ព្រះសង្ឃមួយអង្គសុគតក្នុងមន្ទីរពេទ្យ ខណៈបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់

ភ្នំពេញៈ មានករណីព្រះសង្ឃមួយអង្គសុរគតក្នុងមន្ទីរពេទ្យ កាលពីវេលាម៉ោង ៥ និង ៤០នាទីល្ងាច ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចគ្លីនិកឯកជនកុមារពេជ្រ០៣ ស្ថិតភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ឡាន់ វ៉ានថន(ហៅ ព្រះអង្គខ្លា)ព្រះជន្ម ៣២ វស្សា…

ម្ចាស់ងោកមួយភាំង បើករថយន្តលុចស៊ីស ៣៣០ បុកស្លាកសញ្ញាចរាចរណ៍ និងដើមឈើ ផ្អើលទាំងយប់

ភ្នំពេញៈ បុរសម្នាក់ បើករថយន្ត១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ហើយងោកមួយភាំង បានរេចង្កូតបុកស្លាកសញ្ញា និងដើមឈើ បណ្តាលឲ្យរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខផ្នែកខាងស្តាំ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី ២ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ ៥៥កែងផ្លូវ២១៤ ត្រង់ចំណុចក្រោយខារ៉ាអូខេX2 ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍…

សូមជួយស៊ែរ! យុវជនម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ រកសាច់ញាតិមិនទាន់ឃើញនៅទ្បើយ

តាកែវៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង៥ និង០០ល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ​មាករណីយុវជនម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍មួយ ស្ថិតនៅខាងជើងស្ពានស្លាគូ ។ ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ បើបងប្អូនណាបានស្គាល់ ជួយប្រាប់ និងជួយចែករំលែកព័ត៌មានបន្តផង ដើម្បីជូនដំណឹងសាច់ញាច់គ្រួសារគាត់ផង៕

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបែនបុកកិននៅសង្កាត់ព្រែកឯង

ភ្នំពេញ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមនៅវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវថៃហ្គ័រ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ មានករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបែនបុកកិន។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

ទៅជុំគ្នា បែរជាលង់ទឹកស្លាប់តែឯងនៅ ឃុំកោះចូរ៉ាម

កណ្តាលៈ ករណីលង់ទឹកស្លាប់កើតហេតុថ្ងៃទី០១ ខែមករា ឆ្នាំ២០២០វេលាម៉ោង២និង៣០ នាទី នៅចំណុច កំពង់កោះខ្សាច់ទន្លេមេគង្គ ភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនរងគ្រោះ០១នាក់ឈ្មោះហ៊ុន សៀងហៃ ភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ…

«ចរឹក ឌឺ »ជនដៃដល់២នាក់ ជិះម៉ូតូទាញ កាំបិតផ្គាក់កាប់យុវជនម្នាក់ស្លាប់ភ្លាមៗ ពេលនេះឃាត់បានហើយ

កំពង់ស្ពឺៈ ករណីឃាតកម្មកាលពី វេលាម៉ោង៥និង៥៥នាទី នាថ្ងៃទី ០១ ខែមករា ឆ្នាំ២០២០ នៅផ្លូវ១៤៤០ ភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំ ពង់ស្ពឺ បង្កឡើង ដោយជនសង្ស័យ ២នាក់ជិះម៉ូតូ មួយគ្រឿង កាប់ជនរងគ្រោះចំកញ្ចឹងកពីក្រោយបណ្ដាលអោយស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ…

សូមជួយស៊ែរបន្តផង! បុរសម្នាក់ស្លាប់អណ្តែតទឹក ពេលនេះកំពុងស្វែងរកក្រុមគ្រួសារ

កណ្តាលៈ ករណីប្រទះឃើញសពអណ្តែតទឹក កើតហេតុថ្ងៃទី០១ខែ មករា ឆ្នាំ២០២០ វេលាម៉ោង១១និង៤៥ នាទី ចំណុចក្នុងទឹកទន្លេមេគង្គ ភូមិចន្លក់ក្រៅ ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់សាកសព មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ ប្រហែល ៤៦ ឆ្នាំ…

របួសធ្ងន់ស្រាល១៨នាក់ និងស្លាប់ម្នាក់ករណីក្រឡាប់រថយន្តនៅឃុំ ស្រែអំពូម

មណ្ឌលគិរីៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តដឹករោងការ ក្រឡាប់បណ្តាលឲ្យស្លាប់ម្នាក់និង១៨នាក់ទៀតរងរបួសត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០ នៅចំណុចអូរតេក្នុងភូមិពូក្រូច ឃុំ ស្រែអំពូម ស្រុក ពេជ្រាដា ខេត្ត មណ្ឌលគិរី តាមប្រភពព័ត៌មាន មូលហេតុល្បឿនលឿន ចុះចំណោទមិនស្គាល់ផ្លូវកោងខ្លាំង…

សេចក្តីជូនដំណឹងស្តីពីការភ្ជាប់ចរន្តអគ្គិសនីចូលប្រព័ន្ធខ្សែបណ្តាញបញ្ជូនរងតង់ស្យុងមធ្យម(MV)២២គីឡូវ៉ុល

រតនគិរីៈ សេចក្តីជូនដំណឹងស្តីពីការភ្ជាប់ចរន្តអគ្គិសនីចូលប្រព័ន្ធខ្សែបណ្តាញបញ្ជូនរងតង់ស្យុងមធ្យម(MV)២២គីឡូវ៉ុល ចាប់ពីភូមិសិល៍ សង្កាត់យក្សឡោម ក្រុងបានលុង ទៅដល់ភូមិឡូន សង្កាត់យក្សឡោម ក្រុងបានលុង និងភូមិចងរ៉ា ភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី (តំបន់បីស្រុក អូរស៊ិនលែរ៍)។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ…

ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក កាត់ស្មៅ បាញ់ថ្នាំ ខ្សែដៃ ខ្សែកផ្លាកទីន និងសម្ភារះជាច្រើនទៀតត្រូវអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់

ប៉ៃលិនៈ នៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ទី០២ ខែមករា ឆ្នាំ២០២០ មានករណីអគ្គិភ័យ ភ្លើងឆេះជង្រុកនៅចំណុចភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ម្ចាស់ជង្រុកឈ្មោះ ឃុត គឹមហេង ភេទ ស្រី (ស្រីមេម៉ាយ) អាយុ ៣៧…