ពៅ ពិសិដ្ឋ ឡើងកូដមិនធម្មតា ក្រោយតោងប្រេនបងស្រី

កាលពីមុនគេកត់សម្គាល់ថា តារាសម្ដែងលោក ពៅ ពិសិដ្ឋ មិនសូវមានទីផ្សារចេញសម្ដែងប៉ុន្មានឡើង ខណៈដែលលោកក៏ត្រូវគេកត់សម្គាល់ថា ទម្រាំបានតំណែងជាតារាសម្ដែងក្នុងរឿងនីមួយៗ ក៏បានដោយសារបងស្រីរបស់លោក គឺកញ្ញា ពៅ លីដា និងម្ដាយសុំផលិតករអោយ។ យ៉ាងណាក៏ដោយក្នុងពេលចុងក្រោយ គឺលោកបានក្លាយជាតារាសម្ដែងដែលក្រុមផលិតករ ស្នើអោយសម្ដែងដល់ថ្នាក់រកពេលសម្ដែងមិនបានតែម្ដង ដែលការងារលោកទទួលបានចុងក្រោយ គ្មានការជ្រោមជ្រែងពីម្ដាយ និងបងស្រីដូចមុនទេ។ លោក មុត…

ឡូយមែន! កូរ៉េបោះទុន ឲ្យកម្ពុជា បង្អួតពីវប្បធម៌ ក្នុងវីដេអូឯកសារ

នៅព្រឹកថ្ងៃទី៨ មករា មុននេះ ផលិតករកូរ៉េ និងម្ចាស់ផលិតកម្មចក្រវាទ្បពេជ្រភាពយន្ត បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ផលិតភាពយន្តឯកសារស្ដីមួយពីវប្បធម៌មួយ ដោយបានផ្ដល់សិទ្ធិអោយផលិតកម្មចក្រវាទ្បពេជ្រ និងPNN ដែលជាដៃគូជ្រើសយកតារាខ្មែរ ហើយមកថតជាឈុតកម្រមួយ ដើម្បីបង្ហាញពីវប្បធម៌របស់កម្ពុជា ថៃ និងវៀតណាម យកទៅផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍កូរ៉េ។ នេះជាការចាប់ដៃដែលគួរអោយចាប់អារម្មណ៍មួយ ខណៈដែលMOU (កិច្ចព្រមព្រៀង) នេះជំហានដំបូង គឺយកតារាខ្មែរអោយថតក្នុងឃ្លីបវប្បធម៌នោះទាំងអស់…

មុត ថារី ថ្ងូររឿងវិនិយោគជីវិត ក្នុងរឿង«ដួងច័ន្ទដួងចិត្ត»

កាលពីព្រឹកថ្ងៃទី៨ មករា ផលិតករល្បីឈ្មោះ លោក មុត ថារី បានប្រដាក់ដំណើរការថតរឿងភាគវីដេអូមួយថ្មីភ្លាមៗ បន្ទាប់ពីភាពយន្តរបស់លោក ក្រោមចំណងជើងថា «ក្រមុំឆ្នាស់ប៉ះមេស្រុកឆ្នើម» ទើបតែដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN បានប៉ុន្មានភាគបើកឆាក។ ភាពយន្តដែលលោក ទើបតែប្រកាសចេញថតនេះ គឺមានចំណងជើងថា «ដួងច័ន្ទដួងចិត្ត» ដោយក្នុងភាពយន្តនេះ គឺលោកប្រកាសថា បានសម្រេចចិត្តវិនិយោគជីវិតរបស់លោក…

អ៉ីចឹងតើ បាន ខេមរៈ សិរីមន្ត យីអ៊ុនធ្លាក់ដល់ម្លឹង!

ព័ត៌មានផ្លូវការបានអះអាងថាតារាចម្រៀងលោកខេមរៈ សិរីមន្ត បានចុះកុងត្រាផ្ដាច់មុខជាមួយហង្សមាសចំនួន៥ឆ្នាំ ដោយការសម្រេចចិត្តរបស់លោក គឺផ្អែកទាំងស្រុងថាលោកនឹងលេចធ្លោ ហើយឈានឡើងនៅក្នុងវិស័យសិល្បៈខ្លាំងជាងនៅក្នុងផលិតកម្មសាន់ដេដាច់ឆ្ងាយ។ យ៉ាងណាមិញផ្ទុយពីការរំពឹងទុក គេកត់សម្គាល់ថាស្ទើរតែគ្រប់ជំហានរបស់តារាចម្រៀងរូបនេះ ត្រូវបានទទួលការរិះគន់បន្តបន្ទាប់គ្នា ដោយស្ថានភាពអាក្រក់ដែលបានកើតឡើងនេះ ត្រូវបានប្រភពមួយបង្ហើបថាជាការរៀបចំដើម្បីតាមបំបាក់របស់គូប្រជែង។ ប្រភពមួយបានអះអាងថា តាំងពីលោកខេមរៈ សិរីមន្ត បញ្ចេញស្នាដៃនៅក្នុងផលិតកម្មហង្សមាស លោកមិនសូវមានយីអ៊ុនល្អប្រសើរដូចគ្នានឹងបានបញ្ចេញបទបើកឆាកនៅក្នុងផលិតកម្មមុនៗនោះទេ បើធៀបនឹងពេលចូលM និងចូល សាន់ដេ គឺស្ទីល…

ថោន ចេញMV បទ”គ្រូបង្រៀនស្រវឹងស្រា” ផ្គើនក្រសួងព័ត៌មាន

បើទោះជាក្រសួងព័ត៌មានបានប្រកាសបម្រាមបិទបទ”គ្រូបង្រៀនស្រវឹងស្រា” ជាសាធារណៈ ឡើងផ្អើលមហាជន ក៏ផលិតកម្មថោននៅតែប្រកាសបង្ហោះ MV បទចម្រៀងមួយនេះ មិនញញើតនឹងការកំណត់របស់ក្រសួងព័ត៌មាន។ ការបញ្ចេញMV បទនេះ បានធ្វើឲ្យផ្ទុះការរិះគន់ជាថ្មី ដោយក្រុមអ្នកលេងហ្វេសប៊ុក បានទាំងប្រើពាក្យថា ថោនពិតជាមិនធម្មតា ដែលហ៊ានផ្គើនក្រសួងព័ត៌មានដ៏មានឥទ្ធិពល ធ្វើឲ្យគេមើលឃើញពីភាពកំសោយរបស់ក្រសួងព័ត៌មាន ក្រោយដាក់កំហិតឲ្យបិទបទនេះផង។ បទ”គ្រូបង្រៀនស្រវឹងស្រា” ត្រូវបានផលិតកម្មថោនបង្ហោះឡើងលើផេកផ្លូវការរបស់ខ្លួនគួរអោយភ្ញាក់ផ្អើលនៅប៉ុន្មាននាទីមុននេះ បើទោះជាក្រសួងព័ត៌មានបញ្ជាអោយបិទ។ នេះជាMV…

តារាមួយក្រុម កូរផ្អើលពលករនៅប្រទេសថៃ

ពេញមួយរសៀលថ្ងៃទី ៦ មករា អង្គការខ្ញុំ ក្រោមការសហការរបស់គ្រួសារតារាកម្ពុជា និងតំណាងពលករនៅក្នុងរោងចក្រធំមួយនៅក្នុងប្រទេសថៃ បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការប្រគំតន្ត្រី ដើម្បីអោយពលករខ្មែរនៅខេត្តនគររាជសីម៉ារាប់រយនាក់ បានរាំសប្បាយ ក្នុងឱកាសស្វាគមន៍ដើមឆ្នាំ២០១៨ ដែលទើបមកដល់។ តារាទាំងនោះ ត្រូវគេឃើញច្រៀងផង រាំផង កូរឡើងផ្អើលក្រុមពលករដែលបម្រើការនៅក្នុងរោងចក្រធំមួយ រហូតធ្វើអោយម្នាក់សប្បាយនឹងរាំរែកយ៉ាងពេញទំហឹងនោះផង។ លោក ស៊ុមឆៃ តំណាងពលករខ្មែរនៅខេត្តនគររាជសីម៉ា បានអះអាងថា…

ខាត់ សុឃីម នៅតែឆេះដុំ រឿងគេមាក់ងាយជាមួយឪពុក

មកទល់ម៉ោងនេះ អ្នកនាង ខាត់ សុឃីម នៅតែអះអាងថា មិនអាចទទួលយកបាន បន្ទាប់ពីម្ចាស់ហ្វេសប៊ុកមួយ បានបញ្ចេញយោបល់ ដោយមានខ្លឹមសារមាក់ងាយដល់អ្នកនាង និងឪពុក ដែលអ្នកនាងបានហៅទស្សនៈនោះថា ជាកង្កែបក្នុងអណ្ដូង បើទោះជាអ្នកបញ្ចេញមតិរំលេចឡើងដោយការភាន់ច្រលំ។ អ្នកនាងបានអះអាងថា បើមិនស្គាល់មុខឪពុករបស់នាង ក៏មិនគួរនឹងមាក់ងាយដោយពាក្យសម្ដីទាំងនោះដែរ ដោយសារតែអ្នកនាង គឺជាតារាដែលបានបើកចំហររឿងរ៉ាវស្នេហា ដែលមិនគួរច្រលំទៅកើត។ អ្នកនាង…

គង់ សុជាតិ និង ស្វាមី ធ្វើខួប១ឆ្នាំកូនស្រី

កាលពីយប់ថ្ងៃទី៥ មករា គូស្នេហ៍ពិធីករពិធីការិនី អ្នកនាង គង់ សុជាតិ និង លោកជា វិបុល បានប្រារព្ធពិធីខួបកូនស្រីរបស់ខ្លួនធំគួរសម ដោយមានម្ចាស់ផលិតផល និង មិត្តភក្តិជាច្រើននាក់ចូលរួម។ នៅក្នុងពិធីនេះ គេឃើញអ្នកទាំង២ និងកូនស្រី លេងឈុតសក្បុសយ៉ាងលេចធ្លោរនៅក្នុងពិធីនោះផង។ លោក ជា វិបុល…

ហ៊ួរ សុផល រន្ធត់ចិត្តពេលប្អូនប្រុស ក្រុមចម្រៀង High Class ត្រូវរថយន្តកិនស្លាប់!

លោក ហ៊ួរ សុផល ម្ចាស់ផលិតកម្មក្លាសុិក បានបង្ហាញក្ដុកក្ដួលយ៉ាងខ្លាំង បន្ទាប់ពីបានដំណឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ហើយបណ្ដាលឲ្យប្អូនប្រុសបង្កើត របស់អតីតតារាចម្រៀង កញ្ញា កូកូ ដែលគេស្គាល់ថាជាសមាជិក High Class កាលពីមុនបាត់បង់ជីវិត។ នេះជាដំណឹងដ៏រន្ធត់មួយ ដែលបានកើតឡើងចំពោះកូនក្រុមរបស់លោក ថ្វីដ្បិតថាតារាចម្រៀង កូកូ បានបោះបង់សិល្បៈ។…

​សុន ស្រីពេជ្រ បន្តដង្ហើយសុំជីវិតប្អូនប្រុស

នៅលើហ្វេសប៊ុក តារាចម្រៀង កញ្ញា សុន ស្រីពេជ្រ បានសរសេរបង្ហោះថា ប្អូនប្រុសរបស់កញ្ញា ដែលមានជំងឺធ្ងន់ធ្ងរជាយូរមកហើយ ស្ថិតក្នុងសភាពគ្រោះថ្នាក់យ៉ាងខ្លាំង ដោយនាងបានប្រកាសស្នើសុំឈាមជាបន្ទាន់ ដើម្បីឈានដល់ការជួយសង្គ្រោះនោះផង។ នេះជាការមួយដ៏កម្រ ដែលនាងបានស្នើឲ្យមហាជនបានដឹងពីការប្រឈមរបស់ប្អូនប្រុសជាសាធារណៈ។ ការបង្ហោះរបស់កញ្ញា បានធ្វើឲ្យអ្នកគាំទ្រក្ដុកក្ដួលយ៉ាងខ្លាំង ក្នុងពេលដែលប្អូនប្រុសរបស់នាង ត្រូវគេដឹងថាមានជំងឺឈាមសស៊ីឈាមក្រហម និងជំងឺប្រចាំកាយធ្ងន់ធ្ងរយូរមកហើយ តែនាងមិនសូវប្រកាសត្អូញត្អែរ។ នាងបានប្រកាសថា…