២០១៧ និង២០១៨ យ៉េយ៉េ ខួបខុសថ្ងៃគ្នា ទាំង២លើក
កាលពីឆ្នាំ២០១៧ តារាកំប្លែងកញ្ញា យ៉េយ៉េ ខួបយ៉ាងអធឹកអធមម្ដងនៅថ្ងៃទី៥ មករា ឆ្នាំ២០១៧ ដោយនាងប្រកាសថានោះជាថ្ងៃកំណើតរបស់នាងដែលនាងបានមើលឃើញពន្លឺថ្ងៃ។ ដោយឡែកនៅក្នុងឆ្នាំ២០១៨នេះ នាងក៏បានធ្វើខួបជាលក្ខណៈធំដុំផងដែរ តែបានធ្វើចំថ្ងៃទី២៣ មករា ដោយនាងក៏ប្រកាសថានោះជាថ្ងៃកំណើតរបស់នាងផងដែរ។ អ៊ីចឹងហើយទើបអ្នកបានចូលរួមថ្ងៃខួបរបស់នាងកាលពីឆ្នាំមានភាពច្របូកច្របល់ ដោយសារតែនាងជាម្ចាស់កម្មវិធីសុទ្ធតែបានប្រកាសថាថ្ងៃដែលនាងប្រារព្ធពិធីនេះនោះគឺជាថ្ងៃកំណើត ដែលធ្វើអោយគេមិនដឹងថារវាងថ្ងៃទាំងពីរតើថ្ងៃណាជាថ្ងៃកំណើតពិតប្រាកដ។ ក្នុងពេលឡើងប្រកាសដាក់ក្បាលមេក្រូ កញ្ញា យ៉េយ៉េ និយាយថាសប្បាយចិត្តណាស់ដែលភ្ញៀវកិត្តិយសបានបង្ហាញខ្លួនក្នុងពិធីខួបរបស់នាង ដែលមិនខុសពីផ្ដល់កិត្តិយសធ្វើអោយនាងសប្បាយចិត្ត…