តែយ៉ាងៗនេះចឹងតើបាន ថ្នល់ជាតិចេះតែខូច

កោះកុងៈ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងចម្រុះសហការជាមួយ មន្ត្រីគយតំណាងមន្ទីរបរិស្ថាន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងកម្លាំងសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង ចុះត្រួតពិនិត្យរថយន្តដឹកដី រថយន្តដឹកទំនិញធុនធ្ងន់ ដែលនៅតែបន្តដឹកទំនិញលើសទម្ងន់កំណត់ ជាពិសេសការរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ៕

Updated៖ មន្ត្រីយោធាម្នាក់ជិះម៉ូតូចេញពីផ្ទះទៅធ្វើការ ដើម្បីបើករថយន្តឲ្យឯកឧត្ដមម្នាក់ ក៏ត្រូវឡានបែនដឹកខ្សាច់បុកស្លាប់មួយរំពេច

ភ្នំពេញៈ នៅវេលាម៉ោង ០៥និង៣៥នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ចំណុចមុខដីឡូតិ៍គ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកខ្សាច់ និងម៉ូតូ។ រថយន្តបង្កម៉ាក នីសាន់ ចង្កូតស្ដាំ ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-1772។ ជនរងគ្រោះអាយុ…

អតីតអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃម្នាក់ ត្រូវជាប់ទោស ដាក់ពន្ធនាគារ១០ឆ្នាំ ករណីបាញ់ប៉ងសម្លាប់ ២នាក់ប្ដីប្រពន្ធ នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ជនត្រូវចោទ មានតួនាទីជាអតីតអនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ វរសេនីយ៍ទោ ឌួង ណាគ្រី ត្រូវតុលាការផ្ដន្ទាទោស ដាក់ពន្ធនាគារចំនួន ១០ ឆ្នាំ ករណីប៉ុនប៉ងឃាតកម្ម និងពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បាញ់សម្លាប់ជនរងគ្រោះ ២នាក់ ប្ដីប្រពន្ធ…

រថយន្តក្រុមហ៊ុន GOODHILL ដឹកក្រដាស សង្ស័យតៃកុងបើកលឿន គេចនឹងរ៉ឺម៉ក បណ្ដាលឲ្យក្រទ្បាប់ នៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩និង ៣០នាទីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តក្រុមហ៊ុន GOODHILL ដឹកក្រដាស សង្ស័យបើកលឿន ហើយគេចនឹងរ៉ឺម៉ក បណ្ដាលឲ្យក្រទ្បាប់។…

ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ! ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យផ្ទះមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់គ្មានសល់

កំពង់ធំៈ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ១១ និង ៤០នាទីយប់ មានករណីអគ្គិភ័យឆេះផ្ទះទំហំ ៧មx១២ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា ស្ថិតនៅភូមិអំពិល ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ម្ចាស់ផ្ទះឈ្មោះ…

លទ្ធផលមិនពាក់មួកសុវត្ថិភាព! បុរសម្នាក់នឹកកូនពេកខំចេញពីកន្លែងធ្វើការ ទៅលេងកូនឯស្រុកកំណើត ប៉ុន្តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ភ្នំពេញៈ នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ បើកម៉ូតូបុកបង្គោលភ្លើងបំភ្លឺផ្លូវ។ ជនរងគ្រោះឈ្មោះ បឿន ភារៈ អាយុជាង ២០ឆ្នាំ មានមុខរបរធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែង ស្នាក់នៅក្រោយវត្តនួនមុន្នី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ…

ក្រុមក្មេងស្ទាវ ប្រដាប់ដោយដុំថ្ម ដេញគប់យុវជនម្នាក់ របួសបែកក្បាល ហូរឈាមស្រោចពេញខ្លួន នៅខណ្ឌដូនពេញ

ភ្នំពេញៈ កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅទល់មុខវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីក្មេងស្ទាវមួយក្រុម ប្រដាប់ដោយដុំថ្ម ដេញគប់ យុវជនម្នាក់ បណ្ដាលឲ្យរបួសបែកក្បាល ហូរឈាមស្រោចពេញខ្លួន។ ក្រោយបង្កហេតុ ក្រុមក្មេងស្ទាវខាងលើ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកជនរងគ្រោះ…

ហ៊ានមែន! ក្រោយប៉ុស្តិ៍នគរបាលទួលសង្កែទី១ សមត្ថកិច្ចឃាត់ខ្លួន ស្រ្តីម្នាក់ចែកចាយសារធាតុញៀន និងអ្នកប្រើប្រាស់ជាច្រើននាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងែទី២ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញបានចុះបង្គ្រាបទីតាំងជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចក្រោយប៉ុស្តិ៍នគរបាលទួលសង្កែទី១ ស្ថិតខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ វត្ថុតាងដកហូតបាន៖ សារធាតុញៀនចំនួន២៦កញ្ចប់និងសម្ភារៈប្រើលប្រាស់សារធាតុញៀនមួយចំនួន។ ក្នុងករណីនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមួយចំនួនដែលមករកទិញសារធាតុញៀនយកទៅសេព ដើម្បីធ្វើទេស្តពិនិត្យទឹកនោមផងដែរ។បន្ទាប់មកក៏បញ្ជូនជនសង្ស័យដែលពាក់ពន្ធសារធាតុញៀនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ជនជាតិចិន បើករថយន្តម៉ាស្តា បុកម៉ូតូ២គ្រឿង បណ្តាលឲ្យរងការខូចខាត និងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយមិត្តភក្តិ ជាជនជាតិចិនដូចគ្នា បានបើករថយន្ត១គ្រឿង បុកម៉ូតូពីរគ្រឿង បណ្ដាលឲ្យរងការខូចខាត និងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី ២ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៨២ ត្រង់ចំណុចក្បែរនឹងស្តុបផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីសមត្ថកិច្ច…

បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយបើករថយន្តលុចស៊ីសបុករបាំងទ្រូងផ្លូវពេញទំហឹង បង្កជាអគ្គិភ័យឆាបឆេះ

ព្រះសីហនុៈ នៅវេលាម៉ោង ១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៧៩-១៨០ ត្រង់ចំណុចមុខវិទ្យាល័យវាលរេញ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្តម៉ាក LEXUS LX ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ…