលោកទទួលបានការចាប់អារម្មណ៍គួរសមដោយសារតែក្នុងរយៈពេលដែលលោកបម្រើការនៅក្នុងវិទ្យុ គឺមានប្រិយមិត្តជាច្រើនមកហើយបានស្គាល់កេរ្តិ៍ឈ្មោះលោកគឺអាម៉ាសូ…

គឹម លីហ្សា ត្រូវប៉ាន់ទាំងម្ដាយទាំងកូន!

ដំណើរមកលេងស្រុកលើកនេះ តារាសម្ដែងអ្នកនាងគឹម លីហ្សា មិនត្រឹមតែប្រកាសឡើងឆាក និងទទួលថតមុនដំណើរត្រឡប់ទៅអូស្រ្តាលីវិញប៉ុណ្ណោះទេ អ្នកនាងក៏បានបញ្ជាក់ថាមានក្រុមផលិតករ និងអ្នកត្រូវការអោយអ្នកនាងចេញថត និងឡើងឆាកទាក់ទងមកជាច្រើនរហូតដល់អ្នកនាងអត់មានពេលទំនេរ។ ក្នុងនោះសូម្បីតែកូនប្រុសរបស់អ្នកនាង ក៏ត្រូវបានក្រុមហ៊ុនផលិតផលទឹកដោះគោ និងផលិតប្រើប្រាស់របស់កូនក្មេងធំមួយ ទាក់ទងអោយថតស្ពតផងដែរ ដោយអ្នកនាងគម្រោងនឹងទទួលហើយ។ អ្នកនាងគឹម លីហ្សា និយាយថាគ្រាន់តែចុះមកដល់ប្រទេសកម្ពុជាភ្លាម គឺថាអ្នកនាងមានទីផ្សារទាំងខ្លួនឯង និងកូនប្រុសតែម្ដង ដោយសារតែស្ពតទឹកដោះគោ និងផលិតកូនក្មេង២-៣ក្រុមហ៊ុនបានទាក់ទងមក…

លេចមុខបានមួយរឿងនៅCTN ! ស៊ូ បញ្ញា ឡើងផ្ទះជាង២០ម៉ឺនដុល្លារ យ៉ាងកាលីប

ក្នុងពិភពសិល្បៈតារាសម្ដែងលោកស៊ូ បញ្ញា មិនសូវមានមុខសម្ដែងរឿងប៉ុន្មានទេ ដោយសារតែលោកជាប់រវល់ការងាររដ្ឋ ស្របគ្នាដែលគ្រួសាររបស់លោកក៏មិនសូវចង់អោយលោកបង្ហាញខ្លួនក្នុងតំណែងជាតួភេទទី៣។ យ៉ាងណាមិញ ក្រោយពីបានសម្ដែងជាតួលេចធ្លោគួរសមក្នុងរឿង«គ្រូពេទ្យកំណើតស្នេហ៍»ដែលជារឿងភាគរបស់CTN ស្រាប់តែលោកឡើងកាលីបធ្វើពិធីឡើងផ្ទះតម្លៃជាង២០ម៉ឺនដុល្លារតែម្ដង កាលពីយប់ថ្ងៃទី២៧ មករា នៅអកគីដេវីឡា។ ផ្ទះវីឡាដែលលោកបានធ្វើពិធីសម្ពោធយ៉ាងអធឹកអធមនោះ មានវត្តមានសិល្បៈចូលរួមគួរសម បើទោះជាលោកទើបតែបានរំលេចស្នាដៃក្នុងរឿងបានតិច និងទើបលេចធ្លោបានមួយរឿងក្រោយពី CTN ដាក់បញ្ចាំងភាពយន្តរឿង «គ្រូពេទ្យកំណើតស្នេហ៍» ដោយលោកត្រូវគេអោយសម្ដែងជាភេទទី៣ ហើយមានចរិតចេកចូច។…

ខណៈដែលដៃគូធ្លាក់ សោភា ទេពី បានឡើងទៅកាន់វគ្គ Green Miles!

ការប្រឡងកម្មវិធីCambodian Idol ក្នុងវគ្គ Theater Round ក្នុងជុំទី២ កាលពីយប់ថ្ងៃទី២៦ មករា បេក្ខនារី ញឹម សួនសោភាទេពី ដែលត្រូវគេស្គាល់ថាជាដៃគូចម្រៀងក្នុងកម្មវិធីសប្បុរសធម៌ជាមួយនឹងបេក្ខជន វង្ស ថាណាន់ បានប្រឡងជាប់យ៉ាងរំភើយ ក្នុងពេលដែលដៃគូរបស់នាងមិនមានឱកាសបន្តទៅកាន់វគ្គបន្ទាប់។ នាងត្រូវគេឃើញច្រៀងបទបានកាន់តែល្អ ក្នុងពេលដែលដៃគូចម្រៀងរបស់នាងបានសាងកំហុស ភ្លេចប៉ារ៉ូល និង…