មេដឹកនាំកូរ៉េខាងត្បូង ថាការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ គឺជាផ្លូវឆ្ពោះទៅរកសន្តិភាព

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយកាលពីថ្ងៃពុធថា ការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ គឺជាផ្លូវឆ្ពោះទៅរកសន្តិភាព ដោយការថ្លែងបែបនេះ បានកើតទ្បើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង យល់ព្រមបញ្ជូនអត្តពលិករបស់ខ្លួន ទៅប្រកួតកីឡាអូឡាំពិករដូវរងា នៅកូរ៉េខាងត្បូងនាពេលខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមករា…

ស្នាដៃរឿង«ធ្មប់» របស់ ហ៊ុយ យ៉ាឡេង ល្បីតាំងពីមុនបញ្ចាំង!

បន្ទាប់ពីបានទទួលជោគជ័យក្នុងរឿង«វិកលចរិត»លោកហ៊ុយ យ៉ាឡេង ដែលត្រូវដែលគេស្គាល់ថាជាផលិតករ និងជាអ្នកសម្ដែងក្នុងរឿងដោយផ្ទាល់ បានបញ្ចេញស្នាដៃរឿង«ធ្មប់»មួយទៀតភ្លាមៗ ដោយរឿងរបស់លោកនឹងត្រូវដាក់បញ្ចាំងលក់សំបុត្រនៅថ្ងៃទី២៥ មករា នេះហើយ។ ភាពយន្តដែលគ្រោងនឹងដាក់បញ្ចាំងនេះ ត្រូវគេមើលឃើញថានឹងមិនពិបាកអោយលោកទទួលបានការគាំទ្រខ្លាំងជាថ្មីនោះទេ បន្ទាប់ពីឈុតឆាកខ្លីដែលបានបង្ហោះឡើងស្ដីពីសាច់រឿងនេះ គឺមានអ្នកអន្ទះសារចង់ទិញសំបុត្រទស្សនាយ៉ាងច្រើនរួចទៅហើយ។ យោងតាម Trailer ដែលបានបង្ហោះ គឺរឿង «ធ្មប់» របស់លោក ហ៊ុយ យ៉ាឡេង…

ទើបតែលេចធ្លោនៅចិន បញ្ញា សិទ្ធិ ក្លាយជាតំណាងកម្ពុជាទៀតហើយ នៅថៃ

គ្មានអ្នកណាមិនកោតសរសើរនោះទេ បន្ទាប់ពីលោកបញ្ញា សិទ្ធិ ត្រូវបានជ្រើសជាពិធីករតំណាងឲ្យប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍អន្តរជាតិធំមួយ ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះក្នុងការប្រគំតន្ត្រី និងបង្ហាញវប្បធម៌ស្ដីពីប្រទេសក្នុងតំបន់ទន្លេមេគង្គ កាលពីចុងឆ្នាំ២០១៧កន្លងទៅ។ ដោយឡែកនៅថ្ងៃទី១២ មករានេះ លោកត្រូវបានជ្រើសអោយធ្វើជាតំណាងប្រទេសកម្ពុជា ក្នុងនាមជាពិធីករបែបនេះដូចគ្នានៅក្នុងប្រទេសថៃទៀតហើយ ដើម្បីបង្ហាញខ្លួននៅលើវេទិកាជាមួយនឹងពិធីករវៀតណាម និងពិធីកររបស់ម្ចាស់ផ្ទះគឺថៃ នៅក្នុងព្រឹត្តិការណ៍ស្ដីពីសេដ្ឋកិច្ចកម្ពុជា ថៃ និងវៀតណាមប្រចាំឆ្នាំ២០១៨។ យោងតាមទម្លាយអោយដឹងគឺប្រទេសកម្ពុជា នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍សេដ្ឋកិច្ចកម្ពុជាវៀតណាមថៃ ចាប់ពីថ្ងៃ ១២…

លី ច័ន្ទសីហា សម្រាលបានកូនស្រី!..

កាលពីយប់ថ្ងៃទី៩ មករា តារាសម្ដែងអ្នកនាង លី ច័ន្ទសីហា បានសម្រាលកូនស្រីហើយ ដោយអ្នកនាង និងកូនស្រីក៏មានសុខភាពល្អណាស់ដែរ នៅប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីចេញពីបន្ទប់សង្គ្រោះបន្ទាន់។ មុនពេលសម្រាលគេឃើញគ្រួសាររបស់នាង និងគ្រួសារស្វាមី ទៅរង់ចាំនាងសម្រាលកូនស្រី ដើម្បីលើកទឹកចិត្តដល់នាងដែលបានក្លាយជាកូនម្ដាយរបស់ក្មេងស្រីម្នាក់។ លោក លី សុជុន ឪពុករបស់អ្នកនាងលី ច័ន្ទសីហា បង្ហោះក្រោយពីកូនស្រីសម្រាលកូនស្រីថា…

ថៃ ប៊ុននាង បោះបង់សិល្បៈ សម្ងំបួសនៅភ្នំស្រង់

តាំងពីថ្ងៃទី៦ មករា មកម្ល៉េះ ដែលតារាសម្ដែងប្រចាំផលិតកម្មចក្រវាទ្ប លោក ថៃ ប៊ុននាង បានបួសជាព្រះសង្ឃ ដោយលោកបានគង់នៅក្នុងវត្តអន្លុងបេង នៅលើភ្នំស្រង់ក្នុងខេត្តកំពង់ស្ពឺ យ៉ាងស្ងប់ស្ងាត់។ មានហេតុផល៣ ដែលលោកសម្រេចចិត្តបួសបែបនេះ ខណៈដែលលោកក៏បានបោះបង់ការសិល្បៈ និងការគ្រប់គ្រងផលិតកម្មចក្រវាទ្បរហូតដល់មួយខែឯណោះ ដើម្បីជ្រះថ្លានៅក្នុងវិស័យព្រះពុទ្ធសាសនានេះ។ លោកថៃ ប៊ុននាង បានអះអាងមុនពេលសាងផ្នួសជាព្រះសង្ឃថា លោកមានបំណងចង់បួសបែបនេះជាយូរមកហើយ…

ស៊ូ ស៊ីរីកា ត្រូវបានប្រកាសជា តំណាងព្រឹត្តិការណ៍មហោស្រពកវីនិពន្ធ !

នៅក្នុងពិធីសន្និសីទសារព័ត៌មាននៅផ្សារកុងតឺណឺទួលសង្កែ កាលពីថ្ងៃទី៩ មករា អ្នករៀបចំព្រឹត្តិកាណ៍មហោស្រពកវីនិពន្ធប្រចាំឆ្នាំ២០១៨ បានប្រកាសអោយដឹងថាតារាចម្រៀង កញ្ញា ស៊ូ ស៊ីរីកា គឺជាតំណាងព្រឹត្តិការណ៍មួយនេះ ដោយកញ្ញាមិនត្រឹមតែចូលរួមធ្វើជាអ្នកចម្រៀងនៅពេលមហោស្រពកវីនិពន្ធដំណើរការនៅសាលាតិចណូនាថ្ងៃទី១៤ មករា ប៉ុណ្ណោះទេ តែក៏ត្រូវដើរតួជាអ្នកបំផុសព្រឹត្តិការណ៍មួយនេះ ដើម្បីលើកទឹកចិត្តដល់អ្នកនិពន្ធ និងស្នាដៃរបស់អ្នកនិពន្ធផងដែរ។ លោក ហម សុខនី អ្នករៀបចំព្រឹត្តិការណ៍មហោស្រពកវីនិពន្ធ បានថ្លែងប្រាប់ថា…

សុវណ្ណ ចាន់រតនា ក្រហើយកូនឈឺទៀត

ក្រោយពីត្រូវចោរកាច់ករម៉ូតូនៅក្នុងទីតាំងផ្ទះជួលនៅម្ដុំផ្សារសេនជូរី ពោធិ៍ចិនតុង តារាសម្ដែងដែលត្រូវគេស្គាល់ថាទាហានស័ក្ដិមួយលោក សុវណ្ណ ចាន់រតនា បានសារភាពថាខ្លួនពិតជាមិនខុសពីក្រហើយកូនឈឺនោះទេ ដោយសារតែលោកដ្បិតថាបានសម្ដែងរាល់ថ្ងៃ តែប្រាក់ចំណូលមិនគ្រាន់សម្រាប់ការចំណាយទៅវិញ ខណៈដែលប្រាក់ខែទាហានក៏ទាបសឹងមិនគ្រប់តម្រូវការ។ លោកចាត់ទុកថាម៉ូតូZoomer-X ២០១៧ កាលពីព្រឹកថ្ងៃទី៨ មករា មុននេះ គឺជារឿងស៊យក្នុងពេលដែលលោកស្ថិតក្នុងការខ្វះមុខខ្វះក្រោយផង ស្រាប់តែត្រូវបាត់ម៉ូតូមួយទៀត។ លោក សុវណ្ណ ចាន់រតនា និយាយថា…

តារាសិចស៊ី ម៉ូលីកា ចាប់ផ្ដើមកែវាសនា ក្រោយស្ងប់ស្ងាត់នៅផលិតកម្មរ៉ុក !

មកទល់ពេលនេះតារាចម្រៀងស៊ិចស៊ី កញ្ញា ម៉ូលីកា ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងប្រចាំផលិតកម្មរ៉ុក បានសារភាពថាអាជីពចម្រៀងរបស់នាងហាក់មិនសូវលេចធ្លោរតាមការចង់បាននោះទេ បើទោះជានាងប្រឹងច្រៀង និងប្រឹងបញ្ចេញភាពស៊ិចស៊ី ដើម្បីទាក់ភ្នែកមហាជន។ យ៉ាងណាមិញ នាងបានសម្រេចចិត្តកែប្រែជោគវាសនា តាមរយៈចំណាយលុយលើកខ្ទង់ច្រមុះអោយមានហុងស៊ុយ ដោយតាំងពីលើកសម្រស់ដោយមានច្រមុះថ្មីមក ក្រៅពីទទួលបានការចាប់អារម្មណ៍ជាងមុន ក៏រកចំណូលបានមិនគួរអោយជឿផងដែរ តាមអនឡាញ។ កញ្ញា ម៉ូលីកា បានសារភាពថា តាំងពីនាងហ៊ានកែច្រមុះ រូបនាងពិតជាមានយីអ៊ុនខុសប្លែកជាងមុនប្រាកដមែន…

(មានវីដេអូ) ៖ កម្សត់ម្ល៉េះ! MV ក្ដៅៗ! សុគន្ធ ដេវីដ

ទើបតែដាក់បង្ហោះនៅលើផេកផ្ទាល់ខ្លួន និងលើយូធូប បានត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ តែគេកត់សម្គាល់ថា MV ក្ដៅៗក្រោមចំណងជើងថា«មនុស្សក្នុងបេះដូងបងគឺអូន» មានអ្នកចែកចាយ និងចូលទស្សនាយ៉ាងច្រើន។ អ្វីដែលគេបានឃើញ គឺសាច់រឿងនៅក្នុងបទចម្រៀងនេះ មានលក្ខណៈជាស្នេហាស៊ីជម្រៅ ហើយកម្សត់ចង់ស្រក់ទឹកភ្នែកតាម ជាពិសេសសម្រាប់អ្នកមានស្នេហាតស៊ូ គឺពិតជាទប់ទឹកភ្នែកមិនបាន។ MV ដែលបានចេញបង្ហោះនេះ គឺជាលើកទី១ ដែលតារាចម្រៀង លោក សុគន្ធ…

ត្រឹមសម្ដីប៉ុន្មានម៉ាត់សោះ លឹម មួយហ្គិច ឈានដល់ការប្ដូរឈ្មោះ!

ក្នុងជំនួបដោយផ្ទាល់ក្នុងពិធីក្រុងពាលីរឿង«ដួងច័ន្ទ ដួងចិត្ត» តារាសម្ដែងវ័យក្មេង ដែលត្រូវគេស្គាល់ថាជំនាញខាងសម្ដែងឆ្នាស់ឆ្នើម និងស៊ិចស៊ី គឺ កញ្ញា លឹម មួយហ្គិច បានស្នើអោយតារាសម្ដែង ផលិតករ និងអ្នកកាសែតដែលបានជួបនាង ជួយហៅនាងថា ស្រីកែវ ដែលឈ្មោះនេះគឺខុសទាំងស្រុង ពីឈ្មោះដែលគេធ្លាប់ហៅនាង។ មានមូលហេតុធំមួយ ដែលធ្វើអោយនាងសម្រេចចិត្តត្រូវតែដាក់ឈ្មោះថ្មីនោះ ដោយនាងបញ្ជាក់ថា បើមិនប្ដូរឈ្មោះចាស់ទេ…